Trending now

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងកម្មវិធី “បុណ្យតេតជួបជុំ” នៅខេត្ត Binh Duong

00:54 | 13/05/2019 (VOVWORLD)

នារសៀលថ្ងៃទី២៦ខែមករា អញ្ជើញចូលរួមក្នុងពិធី “បុណ្យតេតជួបជុំ” ជាមួយពលករនិងកម្មករ និយោជិតជាង ២០០ នាក់ នៅរោងចក្រនិងសហគ្រាសមួយចំនួនស្ថិតនៅ Binh Duong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជម្រាបជូននូវព័ត៌មានស្តីពីលទ្ធផលលេចធ្លោដែលប្រទេសជាតិសម្រេចបាន ក្នុងឆ្នាំ ២០១៨។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅក្នុងពិធី បុណ្យតេតជួបជុំ

លោកស្រីប្រធានរដ្ឋសភាបានអះអាងថា ការយកចិត្តទុកដាក់លើជីវភាពរស់នៅទាំងខាងវិញ្ញាណនិងស្មារតីសម្រាប់កម្មករ និយោជិតគឺជាភារកិច្ចដែលត្រូវបានបក្សនិងរដ្ឋផ្តោតការយកចិត្តទុកដាក់ជាពិសេស។ អនុវត្តនូវគោលនយោបាយនេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សហជីពនៅគ្រប់កម្រិតបានរៀបចំកម្មវិធីជាក់ស្តែងនិងមានអត្ថន័យជាច្រើន ដើម្បីជួយឧបត្ថម្ភដល់កម្មករ និយោជិតនិងបុគ្គលិកដែលមានស្ថានភាពលំបាក ។

លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យកម្មករ និយោជិតទាំងអស់ គោរពតាមវិន័យការងារ ខិតខំប្រឹងប្រែងលើកកម្ពស់កម្រិតវិជ្ជាជីវៈ ដើម្បីមានគំនិតផ្តួចផ្តើមបន្ថែមទៀតសំដៅបង្កើនផលិតភាពការងារ។ ទន្ទឹមជាមួយគ្នានោះ បន្តបញ្ជាក់ពីតួនាទីរបស់ខ្លួន ជាកម្លាំងត្រួសត្រាយរបស់សង្គម ដែលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់អង្គភាពនិងរបស់ប្រទេសជាតិ។

នាឱកាសនោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានផ្តល់អំណោយចំនួន ១០០ កញ្ចប់ ដែលមួយកញ្ចប់មានតម្លៃ ១,៣ លានដុង សម្រាប់ពលករនិងកម្មករ និយោជិតដែលមានស្ថានភាពលំបាកខណៈដែលត្រូវបំពេញការងារនៅឆ្ងាយពីផ្ទះ៕

(VOVWORLD)

(VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម