Trending now

នាយករដ្ឋមន្ត្រីកោតសរសើរក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដែលបានប្រកួតប្រជែងដោយភាពក្លាហាននិងភាពជឿជាក់

00:54 | 13/05/2019

យុគសម័យ - បន្ទាប់ពីជ័យជម្នះរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមជាមួយគូប្រជែងរបស់ហ្ស៊កដានីនៅវគ្គ ១/៨ នៃក្របខ័ណ្ឌ Asian Cup 2019 តាមរយៈវនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានកោតសរសើរកីឡាករដែលបានប្រកួតប្រជែងជាមួយនឹងស្មារតីជឿជាក់លើខ្លួនឯង មានភាពក្លាហាន ដើម្បីដណ្តើមជ័យជម្នះ។

ក្តីរីករាយរបស់កីឡាករវៀតណាមនៅពេលដែលឈ្នះក្រុមហ្ស៊កដានីនៅ Asian Cup 2019 ។

នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះស្មារតីប្រកួតប្រជែងអស់ពីកម្លាំងកាយចិត្តរបស់កីឡាករវៀតណាមដែលផ្តល់ជូនទស្សនិកជននិងអ្នកគាំទ្រនូវការប្រកួតមួយគួរអោយចាប់អារម្មណ៍។ រាល់ការខិតខំប្រឹងប្រែងរបស់កីឡាករវៀតណាមបានជួយក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមឈ្នះគូប្រជែងខ្លាំងមួយដើម្បីសណ្តើមសិទ្ធិចូលវគ្គផ្តាច់ព្រ័ត្រ និងក្លាយជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងជាងគេទាំងប្រាំបីនៅក្នុងទ្វីបនេះតែម្តង។

ក្នុងឱកាសនោះ ធនាគារ Vietcombank; ធនាគារ Vietinbank; ធនាគារ Agribank; ធនាគារអភិវឌ្ឍន៍វៀតណាម (VDB); ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍និង សម្ព័ន្ធក្រុមហ៊ុន C.T Group (ទីក្រុងហូជីមិញ) បានសម្រេចជូនដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ចំនួន ៦ ពាន់លានដុង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់