Trending now

នំហាំបឺហ្គឺមានរសជាតិហ្វើ រួមផ្សំនឹងនិងមុខម្ហូបប្លែកៗ នៅវៀតណាម

17:14 | 20/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - បន្ទាប់នំភីហ្សាធ្វើពីបាយចុងអង្ករ នំភីហ្សាតៅហ៊ូនិងទឹកកាពិ ម៉ាក់ អាហារ fastfood មួយបានកែច្នៃនំហាំបឺហ្គឺមានរសជាតិហ្វើរបស់វៀតណាមដែលទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អ៊ីនធើណិត។

ថ្មីៗនេះ នំហាំបឺហ្គឺ​​មានរសជាតិ​ហ្វើបានទាក់ទាញ​ចំណាប់អារម្មណ៍ជាច្រើននាក់។ ខណៈពេល​ដែល​មនុស្សជាច្រើនគិតថា នេះគឺជាការរួមផ្សំពិសេសនិងប្លែកៗថ្មី​មួយ។ ប៉ន្តែ​មនុស្សមួយចំនួនទៀត​បានសន្និដ្ឋានថា “ វានឹងមានអត្ថន័យជាង​ក្នុងការចំណាយប្រាក់ ៦៩ ម៉ឺនដុងសម្រាប់ពិសារហ្វើមួយចាន” ។ (រូបថត៖ _Kayd.kony )

បើនិយាយពីរូបរាងនំហាំបឺហ្គឺហ្វើវិញ នំ​នេះ​មិន​ខុស​នឹង​នំ​ហាំបឺហ្គឺ ធម្មតា​ទេ ដោយមាននំប៉័ងហាន់ជា ២ ចំណិត ហើយ​ដាក់បញ្ចូល​ខាងក្នុងនេះគឺសាច់គោ ស៊ុតមាន់និងខ្ទឹមបារាំង ។ នំ​នេះ​ពិសារ​ជាមួយ​ជីរណា ។ យើង​អាចពិសារនំហាំបឺហ្គឺប្រភេទនេះ ជាមួយ​ទឹកម្ទេស។( រូបថត៖ _Kayd.kony )

នៅឆ្នាំ ២០១៩ នំភីហ្សាធ្វើពីបាយចុងអង្ករ ត្រូវបានលក់​ក្នុង​ភោជនីយដ្ឋានមួយ នៅទីក្រុង Ho Chi Minh ដែល​ទាក់ទាញចំណាប់​អារម្មណ៍​សហគមន៍អ៊ីនធើណិត។ គំនិតនៃការរួមផ្សំនំភីហ្សា អ៊ីតាលីនិងបាយចុងអង្ករ Sai Gon គឺជា​លទ្ធផល​ប្លែកៗ ថ្មី ។ នំភីហ្សា​មានសំបក​ធម្មតា ប៉ុន្តែ​ស្នូល​រួមមាន​ម្ហូបអាហារក្នុង​មុខ​បាយចុងអង្ការ Sai Gon ដូចជា ឆ្អឹងជំនីរ សាច់ជ្រូកអាំង និងស៊ុតមាន់ចៀន។ ជំនួស​ពិសារជាមួយទឹក​ម្ទេស ​ភ្ញៀវអាច​ពិសារជាមួយទឹកត្រី​​ ដើម្បីបង្កើន​រសជាតិឈ្ងុយឆ្ងាញ់ ។ (រូបថត៖ P4P, Lduy521 )

ហ្វើគឺជាមុខម្ហូបពេញនិយមនិងឈ្ងុយឆ្ងាញ់បំផុត នៅប្រទេស​វៀតណាម ។​ នំភីហ្សាដែលមានគ្រឿងផ្សំដូច​ហ្វើ​មួយចាន​រួមមាន​សាច់គោ សាច់ប្រហិត ជីនាងវង​ និង​ទឹក​ស៊ុប​ខាប់​។​ នំ​ភីហ្សាបាន​គ្រឿងផ្សំ​ដូច​ក្នុង​ហ្វើមួយចាន​នេះ​បាន​លក់​ នៅទីក្រុង Ho Chi Minh កាលពីខែកក្កដា។ ភ្ញៀវ​ជាច្រើននាក់​បាន​ពិសារនំភិហ្សានេះ​នឹង​សន្និដ្ឋានថា រសជាតិ​នៃ​នំនេះ​ដូច​រស់ជាតិ​ទឹក​ស៊ុប​នៃហ្វើកញ្ចប់ ។( រូបថត៖ Thao Ly)

នំភីហ្សាមានស្នូលដែល​រួមមាន តៅហ៊ូចៀន សាច់ជ្រូកស្ងោរ និង​ទឹកកាពិ យោងទៅតាមបទពិសោធរបស់ភ្ញៀវមួយចំនួន មុខម្ហូបនេះ​មិនមានឈ្ងុយឆ្ងាញ់ទេ ពីព្រោះគ្រឿងផ្សំមិនទាក់ទងជាមួយគ្នា​ច្រើនទេ។ ទោះយ៉ាងណាក៏ដោយនៅតែមានមនុស្សមួយ​ចំនួនទៀតនិយាយថា​ រសជាតិនៃម្ហូបឆ្ងាញ់។( រូបថត៖ Mao.daren, linhchimm )

នំភីហ្សាមានស្នូលដែលជាប្រហិតត្រី ឈីសនិង​គ្រឿងទេសវៀតណា​ម​ដែលគេធ្លាប់ស្គាល់។ នេះគឺជាការផ្សំមួយ​ក្នុងចំណោមការរួមផ្សំគ្នា​ពីរបីដែល​ទទួលបានការឆ្លើយតបជាវិជ្ជមានពីភ្ញៀវ។ (រូបថត៖ Mao.daren )

ការលេចចេញដង្កូវដួងនៅក្នុងនំភីហ្សាមួយដែលបានលក់ នៅខែមេសា​ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីភ្ញៀវជាច្រើននាក់​។ គ្រឿងផ្សំសំខាន់ៗដែលត្រូវបានប្រើសម្រាប់មុនម្ហូបនេះគឺ ឈីស là Mozzarella anglaise olive ស្លឹកខ្ទឹម ម្ទេស ​និងគ្រឿងផ្សំដែលមិន​អាចខ្វះបានដង្កូវដួង​ - មុខម្ហូបពិសេសនៅខាងត្បូង។ (រូបថត៖ CRI)

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ