Trending now

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាជនខ្មែរ

11:04 | 20/01/2020 (បកប្រែដោយឌីណា)

យុគសម័យ៖ គឺជាជនជាតិខ្មែររស់នៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលមានពិធីបុណ្យជាច្រើន ពេញមួយឆ្នាំ។ ប៉ុន្តែគេបានចាត់ទុកបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ Kinh ក៏ក្លាយពិធីបុណ្យមួយរបស់គេ (ហៅចូលឆ្នាំវៀតណាម ឬបុណ្យតេត) ។ នៅពេលផ្កាអង្គាសីលរីកយ៉ាងស្គុះស្គាយ បណ្តាភូមិស្រុករបស់ជនជាតិខ្មែរក៏មានបរិយាកាសមមាញឹក ដោយសារការរៀបចំពិធីបុណ្យតេតវៀតណាម។

នៅបណ្តាតំបន់ដែលមានជនជាតិខ្មែររស់នៅយ៉ាងច្រើនកុះករ ដូចជា៖ ស្រុក Tra Cu និងស្រុក Tieu Can (ខេត្ត Tra Vinh) ស្រុក Vinh Chau ស្រុក My Xuyen (ខេត្ត Soc Trang) ស្រុក Long My (ខេត្ត Hau Giang) ស្រុក Hong Dan (ខេត្ត Bac Lieu) ស្រុកTinh Bien ស្រុកTri Ton(ខេត្ត An Giang) ស្រុកTran Van Thoi (ខេត្ត Ca Mau) ... បរិយាកាសអបអរសាទរពិធីបុណ្យតេតរបស់ជនជាតិខ្មែរក៏ដូចប្រជាជន Kinh ដែរ។

ការសម្តែងសិល្បៈរបស់បងប្អុនជនជាតិខ្មែរ Nam bo។ (រូបថត៖ កាសែត Bien phong)

លោក សឺនសាល ជាជនជាតិខ្មែរម្នាក់ រស់នៅ ស្រុក My Xuyen (ខេត្ត Soc Trang) បានមានប្រសាសន៍ថា៖ មុនបុណ្យតេតប្រហែលជាកន្លះខែ យើងបានមើលឃើញបរិយាកាសបុណ្យតេតពោរពេញទៅដោយភូមិស្រុកហើយ។ ប្រជាជននាំគ្នា និងរៀបចំសម្អាតព្រះវិហារ ផ្លូវ។ អ្នកមាន​នឹងជួសជុលផ្ទះរបស់ពួកគេកាន់តែធំនិងស្អាតជាង។ ក៏ដូចប្រជាជនវៀតណាម យើងខ្ញុំបានជឿជាក់ថា ការសម្អាតផ្ទះឲ្យស្អាតនិងស្រស់ដែលនាំមកនូវប្រការល្អ ៗ ក្នុងឆ្នាំថ្មី។ មិនធ្លាប់ដឹងតាំងពីពេលណាមក ជនជាតិខ្មែរក៏មានទំលាប់ដាំដើមផ្កាអង្គាសីល នៅច្រកចេញចូលផ្ទះ។ ដើមផ្កាអង្គាសិលរីកផ្កាដែលធ្វើនិទាឃរដូវកាន់តែស្រស់ថ្លា។

យោងតាមលោក សឺនសាល ៖ “ភាពខុសនៃពិធីបុណ្យតេតគឺជាការសម្តែងវប្បធម៌របស់ជនជាតិខ្មែរប្រកបដោយវប្បធម៌ជាតិ។ ម៉្យាង​វិញទៀត ក្នុងបុណ្យតេត ជនជាតិខ្មែរតែងតែប្រមូលផ្ដុំគ្នា នៅវត្តអារាម រងចាំពេលវេលាឆ្លងឆ្នាំដូចជនជាតិ Kinh។

លោក ថាច់បូច មកពីភូមិ Tra Set ឃុំ Vinh Hai ទីរួមខេត្ត Vinh Chau ខេត្ត Soc Trang បាននិយាយថា៖ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលមួយឆ្នាំ ក្រុមគ្រួសារខ្ញុំសន្សំប្រាក់បន្តិចបន្តួចដើម្បីរៀបចំបុណ្យតេត។ ទោះបីនេះគឺជាបុណ្យតេត្យរបស់ជនជាតិKinh ក៏ដោយ។ ប៉ុន្តែ ជនជាតិខ្មែរក៏សប្បាយរីករាយដែរ។ យើងចាត់ទុកពិធីបុណ្យនេះ ដូចជាពិធីបុណ្យមួយមិនអាចខ្វះបានទេសម្រាប់ជនជាតិខ្មែរយើង។ បរិយាកាសអបអរសាទរបុណ្យតេតនៅ ឆ្នាំនេះពោរពេញទោដោយភូមិនិងស្រុក ដែលមិនចាញ់បរិយាកាសនៃតំបន់ដែលមានប្រជាជន Kinh រស់នៅទេ។ ជនជាតិខ្មែរតែងតែចាត់ទុកខ្លួនឯងជាផ្នែកមួយនៃក្រុមគ្រួសារវៀតណាម រួមគ្នាឆ្ពោះទៅដល់និទាឃរដូវប្រកបដោយសន្តិភាពនិងផ្លាស់ប្តូរ​នៃប្រទេសជាតិ។ ក្នុងបុណ្យតេតនេះ ប្រជាជនខ្មែរមានសេចក្តីរីករាយ និងខិតខំប្រឹងប្រែង ដើម្បីរួចផុតពីភាពក្រីក្រ។ ជាពិសេសត្រូវតែគោរពនូវសណ្តាប់ធ្នាប់និងសន្តិសុខល្អ នៅពេលចូលរួមក្នុងពិធីជប់លៀង ដើម្បីទន្ទឹងរងចាំនិទាឃរដូវប្រកបដោយភាពរីករាយ។

ចំណុចពិសេសក្នុងការអបអរសាទរបុណ្យតេត គឺក្រុមគ្រួសារជនជាតិខ្មែរជាច្រើនបានមកវត្តអារាម​ និង​ថ្វាយព្រះពុទ្ធនៅក្នុងថ្ងៃចុងខែកត្កិក។ ទោះបីរវាល់យ៉ាងណាក៏ដោយ ប៉ុន្តែយើងត្រូវទៅវត្តអារាម ព្រោះនោះជាវប្បធម៌របស់យើង។ បន្ទាប់ពីនោះយើងត្រឡប់ទៅផ្ទះវិញ និងសែនជីដូនជីតានិងអបអរសាទរបុណ្យតេតដូចជនជាតិ Kinh។ បុណ្យតេតក៏ជាឱកាសសម្រាប់ជនជាតិខ្មែរជួបជុំគ្រួសារ ផងដែរ។ នៅពេលវេលាឆ្លងឆ្នាំ ជនជាតិខ្មែរក៏សែនជីដូនតាជីតា។ ក្រៅពីការដាំស្រូវ យើងក៏ដាំដំណាំម ចិញ្ចឹមមាន់និងទា ដើម្បីលក់មុនបុណ្យតេត សន្សំលុយប្រាក់ ជួសជុលផ្ទះ ទិញសម្លៀកបំពាក់ថ្មីសម្រាប់ចៅ ៗ ទិញអាហារភេសជ្ជៈ តុបតែងផ្ទះ ... គ្រួសារជាច្រើននៅតែទៅសួរសុខទុក្ខសាច់ញាតិរស់នៅឆ្ងាយ” - លោកគៀនណុល រស់នៅភូមិ Tha La ឃុំ Ngoc Bien ស្រុក Tra Cu ខេត្តTra Vinh ចែករំលែក។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទោះបីជាវាមិនមែនជាពិធីបុណ្យសំខាន់ៗ សម្រាប់ជនជាតិខ្មែ​រក៏ដោយ។ បន្តែនៅពេលនិទាឃរដូវឈានមកដល់ ផ្កាអង្គាសិលរីកដ៏ស្គុះស្គាយ ជាជាតិខ្មែក៏សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងរៀបចំកម្មវិធីសិល្បៈជាច្រើន និងប្រកបដោយអត្ថន័យនិងសាមគ្គីភាពក្នុងសហគម។

ជនជាតិខ្មែរស់នៅតំបន់ដីសណ្តទន្លេ Cuu Long តែងតែថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ