Trending now

ទេសចរណ៍ខេត្ត វិញឡុងឆ្ពោះទៅរកផ្នែកសេដ្ឋកិច្ចមុខព្រួញ

15:48 | 13/10/2020

វិញឡុង គឺជាខេត្តមានប្រភពធនធានទេសចរណ៍ ធម្មជាតិដ៏សម្បូរបែបដោយមានប្រព័ន្ធស្ទឹង ទន្លេព្រែកប្រឡាយខ្វាត់ខ្វែងព្រមជាមួយចម្ការដំណាំហូបផ្លែច្រើនបែបយ៉ាង។ ទន្ទឹមនឹងនោះ ទេសភាពស្ទឹងទន្លេនិងធាតុអាកាសត្រជាក់ស្រួល បរិសុទ្ធពេញមួយឆ្នាំក៏បង្កលក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវចំណុចទេសចរណ៍ទាំងឡាយប្រកបដោយសក្តានុពលសម្រាប់ទាញយកផលនៅបណ្តាឃុំកោះលើដងទន្លេ ទៀន និងទន្លេ ហូវ។

ភ្ញៀវទេសចរបាន “សាកល្បង” នឹងរបៀបធ្វើ ចាយ៉ របស់អ្នកខេត្ត វិញឡុង

ខេត្ត វិញឡុង ត្រូវបានគេចាត់ទុកថាជាទីចាប់ផ្ដើមនៃប្រភេទ homestay គួបផ្សំជាមួយនឹងអេកូទេសចរណ៍តំបន់ស្រុកស្រែចម្ការ។ ដោយកំណត់បាននូវឧត្តមភាពដែលមានស្រាប់ ផ្នែកទេសចរណ៍ខេត្តបានបង្កើនការវិនិយោគដើម្បីអភិវឌ្ឍប្រភេទទេសចរណ៍នេះអោយក្លាយទៅជាប្រៀបខ្លាំងរបស់ខ្លួន។

ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ជាមួយបណ្ដាសិល្បករនៃសិល្បៈ ហាតបូយ

ខេត្ត វិញឡុង ថែមទាំងបានប្រសិទ្ធនាមជា "តំបន់ដីស័ក្តិសិទ្ធិ បង្កើតចេញនូវមនុស្សដ៏ឆ្នើម" សម្បូរទៅដោយប្រពៃណីបដិវត្តន៍បានជាមានប្រព័ន្ធធនធានមនុស្សសាស្ត្រសម្បូរបែបគួរសម។ អញ្ជើញមកដល់ខេត្ត វិញឡុង ភ្ញៀវទេសចរនៅមានឱកាសស្វែងយល់អំពីភូមិរបរប្រពៃណីទាំងឡាយដោយមាន ២៥ ភូមិរបរនិងរបរប្រពៃណីត្រូវបានទទួលស្គាល់ ដូចជាតម្បាញរវៃ ធ្វើនំ បាញ់ត្រាង ធ្វើគ្រឿងកុលាលភាជន៍ធ្វើឡដំដែក...។

ភ្ញៀវទេសចរចូលរួមសកម្មភាពស្រោចផ្កាស្បៃរឿងនៅចំណុចសេវាកម្មទេសចរណ៍ អ៊ុតទ្រិញ homestay

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត វិញឡុង ទេសចរណ៍ វិញឡុង កំពុងឆ្ពោះទៅរកការក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ ដើម្បីសម្រេចគោលដៅនេះខេត្តកំពុងផ្តោតលើការវិនិយោគ លើរាល់ប្រភពកម្លាំង គោលនយោបាយ ព្រមទាំង ស្រាវជ្រាវបង្កើតចេញនូវបណ្ដាផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែកដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កនូវបុព្វបទអោយផ្នែកទេសចរណ៍ស្ទុះឡើង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ