Trending now

ប្រជាពលរដ្ឋខ្មែរប្រមាណជាង ៥០,៤០០ នាក់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅតាមគេហដ្ឋានរៀងៗខ្លួន។

17:24 | 12/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- ប្រជាជនខ្មែរជាង ៥០.៤០០ នាក់នៅទីក្រុង Ho Chi Minh នឹងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅតាមគេហដ្ឋានរៀងៗខ្លួន ជំនួសឱ្យការទៅវត្តអារាមដូចឆ្នាំមុន ៗ ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិខ្មែរ រស់នៅភាគខាងត្បូងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ ដោយសារស្ថានការណ៍នៃការរីករាលដាលជំងឺ Covid-19 វត្ត អារាម​ ប្រាសាទព្រះពុទ្ធសាសនាហីនយាន - ជាកន្លែងដែលប្រជាជនខ្មែរមកនិងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Ho Chi Minh នឹងត្រូវបិទទ្វារ ក្នុងឱកាសនេះ។ ដូច្នេះប្រជាជនខ្មែរជាង ៥០.៤០០ នាក់រស់នៅទីក្រុង Ho Chi Minh នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ នៅតាមគេហដ្ឋានរៀងៗខ្លួន ជំនួសឱ្យការទៅវត្ត អារាម ដូចឆ្នាំមុន ៗ ។

ប៉ុន្មានថ្ងៃមុននេះ វត្តចន្ទរង្សីដែលជាវត្តព្រះពុទ្ធសាសនាហីនយានធំជាងគេ នៅទីក្រុង Ho Chi Minh និងបណ្តាវត្ត អារាមដទៃទៀតបានជូនដំណឹងដល់ពុទ្ធបរិស័ទនិងប្រជាជនខ្មែរទាំងអស់ អំពីស្ថានភាពនៃការរីករាលដាលនៃជំងឺ តម្រូវការនៃការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ ក្នុងនោះ​មាន​វិធានការណ៍រក្សាគម្លាតសង្គមច មិនប្រមូលផ្តុំគ្នាទេ។ វត្ត អារាមត្រូវបានបិទទ្វារជាបណ្តោះអាសន្ននិងឈប់ទទួលភ្ញៀវ និងពុទ្ធបរិស័ទ សូម្បីតែក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ការប្រតិបត្តិនៃពិធីសាសនា ក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះនឹងត្រូវបានរៀបចំតែក្នុងវត្ត អារាម សម្រាប់ព្រះសង្ឃ។

ជាមួយគ្នានេះ តាមរយៈបណ្តាញព័ត៌មាន ព្រះសង្ឃនៃវត្ត អារាម បានណែនាំឲ្យប្រជាពលរដ្ឋខ្មែរធ្វើពិធីទាំងនេះ នៅផ្ទះតាមពេលវេលានិងមានអត្ថន័យ។


តំណាងប្រជាពលរដ្ឋខ្មែរបានទទួលការណែនាំពីព្រះតេជគុណ Danh Lung នូវការរៀបចំពិធីប្រពៃណីចូលឆ្នាំថ្មីប្រពៃណី នៅឯគេហដ្ឋានរៀងៗខ្លួន។

ខ្លោងទ្វារវត្តចន្ទរង្សី ស្ថិតនៅសង្កាត់ ៣ ទីក្រុង Ho Chi Minh ដែលជាទីកន្លែងជួបជុំនិងបួងសួងសម្រាប់ប្រជាជនខ្មែរនៅទីក្រុងហូជីមិញ បានបិទទ្វារជាបណ្តោះអាសន្នដោយសារតែជំងឺ។

ព្រះតេជព្រះគុណ Danh Lung អនុប្រធានការិយាល័យទី ២ នៃសមាគមន៍ព្រះពុទ្ធសាសនាមជ្ឈិមនៃប្រទេសវៀតណាម ព្រះចៅអធិការវត្តចន្ទរង្សីបានមានប្រសាសន៍ថា“ពុទ្ធបរិស័ទទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ...ដោយមិនចាំបាច់ទៅវត្ត អារាមទេ ពួកគេគប្បីរអុជធូបនិង​បួងសួង នៅក្នុងផ្ទះ។ ប្រសិនបើយើងមានភាពស្មោះត្រង់ យើងអុជធូបនៅក្នុងផ្ទះ ដើម្បីបួងសួងនិងសែនថ្វាយព្រះពុទ្ធ។ យើងប្រាកដទទួលក្តីសុខ សុភមង្គល ដោយឥរិយាបថល្អរបស់យើង” ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស