Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte អញ្ជើញចូលរួមកម្មវិធីបង្ហាញម៉ូដ “Walk the Talk”

13:41 | 10/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសហូឡង់ លោក Mark Rutte ស្ថានទូត ហូឡង់ប្រចាំនៅវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អង្គការ Fair Wear Foundation និងវិទ្យាស្ថានស្រាវជ្រាវ សង្គម សេដ្ឋកិច្ចនិងបរិស្ថាន (NextGEN) ហាណូយ រៀបចំកម្មវិធីបង្ហាញម៉ូដប្រកបដោយនិរន្តរភាព "Walk the Talk” នៅទីក្រុងហាណូយនាល្ងាចថ្ងៃទី ៩ ខែកញ្ញា ។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte អញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte អញ្ជើញចូលរួមក្នុងពិធី (រូបថតៈ hanoimoi)

កម្មវិធីនេះ បានបង្ហាញជូនប្រជាជនរដ្ឋធានីនិងអ្នកទស្សនាអំពីរចនាប័ទ្មម៉ូតប្រពៃណីបុរាណនិងទាន់សម័យរបស់ប្រ ទេសហូឡង់ឆ្ពោះ ដើម្បីទៅរកឧស្សាហកម្មម៉ូដទាន់សម័យមួយ ដែលមាននិរន្តភាព។ តាមនោះ បានរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះក៏ជានិន្នាការដ៏សំខាន់មួយក្នុងការអភិវឌ្ឍសកលលោកនិងជាគន្លឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងហូឡង់ ទាំងក្នុងបច្ចុប្បន្នក៏ដូជជានាពេលអនាគត នោះគឺការការពារបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានលើកឡើងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកដល់ការបង្កើនមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងឱកាសសម្រាប់ប្រជាពលរដ្ឋនិងអ្នកទស្សនាទាំងអស់ទទួលបានបទពិសោធពិតប្រាកដនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសហូឡង់និងប្រ ទេសវៀតណាម ក្នុងវិស័យវប្បធម៌ ម៉ូដនិងបរិស្ថាន។ កម្មវិធីនេះនឹងរីកសុះសាយនូវសារពណ៌បៃតងដែលប្រទេសហូឡង់និងវៀតណាមកំពុងឆ្ពោះទៅ ព្រមទាំងបើកចេញឱកាសដើម្បីផ្សព្វផ្សាយ និងការសិក្សានៅពេលអនាគត សម្រាប់ពលរដ្ឋទាំងអស់ដែលមានទំនួលខុសត្រូវចំពោះសង្គម។

នៅឯកម្មវិធីនេះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានសង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ចសំខាន់មួយរបស់ វៀតណាមគឺវាយនភ័ណ្ឌ។ ហើយប្រជាជនហូឡង់ជាច្រើនបានស្លៀកសំលៀកបំពាក់ផលិតពីវៀតណាម។ នៅវៀតណាម ឧស្សាហកម្មវាយនភ័ណ្ឌបានបង្កើតការងារធ្វើសម្រាប់មនុស្សជាច្រើនជាពិសេសគឺស្ត្រី។ យោងតាមលោកនាយករដ្ឋមន្រ្តី ហូឡង់ Mark Rutte នវានុវត្តន៍និងការច្នៃប្រឌិតនឹងជួយកាត់បន្ថយកាកសំណល់និងជួយសន្សំសំចៃទឹក។ ហេតុដូច្នេះ ពាណិជ្ជសញ្ញារបស់ហូឡង់ដែលផលិតនៅវៀតណាមនោះ ពោលកឺក្រុមហ៊ុនហូឡង់នឹងមានកម្លាំងចិត្តច្បាស់លាស់ដើម្បីប្រតិបត្តិការផលិតរបស់ខ្លួន។

តាមរយៈកម្មវិធីបង្ហាញម៉ូដប្រកបដោយនិរន្តរភាព "Walk the Talk” នេះ គឺបង្ហាញពីវិធីសាស្ត្រសហប្រតិបត្តិការរវាង ហូឡង់និងវៀតណាម សំដៅជំរុញការប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម មានការទទួលខុសត្រូវខ្ពស់នៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់