Trending now

បុណ្យចូលឆ្នាំថ្មីជួបជុំដោយសុខដុម” សម្រាប់កម្មករនៅទីក្រុងហាណូយ

10:51 | 26/01/2021

នាព្រឹកថ្ងៃទី ២៣ ខែមករា នៅមជ្ឈមណ្ឌលវប្បធម៌ពលកម្មមិត្តភាពវៀតណាម-សូវៀត សហព័ន្ធពលករទីក្រុងហាណូយបានរៀបចំកម្មវិធី “បុណ្យចូលឆ្នាំថ្មីជួបជុំដោយសុខដុម” ឆ្នាំ ២០២១ ក្រោមប្រធានបទ “ការតភ្ជាប់សេចក្ដីស្រឡាញ់”។

នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម ឆ្នាំ២០២១ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានសំរេចចិត្តផ្តល់អំណោយចំនួន ៥,០០០ កញ្ចប់ ពីថវិកាទីក្រុងដែលមានទឹកប្រាក់សរុប ២.៥ ពាន់លានដុង ជូនកម្មករ និងនិយោជិកដែលជួបការលំបាកនៅក្នុងរដ្ឋធានី។

ថ្នាក់ដឹកនាំទីក្រុងហាណូយ ផ្តល់អំណោយជូនពលករ និងកម្មករនៅរដ្ឋធានីហាណូយ

ក្នុងឱកាសនេះ សហព័ន្ធពលករទីក្រុងហាណូយ សហការជាមួយអង្គភាពអាជីវកម្ម បានផ្តល់អំណោយជាង ៨ ម៉ឺនកញ្ចប់ ដល់ពលករ និងកម្មករដែលជួបការលំបាក និងបរិច្ចាគសំបុត្រឡានជាង ៩ ម៉ឺន ដើម្បីបញ្ជូនពលករ និងកម្មករដែលជួបការលំបាក ឲ្យវិលត្រឡបមកផ្ទះវិញដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ចំនួនទឹកប្រាក់ជួយឧបត្ថម្ភដល់ពលករ និងកម្មករដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៦០ ពាន់លានដុង។ល./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស