Trending now

ប្រទេសវៀតណាមបានឈ្នះមេដាយមាស Olympic ជីវវិទ្យាអន្តរជាតិ

11:17 | 25/08/2020 (បកប្រែដោយឌីណា)

យុគសម័យ -

ក្រុម​សិស្សជម្រើស​ជាតិវៀតណាម​ បានចូលរួមក្នុងព្រឹត្តិការណ៍ Olympic ជីវវិទ្យាអន្តរជាតិ ឆ្នាំ ២០២០ (រូបថតៈ PV)

នាថ្ងៃទី ២៤ ខែសីហា​ នាយកដ្ឋានគ្រប់គ្រង​គុណភាព​នៃ​ក្រសួង​អប់រំ​និងបណ្តុះបណ្តាលបានទទួលព័ត៌មានជាផ្លូវការពីប្រទេសជប៉ុនអំពីលទ្ធផលនៃការប្រឡង Olympic ជីវវិទ្យាអន្តរជាតិ ២០២០ របស់ក្រុម​សិស្សជម្រើស​ជាតិវៀតណាម។ លទ្ធផលនៃបេក្ខជនទាំង ៤ នាក់ ក្នុងចំណោម ៤ នាក់​សុទ្ធតែទទួលបានរង្វាន់ រួម​មាន មេដាយ​មាស​មេដាយប្រាក់​ មេដាយសំរឹទ្ធ​ និងរង្វាន់លើកទឹកចិត្ត។

ជាក់ស្តែង ប្អូនប្រុស Ho Viet Duc (សិស្សថ្នាក់ទី ១២ វិទ្យាល័យឯកទេស​​ ខេត្ត Thua Thien Hue - Hue) បានឈ្នះមេដាយមាស។ ប្អូនស្រី Dong Ngoc Ha (សិស្សថ្នាក់ទី ១២ វិទ្យាល័យឯកទេសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ចំណុះ​សាកលវិទ្យាល័យជាតិ​ Ha Noi) បានឈ្នះមេដាយប្រាក់។ ប្អូនស្រី Ha Vu Huyen Linh (សិស្សថ្នាក់ទី ១២ វិទ្យាល័យឯកទេសនៃ​មហាវិទ្យាល័យ វិទ្យាសាស្ត្រធម្មជាតិ ចំណុះ​សាកលវិទ្យាល័យជាតិ​ Ha Noi) បានឈ្នះមេដាយសំរឹទ្ធ ។ បង្អូនស្រី Nguyen Thi Thu Nga (សិស្សថ្នាក់ទី ១១ វិទ្យាល័យឯកទេស Hung Vuong ខេត្ត Phu Tho) បានឈ្នះរង្វាន់លើកទឹកចិត្ត។

តាមការគ្រោងទុកការប្រឡង “Olympic ជីវវិទ្យាអន្តរជាតិ ២០២០” ឆ្នាំនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីក្រុង Nagasaki នៃប្រទេសជប៉ុននៅពាក់កណ្តាលខែកក្កដា។ ទោះយ៉ាងណាក៏ដោយ​ដោយសារតែការរីករាលដាលដ៏ស្មុគស្មាញនៃ COVID-19 ការប្រឡងនេះបានផ្លាស់ប្តូរទៅជាទម្រង់បណ្តាញ​អ៊ីនធើណិត ដែលមានឈ្មោះថា“ ការប្រកួតប្រជែងជីវសាស្ត្រអន្តរជាតិ Olympic ២០២០” ។ ក្រុមសិស្សវៀតណាមធ្វើប្រឡង​នៅមហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ធម្មជាតិចំណុះសាកលវិទ្យាល័យជាតិ Ha Noi)។

ដើម្បីធានាថាលទ្ធផលនៃការប្រឡងប្រកបដោយស្មោះត្រង់និងសត្យនុម័ត គណៈកម្មការរៀបចំការ​ប្រឡងនេះ​បាន​ណែនាំប្រទេស​ជាសមាជិក​អនុវត្តតាមបទបញ្ញត្តិជាជំហាន ៗ ក្នុង​លក្ខណៈ​លម្អិតនិងតឹងរឹង។ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ធម្មជាតិចំណុះ​សាកលវិទ្យាល័យជាតិហាណូយបានអនុវត្តយ៉ាងតឹងរឹងនូវតម្រូវការរបស់ Olympic ជីវវិទ្យាអន្តរជាតិ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ