Trending now

នាយករដ្ឋមន្ត្រីនេប៉ាល់បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

06:46 | 10/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ លោក KP Sharma Oli និងភរិយា បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា ទទួលបន្ទុកនេប៉ាលនិងប៊ូតាន លោក Pham Sanh Chau, តំណាងស្ថានទូតនេប៉ាលប្រចាំនៅវៀតណាម និងសមាគមព្រះពុទ្ធសាសនាវៀតណាម បានទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រនេប៉ាល K.P.Sharma Oli និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) (រូបថតៈ TTXVN)

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រីនេប៉ាល K.P.Sharma Oli និងភរិយា បានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម-នេប៉ាល កំពុងមានការអភិវឌ្ឍប្រកបដោយផ្លែផ្កា ជាពិសេស គឺកិច្ចសហប្រតិបត្តិការតាមបណ្តាញបក្ស; ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនាពេលថ្មីៗនេះក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនគឺពោរពេញទៅដោយសក្កានុភាព ខណៈពេលដែលមានភ្ញៀវទេចរនិងសាសនិក វៀតណាមជាច្រើន បានធ្វើដំណើរទៅកាន់ Lumbini ជាកន្លែងព្រះពុទ្ធប្រសូត្រ និងស្វែងយល់ពីភ្នំ Everest។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក នៅបណ្តាវេទិកាអន្តរជាតិ ជាពិសេស គឺអង្គការសហប្រជាជាតិ៕

លោក K.P. Sharma Oli គឺជាមេដឹកនាំកុម្មុយនិស្ដជើងចាស់ម្នាក់ ដែលបានតស៊ូយ៉ាងខ្លាំងចាប់ពីជីវិតជាអ្នកទោសរហូតដល់ បានកាន់តំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់។ លោកកើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៥២ ក្នុងភូមិមួយនៃស្រុក Terhathum ស្ថិតនៅភាគខាងកើតប្រទេសនេប៉ាល់។ ដោយទទួលឥទ្ធិពលពីលិទ្ធិកុម្មុយនិស្ដ Marxism-Leninism លោក K.P. Sharma Oli បានចាប់ផ្ដើមជីវិត ជាអ្នកនយោបាយកុម្មុយនិស្ដក្នុងឆ្នាំ១៩៦៦។

លោក K.P. Sharma Oli បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនេប៉ាល់នៅក្នុងការបោះឆ្នោសភានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ដោយទទួលបានសំឡេងគាំទ្រ៣៣៨ ក្នុងចំណោមសំឡេងសរុប៥៩៧។ លោកបានស្បថចូលកាន់តំណែងនេះនៅ ថ្ងៃទី១២ ខែតុលាឆ្នាំដដែល។ ប៉ុន្តែដោយសារមានវិបត្តិនៅក្នុងរដ្ឋាភិបាលចម្រុះ លោក K.P. Sharma Oliបានប្រកាស លាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើពិធីថ្លែងសារទៅកាន់សភាជាតិ។ លោក សាម៉ា អូលីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនេប៉ាល់ជាលើកទី២ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម