Trending now

ប៉ម Po Klong Garai ជាទិសដៅទេសចរណ៍គួរឲ្យទាក់ទាញនៅខេត្ត Ninh Thuan

12:41 | 19/09/2019 (ហេង វុធ្ធី)

យុគសម័យ - ប៉ម Po Klong Garai - កេរ្តិ៍ដំណែលជាតិពិសេសដែលស្ថិតនៅសង្កាត់ Do Vinh ក្រុង Phan Rang ជាស្នាដៃសិល្បៈស្ថាបត្យកម្មតែមួយគត់ដ៏វិសេសវិសាលដែលមានតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រគួរឲ្យមោទនភាពរបស់ជនជាតិចាម។ ហេតុដូច្នេះហើយទីនេះ បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញរបស់ខេត្ត Ninh Thuan (ភាគខាងត្បូងវៀតណាម)។

ទេសភាពស្អាតៗនៅប៉ម Po Klong Garai (រូបថត៖ TXXVN)

យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាប៉ម Po Klong Garai មានស្ថាបត្យកម្មនិងចម្លាក់ប្លែកៗដែលនៅតែមានដដែលដូចដើមដ៏ស្រស់ស្អាតបំផុតនៅប្រទេសវៀតណាមសព្វថ្ងៃ។ប៉មនេះត្រូវបានសាងសង់នៅចុងសតវត្សទី១៣ និងដើមសតវត្សរ៍ទី ១៤ ដើម្បីថ្វាយបង្គំព្រះមហាក្សត្រ Po Klong Garai (ពីឆ្នាំ ១១៥១ ទៅឆ្នាំ ១២០៥) ដែលជាស្តេចមួយអង្គដែលមានគុណសម្បត្តិច្រើនក្នុងការកសាងប្រព័ន្ធធារាសាស្រ្តសម្រាប់ការអភិវឌ្ឍកសិកម្មក្នុងស្រុក។

ទេសភាពស្អាតៗនៅប៉ម Po Klong Garai (រូបថត៖ TXXVN)

លោក Nguyen Van Linh នាយកគណៈកម្មការគ្រប់គ្រងកេរិ៍្តដំណែលខែត្ត Ninh​ Thuan បានមានប្រសាសន៍ថាដើម្បីលើកកម្ពស់តម្លៃនៃកេរិ៍្តដំណែលជាតិពិសេសដែលត្រូវបានទទួលស្គាល់នាឆ្នាំ ២០១៦ ខេត្ត Ninh​ Thuan បានអនុវត្តគម្រោងព្រមៗគ្នាដូចជាការជួសជុលនិងកែលម្អកេរិ៍្តដំណែលឡើងវិញ សំដៅបំរើតម្រូវការខាងវប្បធម៌និងជំនឿសាសនារបស់ប្រជាជនផងដែរ។ ទន្ទឹមនឹងនេះដែរ ខេត្តក៏បានបង្កើតកម្មវិធីទេសចរណ៍វប្បធម៌គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលធ្វើឡើងនៅជំវិញប៉មនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាស្រាវជ្រាវ និងស្វែងយល់អំពីតម្លៃបេតិកភណ្ឌ តាមរយៈនោះណែនាំអំពីលក្ខណៈវប្បធម៌ប្លែកៗប្រថាំតំបន់របស់ជនជាតិចាម។ លោកល៏បានបន្តទៀតថាចាប់តាំងពីដើមឆ្នាំមកៅភ្ញៀវទេសចរមកទស្សនាប៉ម Po Klong Garai សម្រេចបានប្រមាណ ១០ ម៉ឺននាក់៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់