Trending now

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងឡើងសម្លេងសុំទោសកូនក្រមុំវៀតណាមដែលត្រូវប្តីវាយធ្វើបាប

10:11 | 09/07/2019 (សរុបនិងប្រែសម្រួលដោយ ស្រីពេជ្រ)

យុគសម័យ - នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon បានសម្តែងការសោកស្តាយនិងថ្លែងសេចក្តីសុំទោសចំពោះឧប្បត្តិហេតុស្ត្រីវៀតណាមម្នាក់ ដែលត្រូវស្វាមីជនជាតិកូរ៉េខាងត្បូងវាយធ្វើបាប ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលទូទាំងសាធារណៈជន កាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam (ឆ្វែង) អញ្ជើញជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon (រូបថតៈ Manh Hung/TTXVN)

យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង អញ្ជើញថ្លែងនៅក្នុងពិធីទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនោះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon បានមានប្រសាសន៍ថា “ឧបទ្ទវហេតុនេះគឺជារឿងគួរឲ្យសោកស្តាយណាស់” និងបានសុំទោសចំពោះហេតុការណ៍នេះ។ លោកនាយករដ្ឋមន្រ្តី Lee Nak-yeon ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិមនុស្សនិងសុវត្ថិភាពសម្រាប់ជនវៀតណាមរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon

មុននោះ ក្នុងថ្ងៃដដែល នាយកទីភ្នាក់ងារប៉ូលីសជាតិកូរ៉េខាងត្បូង លោក Min Gap Ryong បានសម្តែងការសោកស្តាយដែលស្ត្រីវៀតណាមត្រូវស្វាមីវាយធ្វើបាបយ៉ាងឃោរឃៅនិងប្តេជ្ញាចិត្តនឹងធ្វើការស៊ើបអង្កេតទៅលើករណីនេះទាល់តែបាន។

ប៉ូលីស Yeongam ខេត្ត Jeolla បានចេញសេចក្តីសម្រេចចាប់ឃុំឃាំងរយៈពេល ៨ ថ្ងៃ សម្រាប់ប្ដីដែលវាយប្រពន្ធជាជនជាតិវៀតណាមដល់ខូចឆ្អឹងជំនី ដែលជារឿងហេតុបណ្តាលការរង្គោះរង្គើក្នុងសាធារណជនកូរ៉េខាងត្បូងនាប៉ុន្មានថ្ងៃនេះ។

ជនសង្ស័យដែលវាយប្រពន្ធវៀតណាម (កណ្តាល) ត្រូវបានគេនាំទៅតុលាការក្រុង Gwangju ខេត្ត Jeollan នៅថ្ងៃទី ៨ ខែកក្កដា (រូបថត: Yonhap)

ប្តីរបស់ជនរងគ្រោះបានបង្ហាញមុខនៅតុលាការក្រុង Gwangju នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ដើម្បីស្តាប់ដីកាចាប់ខ្លួន។ ជននេះត្រូវបានឃុំខ្លួនរយៈពេល ៨ថ្ងៃនៅ Mokpo ដើម្បីធ្វើការស៊ើបអង្កេត។ បុរសរូបនេះបានសម្តែងការសោកស្តាយចំពោះហេតុការណ៍នេះ។ ធ្វើបទសម្ភាសន៍នៅមុខតុលាការ បុរសជាប្តីបាននិយាយថា: “ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេក្រៅពាក្យថាសុំទោស។ គឺដោយសារភាសាខុសគ្នា មិនអាចស្តាប់គ្នាដែលកើតមានឡើងរឿងហេតុនេះ”។ បុរសរូបនេះ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទវាយមនុស្សដែលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរនិងអំពើហិង្សាលើកុមារ។

រូបភាពពីវីឌីអូថតឡើងវិញនូវហេតុការណ៍បង្ហាញថា ស្តី្រជាប្រពន្ធជនជាតិវៀតណាមត្រូវប្តីវាយធ្វើបាបចំពោះមុខកូនរបស់ខ្លួន (រូបថត: Korea Times)

យោងតាមការស៊ើបអង្កេតដំបូង អំពើហិង្សាបានកើតឡើងនៅថ្ងៃទី ៤ ខែកក្កដាវេលាម៉ោង ៧ យប់។ បុរសជាប្តីក្នុងស្ថានភាពស្រវឹង បានវាយប្រពន្ធរបស់ខ្លួនអស់រយៈពេល ៣ ម៉ោង។ ឧបទ្ទវហេតុនេះបានកើតឡើងនៅចំពោះមុខកូនក្មេងអាយុ ២ ឆ្នាំរបស់ប្តីប្រពន្ធពីរនាក់។

បច្ចុប្បន្ន ស្ត្រីជាប្រពន្ធត្រូវគេធ្វើបាបនិងកូនអាយុ ២ ឆ្នាំ កំពុងបានថែរក្សាដោយមជ្ឈមណ្ឌលដើម្បីសិទ្ធិស្ត្រីអន្តោប្រវេសន៍កូរ៉េខាងត្បូង។ ជនរងគ្រោះរងការបាក់ឆ្អឹងជំនីនិងរងរបួសជាច្រើនកន្លែងទៀត ដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេល ៤ សប្តាហ៍៕

(សរុបនិងប្រែសម្រួលដោយ ស្រីពេជ្រ)

(សរុបនិងប្រែសម្រួលដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស