Trending now

នៅខែឧសភាមកទស្សនាភូមិ Sen ដែលជាស្រុកកំណើតរបស់លោកប្រធាន Ho Chi Minh

17:05 | 19/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទោះបីអាកាសធាតុនៅខេត្ត Nghe An មានភាពក្តៅខ្លាំង នៅរដូវក្តៅក៏ដោយក៏ ក៏ប្រជាជនជាច្រើននាក់នៅតែចង់មកទស្សនាស្រុកកំណើតរបស់លោកប្រធាន Ho Chi Minh នៅពេលផ្កាឈូករីកស្គុះស្គាយនិងផ្តល់ក្លិនក្រអូបដែលនាំមកនូវអារម្មណ៍សុខសាន្តនិងងាយស្រួល។

ភូមិ Sen ស្ថិតនៅឃុំ Kim Lien ស្រុក Nam Dam ខេត្ត Nghe An - ស្រុកកំណើត លោក ប្រធាន Ho Chi Minh ដែលជាភូមិមួយមានក្លិនក្រអូបមកពីផ្កាឈូក - រូបភាពគួរឱ្យស្រឡាញ់​នៅក្នុងតំបន់ពោរពេញទៅដោយមានខ្យល់និងពន្លឺនៃព្រះអាទិត្យ។

ភូមិ Sen គឺជាតំបន់ជនបទមួយ​ដែល​ជាធម្មតា​ដូច​តំបន់ជនបទដទៃទៀត​ នៅក្នុង​ប្រទេសវៀតណាម។ នៅទីនេះ​មានផ្ទះ ប្រក់​ស្លឹក​ ក្រោយដើមឬស្សីពណ៌បៃតង មាន​អង្រឹងនិងសំឡេង​បំពេឲ្យ​កូនគេង​របស់មាតា​ និងមានវាលស្រែ​ដ៏​ធំល្វឹងល្វើយ។

ទិដ្ឋភាពកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ ​ Kim Lien នៅភូមិ Sen ។

ចាប់ពីអាយុ ៥ ឆ្នាំដល់ ១១ ឆ្នាំ លោកប្រធាន​ Ho Chi Minh ជាមួយបីតានិងមាតា និងប្អូនរបស់លោកបានទៅ Hue ។ បន្ទាប់ពី មាតារបស់លោក​ប្រធាន Ho Chi Minh ទទួលមរណភាព ចាប់ពីពេលដែលលោកមានអាយុ ១១ ទៅ ១៦ ឆ្នាំ (១៩០១ - ១៩០៦) លោកប្រធាន​ Ho Chi Minh ដែលបានវិលត្រឡប់ទៅនិងរស់នៅក្នុងផ្ទះមាតា​របស់​លោក​វិញ គឺ​លោក Nguyen Sinh Sac ក្នុងភូមិ Sen។ សព្វថ្ងៃនេះផ្ទះនោះបាន​រក្សាស្ថានភាពដើម ដូចកាលពីមួយសតវត្សរ៍មុន​ ដែលមានរបង​ ផ្លូវដី សួនច្បារពណ៌បៃតងជុំវិញផ្ទះ។ ...

ទោះបីជាអាកាសធាតុនៅខេត្ត Nghe An ក្តៅខ្លាំង ​នៅរដូវក្តៅក៏ដោយ​ ក៏ភ្ញៀវ​ទេសចរ​ជាច្រើននាក់នៅតែចង់មកទស្សនាស្រុកកំណើតរបស់លោកប្រធាន Ho Chi Minh នៅខែឧសភា។ នៅពេលដែលផ្កា​ឈូករី​កស្គុះស្គាយ​និងផ្តល់ក្លិនក្រអូប​ដែល​នាំមកនូវអារម្មណ៍សុខសាន្តនិងងាយស្រួល​ ក្នុងអាកាសធាតុក្តៅខ្លាំង។

មកទស្សនាស្រុកកំណើតរបស់លោកប្រធាន Ho Chi Minh នៅខែឧសភា នៅរដូវផ្កាឈូករីក ។

ស្រះផ្កាឈូកមានក្លឹនក្រអូបស្រះទឹក នៅខែឧសភា​ ។

នេះជាផ្ទះស្លឹកឈើសាមញ្ញមួយដែលមាន ៥ បន្ទប់​ត្រូវបានសាងសង់ដោយ​ប្រជាជនក្នុងស្រុកកំណើតរបស់លោកប្រធាន Ho Chi Minh ពីមូលនិធិ​សាធារណៈ​របស់អ្នកភូមិ​ ដើម្បីអបអរសាទរ​លោក​ Nguyen Sinh Sac នៅពេលដែលលោក​ជាប់​ការប្រឡង នៅឆ្នាំ ១៩០១ ។

នៅក្នុងផ្ទះនេះលោក Nguyen Sinh Sac រៀបចំទីសក្ការៈបូជា​ប្រពន្ធ​ លោកស្រី Hoang Thi Loan ក្នុង​បន្ទប់មួយ​ និងមួយបន្ទាប់ទៀតសម្រាប់ការទទួលភ្ញៀវ។ ទីសក្ការៈបូជា​លោកស្រី Hoang Thi Loan ធ្វើពីឫស្សី​នៅខាងលើនេះក្រាល​កន្ទែលតូចមួយ ដើម្បីដាក់កំប៉ុងដោតធូប ទៀន ថូផ្កា ...

បន្ទប់សម្រាករបស់លោក Nguyen Sinh Sac មានគ្រែឈើដាក់ក្បែច្រកទ្វារធំ។ នៅទីនេះ លោក Nguyen Sinh Sac បង្រៀនអក្ខរកម្មកូនសិស្ស ៗ របស់​លោក​ ហើយនេះក៏ជាកន្លែងដែលលោកតែងតែអញ្ជើញអ្នកក្នុងស្រុកអោយមកជួបជុំគ្នា ដើម្បីពិសារតែ។

ផ្ទះនេះនៅតែមានអនុស្សាវរីយ៍ជាច្រើនទៀតនៃក្រុមគ្រួសាររបស់ Nguyen Sinh Sac ដូចជាទ្រូទុកម្ហូប ហិបដាក់ស្បៀងអាហារ ទូ​ដាក់​វត្ថុប្រើប្រាស់​ ថាសឈឺ...

ក្រៅពីនេះ ភូមិ Sen មានទីកន្លែង​ទេសចរជាច្រើនទៀតដែលតភ្ជាប់នឹង​កុមារភាពរបស់ លោកប្រធាន Ho Chi Minh។ នេះគឺជា​អណ្តូង Coc ជា​អណ្តូងបុរាណ​ដែលត្រូវបានជីក​នា​សតវត្សរ៍ទី ១៨ ។ ក្នុងប៉ុន្មានឆ្នាំ​ដែល​លោកប្រធាន Ho Chi Minh រស់នៅភូមិ Sen លោកតែងតែ​មកនៅទីនោះ​លេងនិង​យកទឹកទៅផ្ទះ ដើម្បីប្រើប្រាស់។

អណ្តូង Coc នៅភូមិ Sen - អណ្តូងបុរាណ ចាប់ពីនា​សតវត្សរ៍ទី ១៨

កីឡាដ្ឋានមួយក្នុងភូមិ Sen មានទំហំ​ជាង ១ ហិកតា​ដែល​កសាង នា​ឆ្នាំ១៩៤៥។​ នៅទិសឦសាននៃកីឡាដ្ឋាននេះមាន​ដើមជ្រៃមានអាយុរាប់រយឆ្នាំ។ ក្នុងដំណើរ​មកទស្សនា​ស្រុកកំណើតនៅឆ្នាំ ១៩៥៧ និង ១៩៦១ ក្រោមដើមជ្រៃនេះ លោកប្រធាន Ho Chi Minh ​ បាននិយាយយ៉ាងជិតស្និទ្ធជាមួយមន្រ្តីនិងជនរួមជាតិ។

កីឡាដ្ឋានមួយក្នុងភូមិ Sen។

អគារអនុស្សាវរីយ៍លោកប្រធាន Ho Chi Minh នៅក្នុងភូមិ Sen។

មិនមានទិសដៅទេសចរណ៍ណា ដូចជាកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ស្រុក​កំណើត​លោក លោកប្រធាន Ho Chi Minh - ភូមិ Sen ដែលផ្តល់ឱ្យភ្ញៀវនូវអារម្មណ៍ ពេញលេញនៃ ស្រមោលរបស់ភូមិវៀតណាមចាស់ ហើយ អ្នករាល់គ្នា មកទេសចរទីនេះ​នឹងរំភើបចិត្តយ៉ាងខ្លាំងណាស់ ដោយការ​ ឃើញអនុស្សាវរីយ៍ដ៏ពិសិដ្ឋ​តភ្ជាប់នឹង​កុមារភាពរបស់លោកប្រធាន Ho Chi Minh ជាទី គោរពរាប់អាន​របស់ប្រជាជាតិ​វៀតណាម​./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់