Trending now

ទៅទស្សនាផ្សារព្រំភ្នំនៅទីក្រុងហាណូយ

09:23 | 28/09/2018

មិនត្រូវទៅឆ្ងាយៗទេ នៅចំទីក្រុងហាណូយនេះ យើងក៏អាចទៅបរិភោគម្ហូប អាហារជាប្រពៃណី រកឃើញលក្ខណៈវប្បធម៌នៃជនជាតិ ភាគតិច និងលេងល្បែង កំសាន្តពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ប៉ែកពាយ័ព្យនិងប៉ែក ឦសានផងដែរ។ រាល់ផ្សារព្រៃភ្នំដូច្នេះត្រូវបានរៀបចំឡើងនៅឱកាសពិធីបុណ្យ នានានៅភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម ហើយជានិច្ចកាល បន្សល់ទុកមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះអ្នកចូលរួមនិងភ្ញៀវ ទេសចរ។

ទិដ្ឋភាពនៃផ្សារព្រៃភ្នំ

មានចម្ងាយជាង៤០គីឡូម៉ែត្រពីមជ្ឈមណ្ឌលរដ្ឋធានីហាណូយ ភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម ចំណុះមណ្ឌលទេសចរណ៍ Dong Mo ទីរួម ខេត្ត Son Tay ទីក្រុងហាណូយនោះ ជាកន្លែងដែលបង្កើតឡើងវិញនូវតំលៃ វប្បធម៌ដ៏វិសេសវិសាលនានារបស់ជនជាតិទាំង៥៤នៃប្រទេស វៀតណាម។ នាពេលមកដល់ទីនេះម្ដងៗ ភ្ញៀវទេសចរនឹងសម្របខ្លួនចូលក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់បណ្ដាជនជាតិ ស្វែងយល់អំពីលក្ខណៈវប្បធម៌ ទំនៀមទំលាប់ដ៏វិសេស វិសាល ក្នុងនោះលេចធ្លោបំផុតគឺចូលរួមផ្សារព្រៃភ្នំ ដែលត្រូវបានរៀបចំឡើងក្នុង ឱកាសពិធីបុណ្យនានា។

ក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាបុណ្យជាតិវៀត ណាមកន្លងទៅ គេបានរៀបចំផ្សារព្រៃភ្នំមួយក្រោមប្រធានបទ “ទទួលអំណរ បុណ្យឯករាជ្យជាតិ” ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៣ ខែកញ្ញា។ ជនរួមជាតិ នៃបណ្ដាជនជាតិ Tay Nung Dao Mong នៅតំបន់ប៉ែកឦសាន ប៉ែកពាយ័ព្យ និង ជនរួមជាតិនៃជនជាតិ Ede នៅតំបន់ Tay Nguyen ភាគកណ្ដាលប្រទេសជាតិ មិនត្រឹមតែនាំមកផ្សារព្រៃភ្នំនេះនូវកសិផលគ្រប់ប្រភេទនិងផលិតផលពិសេស ដោយឡែកនៃតំបន់នីមួយៗប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលក្ខណៈវប្បធម៌ចម្រុះ ពណ៌ដែលត្រូវបានបង្ហាញតាមរយៈទំនៀមទំលាប់ ម្ហូបអាហារ ល្បែងកំសាន្ត និងសិល្បៈច្រៀងរាំប្រជាប្រិយរបស់ជនជាតិខ្លួនទៀតផង។ លោក Nguyen Thanh Son នាយកគណៈកម្មការគ្រប់គ្រងភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀតណាម បានឲ្យដឹងថា៖ “ជាធម្មតា អ្នកផងទៅផ្សារដើម្បីលក់ដូរទំនិញតែប៉ុណ្ណោះ ប៉ុន្តែនាពេលមក ដល់ផ្សារព្រៃភ្នំពិសេសនេះ ភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់អំពីខឿន វប្បធម៌ចម្រុះពណ៌របស់ជនជាតិនានា និងផ្ទៀងស្ដាប់រឿងដំណាលស្ដីពីផលិត ផលពិសេសនៃជនជាតិនីមួយៗ។ បណ្ដាសិប្បករធ្វើម្ហូបអាហារក៏បានសំណេះ សំណាលជាមួយភ្ញៀវទេសចរអំពីទំនៀមទំលាប់របស់ជនជាតិខ្លួន អំពីគ្រឿង ទេសដ៏វិសេសវិសាលនៃតំបន់ព្រៃភ្នំ ឬអំពីលក្ខណៈអំណោយផលសម្រាប់សុខ ភាពនៃមុខម្ហូបនោះ។ យើងខ្ញុំឃើញថា ភ្ញៀវទេសចរមានការយកចិត្តទុកដាក់និង ការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ចំពោះរបៀបធ្វើម្ហូបអាហាររបស់ជនរួមជាតិ បណ្ដាជនជាតិ”។

នៅផ្សារព្រៃភ្នំនេះ គេមិនត្រឹមតែតាំងបង្ហាញផ្ទះឈើ សេះដឹកជញ្ជូនទំនិញ ផលិតផលពិសេស និងរុក្ខជាតិឱសថជាច្រើនប្រភេទនៃតំបន់ព្រៃភ្នំប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាមអំពីក្រណាត់ចរបាប់ សម្លៀកបំពាក់ និងមុខរបរប្រពៃណី របស់ជនជាតិខ្លួនទៀតផង។ នៅផ្សារនេះក៏ប្រព្រឹត្តទៅនូវល្បែងកំសាន្តប្រជាប្រិយ ជាច្រើនដូចជា៖ ចោលឈូង រុញដំបង់ ផងដែរ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរនឹង មានឱកាសបរិភោគម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខដូចជា៖ ម្ហូបសាច់ជ្រូក អាំងរបស់ជនជាតិ Nung ស្រាពោតនិងម្ហូប thang co (សម្លរអន្តការៈ) និងម្ហូបនំ អន្សមខ្មៅ បាយដំណើរចម្រុះពណ៌របស់ជនជាតិ Tay ជាដើម។ លោក Nguyen Hoang ភ្ញៀវទេសចរមួយរូបបានចែករំលែកថា៖ “ម្ហូបសាច់ជ្រូក សាច់ទារអាំងរបស់ជនជាតិ Tay និងជនជាតិ Nung នៅខេត្ត Lang Son មានរស់ជាតិឈ្ងុយឆ្ងាញ់ណាស់។ មកដល់ផ្សារព្រៃភ្នំនេះគឺមិនអាច រំលងម្ហូបទាំងនេះបានឡើយ។ ខ្ញុំក៏បានទិញស្រា Mau Son និងផ្លែទៀប Chi Lang ដែលជាផលិតផលដ៏ល្បីល្បាញនៃខេត្ត Lang Son ផងដែរ។ ខ្ញុំបានទៅផ្សារ មួយចំនួននៅតំបន់ព្រៃភ្នំហើយ ប៉ុន្តែផ្សារនេះគួរឲ្យប្លែកអារម្មណ៍បំផុត”។

នាពេលមកដល់ផ្សារព្រៃភ្នំនៅភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមម្ដងៗ ភ្ញៀវទេសចរមិនត្រឹមតែទៅលេងកំសាន្ត ជួញដូរទំនិញ ឬទស្សនា ការសម្ដែងសិល្បៈប្រជាប្រិយដ៏វិសេសវិសាលរបស់បណ្ដាជនជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើការឧទ្ទេសនាមដោយខ្លួនឯងអំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្លួនទៀតផង៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម