យុគសម័យ - ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគ្រងជើងឯកពានរង្វាន់បាល់ទាត់អាស៊ាន AFF Suzuki Cup 2018 បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រជើងទី២ដោយលទ្ធផល ១-០ (សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២)។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់ពានជើងឯកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (រូបថតៈ VGP)
ការប្រកួតជើងទី២នៅពហុកីឡាដានជាតិ My Dinh នៃទីក្រុងហាណូយ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមប្រើពេលតែ៦នាទីប៉ុណ្ណោះនៃវគ្គទី១ដើម្បីបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីដោយកីឡាករ Anh Duc ដើម្បីនាំមុខ ១-០។ បន្ទាប់ពីគ្រាប់បាល់បានកើតមានឡើងតាំងពីដើមវគ្គទី១ ប៉ុន្តែបន្ទាប់មកគ្មានគ្រាប់បាល់កើតមានទៀតឡើយរាប់បញ្ចូលទាំងវគ្គទី២ បើទោះជាម៉ាឡេស៊ីព្យាយាមវាយសម្រុកខ្លាំង ហើយម្ចាស់ផ្ទះវៀតណាមការពារវាយបកក៏ដោយ។ សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២ ដោយសារកាលជើងទី១នៅទឹកដីម៉ាឡេស៊ីស្មើគ្នា ២-២។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់ពានជើងឯកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (រូបថតៈ VGP)
មិនយូរប៉ុន្មានក្រោយពីការប្រកួតនេះបានបញ្ចប់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីគ្រងពានជើងឯកចំពោះគ្រូបង្វឹកលោក Park Hang – seo និងក្រុមជម្រើសជាតិវៀតណាម
គ្រូបង្វឹក លោក Park Hang-seo អបអរសាទរជ័យជម្នះជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម
Nguyen Quang Hai ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ AFF Suzuki Cup 2018 (រូបថតៈ ngoisao.net)
នៅឯពិធីប្រគល់ពានរង្វាន់នេះ ខ្សែបម្រើកណ្តាល Nguyen Quang Hai បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ AFF Suzuki Cup 2018 ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ១០.០០០ ដុល្លារ។
អបអរជ័យជម្នះ (រូបថត៖ AFF Suzuki Cup)
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានឈ្នះពានរង្វាន់ជើងឯករងនៃ AFF Suzuki Cup 2018 ជាមួយនឹងទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ។
អបអរជ័យជម្នះ (រូបថត៖ AFF Suzuki Cup)
សូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម! សូមអបអរសាទរលោក Park Hang -seo!
បន្ទាប់ពីជ័យជម្នះរបស់ក្រុមវៀតណាមមក ក្រុមអ្នកគាំទ្ររាប់លាននាក់បានដើរលើផ្លូវដើម្បីអបអរសាទរជើងឯកអាស៊ីអាគ្នេយ៍របស់ វៀតណាមបន្ទាប់ពីការរង់ចាំអស់រយៈពេល ១០ ឆ្នាំ មកហើយ។
អ្នកគាំទ្ទីក្រុងហូជីមិញរអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិវៀតណាម (រូបថតៈ Thanhnien)
អ្នកគាំទ្រនៃទីក្រុងអបអរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (រូបថតៈ Pham Du)
អ្នកគាំទ្រនៃទីក្រុងអបអរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (រូបថតៈ Pham Du)
សូមគូសបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រលើកទី២ដែលវៀតណាមឈ្នះជើងឯកពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន AFF Championship បន្ទាប់ពីឈ្នះលើកទី១កាលពីឆ្នាំ២០០៦៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន