Trending now

“ធ្វើដំណើរ” ទៅកាន់ភពអរូបីយ៍

01:15 | 06/06/2017

ជា​​លើ​ដំបូង ពិធី​អញ្ជើញ​វិញ្ញាណមក​សណ្ឋិត (ស្រ​ដៀង​ពិធីតំឡើង​អារក្ស​អ្នកតា​ខ្មែរ) ក្នុង​ជំនឿ “គោរ​ព​ព្រះម៉ែថែ​រក្សា​នៅ​តំបន់​ទាំង​បួន” របស់​ជនជាតិ​វៀត​ណាម បាន​សម្តែង​ឡើង​យ៉ាង​ប្រណិត​ អស្ចារ្យ​ និង​រក្សាបាន​សភាព​ដើម ពេល​សម្តែង​នៅលើ​សាល​ល្ខោន​កម្មករ (លេ​ខ​៤២ ត្រាង​តៀន - Trang Tien, ខណ្ឌ​ហ្វាង​គិម - Hoa Kiem, ក្រុង​ហាណូយ​)។ ពីធី​សម្តែង​បាន​ប្រៀប​ដូច​ជានាំ​ភ្ញៀវ​ទេសចរណ៍ “ធ្វើ​ដំណើរ​” ទៅកាន់​ភព​អរូបីយ៍​។

តាមសាស្រ្តាចារ្យ ង៉ោ​ឌឹកធិញ (Ngo Duc Thinh) អ្នកឯក​ទេសឈានមុខ​ពីសាសនា​ព្រះម៉ែ មាន​បញ្ហា​បួន​ដែល​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​។ មួយ គឺ​សាសនាព្រះម៉ែចាត់​ទុក​ធម្មជាតិ​ជាអ្នក​ម្តាយ​ហើយ​គោរព​។ ពីរ គឺសាសនា​ព្រះម៉ែនាំ​មក​ជូនមនុស្ស​ដែល​រស់នៅលើ​លោកមាន​បីប្រ​ការ​៖ សំណាង លាភ និង​អាយុ។ បី គឺ​សាសនា​ព្រះម៉ែ បង្ហាញ​ពីលក្ខណៈ​ស្នេហា​ជាតិ​និយម បាន​អរូបីយូប​នីយកម្ម ជំនឿរៀងៗ​ខ្លួន​។ បួន គឺសា​ស​នា​ព្រះម៉ែ​ជាជំ​នឿព​ហុ​វ​ប្បធម៌​មួយ​បែប​។

ក្នុង​​ចំណោម​អាទិទេព​ទាំង​៥០​អង្គ ដែល​សាសនាព្រះ​ម៉ែគោ​រព ក្នុង​នោះអាទិទេព​ជាជន​ជាតិ​ភាគ​តិច​ជាង​រាប់សិប​អង្គ​ទៅហើយ​។ ក្នុ​ងសាសនាព្រះ​​ម៉ែមិន​​បែងចែកជន​ជាតិ ភា​គច្រើនក៏​ដូចភាគ​តិច សមភាព ហើយ​តែង​ត្រៀម​លក្ខណៈ​បើកទ្វារ​ទទួល​ពហុវប្បធម៌​ជានិច្ច​។ នេះ​គឺជាអត្ថន័យតែ​មួយគ​ត់ ដែល​មាន​នៅក្នុង​ជំនឿ​របស់​វៀត​ណាម ហើយ​ក៏ជាបញ្ហាទួទៅរ​បស់មនុស្ស​ជាតិ ទូទាំង​ពិភពលោក​កំពុងតែង​អំពាវ​នាវ​។ ហេតុ​ដូច​នេះ សំណុំ​បែប​បទ​ “ជំនឿគោរព​ព្រះម៉ែរបស់​ជនជាតិ​វៀត​ណាម​” បាន​ស្នើអង្គ​ការ UNESCO ទទួល​ស្គាល់​ជាកេរ​ដំណែល​វប្បធម៌​អរូបីយ៍​តំណាង​ឲ្យមនុស្ស​ជាតិ​។

បំពាក់គ្រឿងអលង្ការឲ្យតួអង្គសណ្ឋិត។ រូបថត៖ ត្រឹនថាញយ៉ាង

ស្បែកជើងជាសម្លៀកបំពាក់សម្រាប់តួអង្គនីមួយ។ រូបថត៖ ត្រឹនថាញយ៉ាង


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស