Trending now

នំប៉័ងរបស់ជនជាតិវៀតណាមៈពីអាហារលក់តាមចិញ្ចើមថ្នល់រហូតដល់មានឈ្មោះក្នុងបញ្ជី Top នៃ អាហារឆ្ងាញ់បំផុតលើពិភពលោក

06:26 | 28/02/2020 (បកប្រែដោយឌីណា)

យុគសម័យ៖ នំប៉័ងវៀតណាមគឺជាពាក្យមួយដែលគេដាក់បញ្ចូលក្នុងវចនានុក្រម Oxford ដើម្បីសម្គាល់នំប្រភេទនេះពីនំល្បី ៗ ផ្សេងទៀតនៅលើពិភពលោកដូចជា នំ baguette របស់បារាំង នំ Doner kebab របស់ទួរគី ឬនំ Naan របស់ឥណ្ឌា។

នំប៉័ងមានស្នូលសាច់ ត្រសក់ ... ជាមុខអាហារឆ្ងាញ់បំផុតដែលលក់តាមចិញ្ចើមថ្នល់ (រូបថត៖Internet)

មុខអាហារលក់តាមចិញ្ចើមថ្នល់នេះដែលមានប្រភាពដើមពីប្រទេសបារាំង។ នំប៉័ងត្រូវបានវត្តមាននៅប្រទេសវៀតណាមនៅពេលដែលកងទ័ពបារាំងបានឈ្លានពាននិងកាន់កាប់ទឹកដី Gia Định នៅឆ្នាំ ១៨៥៩ ។ ចំពោះ​ប្រជាជនបារាំង នំប៉័ង​គឺជាអាហារឆ្ងាញ់មួយមុខ ដែល​មិន​អាចខ្វះ​ក្នុងពេលបាយ​ ដូចជាអង្ករមិន​ខ្វះក្នុងពេលបាយ​របស់ជនជាតិវៀតណាម។

នៅពេលនោះ ក្នុងគំនិតរបស់ប្រជាជនវៀតណាម នំប៉័ងគ្រាន់តែជានំសម្រាប់ការហូបលេងតែប៉ុណ្ណោះ​។ ប៉ុន្តែបន្ទាប់មក តម្រូវ​ការ​ហូបនំប៉័ងកាន់កើនឡើង ដូច្នេះ ឡនំប៉័ងកំពុងរីកចម្រើន។

នៅទសវត្ស ៥០ - ៦០ នៃសតវត្សរ៍ទី ២០ ការអភិវឌ្ឍយ៉ាងខ្លាំងនៃឡនំបាននាំឱ្យមានការបង្កើត​ប្រភេទនំប៉័ងថ្មីៗជាច្រើន ដើម្បីអាចប្រកួតប្រជែងបាន។ ដោយដៃប៉ិនប្រសប់របស់ជាងធ្វើនំ នំប៉័ងបានកែច្នៃកាន់តែឆ្ងាញ់ជាង។

ពីអាហារលក់តាមចិញ្ចើមថ្នល់រហូតដល់មានឈ្មោះក្នុងបញ្ជីឈ្មោះ top នៃអាហាឆ្ងាញ់បំផុត លើពិភពលោក។ (រូបថត៖ Internet)

ហាងនំប៉័ង Sai Gon ដំបូងបានបើក នៅឆ្នាំ ១៩៥៨ គេបានលក់ប្រភេទនំប៉័ងចំឡែកមួយ។ ប្រភេទនំប៉័ងនេះមានប្រភពដើមបារាំងដែរ ប៉ុន្តែគេ​ដាក់បញ្ចូលសាច់ ប៉ាតេ បន្លែនិងត្រសក់...។ នៅពេលនោះនំបុ័ងត្រូវបានដាក់និងលក់លើរទេះលក់នំប៉័ង ដែលបម្រើវណ្ណៈកម្មករ។

ចាប់ពីមានប្រភាពដើម នៅទីក្រុង Sai Gon ឥឡូវនេះ នំប៉័ងមានស្នូលសាច់ បានមានវត្តមាននៅគ្រប់ទិសទី ពីខាងត្បូងទៅដល់ខាងជើង។ នៅតំបន់និមួយៗ នំប៉័ង​មានស្នូលសាច់ បាន​កែច្នៃ​សមនឹងរសជាតិនៃតំបន់នោះ។ បន្តិចម្ដងៗនំប៉័ងប្រភេទនេះបានក្លាយជាមុខអាហារប្លែកមួយដែលទាក់ទាញមិត្តភក្តិអន្តរជាតិ។

យោងទៅតាមការវាយតំលៃរបស់កាសែតមួយដែលជំនាញខាងម្ហូបអាហាររបស់អាហារ​អាមេរិក នំប៉័ង​មានស្នូលសាច់របស់ប្រជាជន​វៀតណាមមានរសជាតិឆ្ងាញ់៖ សំបកខាងក្រៅជាស្រួយ ប៉ុន្តែខាងក្នុងទន់ ថែមទាំងស្នូល​នំប៉័ងគ្រាន់តែមានរសជាតិ​ឈ្ងុយឆ្ងាញ់។

នៅខែមីនាឆ្នាំ ២០១១ ពាក្យ "នំប៉័ង" ដែលសំដៅទៅលើនំប៉័ងមានស្នូលសាច់របស់ប្រជាជនវៀតណាម ដែលបានមាននៅក្នុងវចនានុក្រម Oxford ។ សារព័ត៌មានបានទទួលស្គាល់ថា នំប៉័ង​មានស្នូលសាច់​របស់វៀតណាមគឺជាអាហារមួយក្នុងចំណោមបណ្តាអាហារឆ្ងាញ់បំផុតនៅលើពិភពលោកដែលលក់តាមចិញើមថ្នល់ផ្លូវ ។

អត្ថបទមួយមានចំណងជើងថា The world's best street food (អាហារឆ្ងាញ់បំផុតលើពិភពលោកដែលលក់តាមចិញ្ចើមផ្លូវ ) បានចុះផ្សាយក្នុងទស្សនាវដ្តី The Guardian កាលពីខែធ្នូឆ្នាំ ២០១២ បានសរសេរថា៖ «អាថ៌កំបាំងមួយដែលមនុស្សភាគតិចដែលស្គាល់ គឺនំ sandwich (នំប៉័ង) មិនបានរកឃើញនៅទីក្រុង Rome ទីក្រុង Copenhagen ឬទីក្រុង New York ទេ។ ប៉ុន្តែ គេ​បាន​រកឃើញនៅតាមដងផ្លូវនៃប្រទេសវៀតណាម។

រទេះលក់នំប៉័ងមួយ។ (រូបថត៖ Internet)

នៅឆ្នាំ ២០១៤ Andrea Nguyen បានបោះពុម្ពសៀវភៅ The Banh Mi: Recipes for Crazy-Delicious Vietnamese Sandwiches ត្រូវបាន​ National Public Radio លើកតំកើងឈ្មោះដែលគឺមួយក្នុងចំណោមបណ្តាសៀវភៅបង្រៀនចំអិនម្ហូបល្អបំផុតក្នុងឆ្នាំ២០១៤។

ដោយមានជំនួយពី Andrea Nguyen មេចុងភៅ Robyn Eckhardt បានធ្វើទស្សនកិច្ច​និងស្ទង់មតិនៅទីក្រុង Ho Chi Minh ដើម្បីរកឃើញកន្លែងលក់នំប៉័ងឈ្ងុយឆ្ងាញ់បំផុត។ បន្ទាប់ពី មេចុងភៅ Robyn Eckhardt បានសរសេរអត្ថបទមួយដែល​ចំណងជើងថា Finding Saigon’s best banh mi (ទៅរកនំបុ័ងឈ្ងុយឆ្ងាញ់បំផុតនៅទីក្រុង Sai Gon) ដែលផ្សព្វផ្សាយលើគេហទំព័រ Eating Asia ។

ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅវៀតណាមអ្នកនយោបាយបរទេសជាច្រើន មិនភ្លេចភ្លក់រសជាតិនំប៉័ងដូចជា៖ លោកអតីតប្រធានាធិបតីអាមេរិក Barack Obama ឬលោកអតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី Malcolm Turnbull ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ