Trending now

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ផ្ញើសារលិខិតអបអរសាទរពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០

16:16 | 05/05/2020

ក្នុងឱកាស ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ ពុទ្ធសករាជ ២៥៦៤ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានផ្ញើសារលិខិតជូនព្រះសង្ឃ ជនរួមជាតិ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការទាំងអស់នៅវៀតណាម។

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ផ្ញើសារលិខិតអបអរសាទរពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០

នៅក្នុងសារលិខិតនេះ លោក Tran Thanh Man បានលើកសរសើរចំពោះរាល់ការចូលរូមចំណែកដ៏ធំធេងរបស់សមាគមពុទ្ធសាសនាវៀតណាមនិងជនរួមជាតិពុទ្ធបរិស័ទនៅទូទាំងប្រទេស និងក្រៅប្រទេស ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ដូចនាបច្ចុប្បន្ននេះ។ ពិធីបុណ្យវិសាខបូជាឆ្នាំ នេះក៏នឹងប្រព្រឹត្តិទៅ រួមជាមួយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នយោបាយដ៏សំខាន់ៗ របស់ប្រទេសជាតិ និងប្រជាជាតិដូចជា៖ ពិធីរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូង; លើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ; លើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ និងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេស។

ដូច្នេះហើយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិមានគោលបំណងចង់ឲ្យសមាគមពុទ្ធសាសនាវៀតណាម ព្រះសង្ឈ និងជនរួមជាតិពុទ្ធបរិស័ទ បន្តពង្រីកនូវកម្លាំងនៃផែនមហាសាមគ្គីជនជាតិ និងក្តីមេត្តាករុណារបស់ព្រះពុទ្ធ ដើម្បីជំនះពុះពារលើរាល់ការលំបាក យកឈ្មះលើជំងឺរាតត្បាត COVID – 19 អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខក៏ដូចជាលើកកំពស់ឋានៈរបស់ប្រទេសជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ