Trending now

និស្សិតវៀតណាមឈរនៅលំដាប់ទី ២ នៅ Cyber SEA Game 2019

23:25 | 24/11/2019 (ប្រភព៖ qdnd.vn ហេង វុធ្ធីសរុប)

យោងតាមព័ត៌មានជាផ្លូវការពីនាយកដ្ឋានសន្តិសុខព័ត៌មាន (ក្រសួងព័ត៌មាននិងគមនាគមន៍) ក្រុមវៀតណាមដែលមាននិស្សិតចំនួន ៤ នាក់មកពីមហាវិទ្យាល័យបច្ចេកវិទ្យា (សាកលវិទ្យាល័យជាតិហាណូយ) បានឈរនៅលំដាប់ទី ២ ក្នុងការប្រកួតប្រជែងសុវត្ថិភាពព័ត៌មានក្នុងតំបន់អាស៊ាន - Cyber SEA Game 2019។

ក្រុម​និស្សិត​វៀត​ណាមដែល​ចូល​រួម Cyber SEA Game 2019 (រួប​ថត: ICTNews)

Cyber SEA Game គឺជាការប្រកួតប្រជែងលើជំនាញធានាសុវត្ថិភាពព័ត៌មានក្នុងតំបន់អាស៊ានដោយមានកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភពីប្រទេសជប៉ុន។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃឆ្នាំនេះត្រូវបានធ្វើឡើងនៅប្រទេសថៃដោយមានការចូលរួមពីក្រុមចំនួន ១០ មកពីបណ្តាប្រទេសអាស៊ាន។ នៅថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមវៀតណាមបានធ្វើការប្រកួតប្រជែងជាបន្តបន្ទាប់ក្នុងរយៈពេល ៧ ម៉ោង (ចាប់ពីម៉ោង ១០ និង ៣០ នាទី ដល់ម៉ោង ១៧ និង ៣០) និងទទួលបាន ៣.០២០ ពិន្ទុ។ ជាមួយនឹងលទ្ធផលនេះ ក្រុម​វៀតណាមឈរនៅលំដាប់ទី ២ ក្នុងការប្រកួតបន្ទាប់ពីក្រុមម្ចាស់ផ្ទះថៃ។ គួររំលឹកថា ក្រុមវៀតណាមបានឈរនៅលំដាប់ទី១នៅឆ្នាំ ២០១៥ ហើយឈរនៅលំដាប់ទី ៣ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ៕

(ប្រភព៖ qdnd.vn ហេង វុធ្ធីសរុប)

(ប្រភព៖ qdnd.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ