Trending now

បង្កើនការងារផ្សព្វផ្សាយអំពីសន្តិភាពដល់មហាជន

08:48 | 11/07/2018 (យោងតាម Thuy Linh ប្រែសម្រួលដោយ មិញ អាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី១០កក្កដានៅទីក្រុងហាណូយ គណៈកម្មការសន្តិភាពវៀតណាមបានរៀបចំសន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍បើកទូលាយ សំដៅបូកសរុបការងារឆមាសទី១និងដាក់ចេញទិសដៅសម្រាប់ឆមាសទី២ឆ្នាំ២០១៨ ព្រមទាំងអនុម័តលើខ្លឹមសារសំខាន់ៗមួយចំនួន។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Thuy Linh)

អញ្ជើញចូលរួមក្នុងសន្និសីទនេះមានវត្តមានលោក Uong Chu Luu អនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Don Tuan Phong អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមរួមទាំងសមាជិកនៃគណៈអធិបតីគណៈកម្មការ។

នៅទីនេះ អង្គប្រជុំបានផ្ទៀងស្តាប់នូវរបាយការណ៍នបូកសរុបសកម្មភាពរួមរបស់គណៈកម្មាធិការរយៈពេល៦ខែដើមឆ្នាំ២០១៨។ តាមនោះ សកម្មភាពរបស់គណៈកម្មាធិការបានដំណើរការត្រឹមត្រូវតាមលក្ខន្តិកៈនិងកម្មវិធី ភារកិច្ចដែលបានដាក់ចេញ។

សម្រាប់ទិសដៅសកម្មភាពនារយៈពេល៦ខែចុងឆ្នាំ២០១៨នេះ គណៈកម្មាធិការបានប្រមូលផ្តុំទៅលើសកម្មភាពសំខាន់ៗចំនួនពីរ គឺរៀបចំប្រកបដោយជោគជ័យ នូវមហាសន្និបាតរបស់គណៈកម្មាធិការ អាណត្តិ២០១៨-២០២៣ និងផ្តោតលើការបញ្ចប់ឈនដល់ការបោះពុម្ពសៀវភៅ "វៀតណាម: សេចក្តីប្រាថ្នាចង់បានសន្តិភាព" ។

នៅក្នុងសន្និសីទ តំណាងចូលរួមបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់គណៈកម្មាធិការដោយបានលើកឡើងយ៉ាងគ្រប់គ្រាន់នូវសកម្មភាពរបស់របស់គណៈកម្មការតំបន់នានា។

លោកស្រី Nguyen Thi Hoang Van ថ្លែងមតិក្នុងកិច្ចប្រជុំ​(រូបថតៈ Thuy Linh)

ក្នុងសម័យពិភាក្សា លោកស្រី Nguyen Thi Hoang Van ប្រធាននានាយកដ្ឋានកិច្ចការបរទេសប្រជាជននៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស បានចាត់ទុកថា សកម្មភាពផ្តល់ព័ត៌មាន មនសិការត្រឹមត្រូវរបស់ប្រជាជនគឺសំខាន់ណាស់។ លោកស្រីបានសង្កត់ធ្ងន់ថា គណៈកម្មាធិការគប្បីស្វែងរកនូវកត្តាថ្មី ផ្សាភ្ជាប់ជាមួយស្ថានភាព ដើម្បីសកម្មភាពកិច្ចការបរទេសប្រជាជនកាន់តែសមស្របជាមួយស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសជាតិនិងលើពិភពលោក។

លោក Don Tuan Phong អញ្ជើញថ្លែងមតិដោយបានលើកឡើងនូវសំនើរមួយចំនួន (រូបថតៈ Thuy Linh)

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Don Tuan Phong ក៏បានស្រុះចិត្តគំនិតចំពោះរបាយការណ៍របស់គណៈកម្មាធិការ។ លោក Don Tuan Phong បានស្នើឲ្យគណៈកម្មាធិការ បង្កើនការផ្សព្វផ្សាយ អប់រំមហាជនអំពីសន្តិភាព តាមរយៈសកម្មភាពជាច្រើនដូចជា បោះពុម្ភផ្សាយសៀវភៅ រៀបចំសិក្ខាសាលាជាដើម។ លើសពីនេះទៅទៀត គណៈកម្មាធិការគប្បីបើកទូលាយបណ្តាញគណៈកម្មាធិការថ្នាក់តំបន់។

លោក Uong Chu Luu អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ (រូបថតៈ Thuy Linh)

អញ្ជើញថ្លែងមតិសន្និដ្ឋាន លោក Uong Chu Luu ប្រធានគណៈកម្មាធិការ បានអបអរសាទរចំពោះស្មារតីធ្វើការយ៉ាងសកម្មរបស់សមាជិកដែលបានរួមចំណែកទៅក្នុងសកម្មភាពរួមរបស់គណៈកម្មការ។ ស្តីពីសកម្មភាពរបស់គណៈកម្មាធិការនៃឆមាសទី២ លោក Uong Chu Luu បានអះអាងថា គណៈកម្មាធិការនឹងប្រមូលផ្តុំសម្រេចរបាយការន៍ដាក់ជូនមហាសន្និផបាត ក្នុងនោះធ្វើការវាយតម្លៃនូវសកម្មភាពទាំងស្រុងរបស់គណៈកម្មាធិការសន្តិភាពក្នុងអាណត្តិកន្លងទៅ លទ្ធផលទទួលបាន បញ្ហានៅសេសសល់ក៏ដូចជាទិសដៅសកម្មភាពរបស់គណៈកម្មាធិការនាពេលខាងមុខ៕

(យោងតាម Thuy Linh ប្រែសម្រួលដោយ មិញ អាញ់)

(យោងតាម Thuy Linh ប្រែសម្រួលដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ