Trending now

ទស្សនាវិហារ Cua Ong នៅខេត្ត Quang Ninh

07:37 | 04/06/2018

វិហារ Cua Ong ស្ថិតនៅលើទួលមួយចំណុះសង្កាត់ Cua Ong ទីក្រុង Cam Pha ខេត្ត Quang Ninh ភូមិភាគខាងជើង វៀតណាម។ នេះជាសំណង់វប្បធម៌ព្រលឹងដែលតភ្ជាប់ជាមួយក្រមសីលធម៌ផឹកទឹកនឹកដល់ប្រភពរបស់ប្រជាពលរដ្ឋនៅនឹងតំបន់។ ពិធីបុណ្យវិហារ Cua Ong គឺជាពិធីបុណ្យធំបំផុតនៅទីក្រុង Cam Pha ដោយទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនា។

វិហារ Cua Ong

វិហារ Cua Ong ស្ថិតនៅលើទួលមួយចំណុះសង្កាត់ Cua Ong ទីក្រុង Cam Pha ខេត្ត Quang Ninh ភូមិភាគខាងជើងវៀតណាម។ នេះជាសំណង់វប្បធម៌ព្រលឹងដែលតភ្ជាប់ជាមួយក្រមសីលធម៌ផឹកទឹកនឹកដល់ប្រភពរបស់ប្រជាពលរដ្ឋនៅនឹងតំបន់។ ពិធីបុណ្យវិហារ Cua Ong គឺជាពិធីបុណ្យធំបំផុតនៅទីក្រុង Cam Pha ដោយទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករ មកទស្សនា។

តាមសៀវភៅប្រវតិ្តសាស្ត្រថាវិហារ Cua Ong ត្រូវបានប្រជាជនកសាងឡើងដើម្បីគោរពបូជាលោកHung Nhuong Dai Vuong Tran Quoc Tang ជាមេទ័ពមួយរូបក្នុងរជ្ជកាលស្ដេច Tran នាសតវត្សទី១៣-១៤ ដែលមានសគុណរួមជាមួយទាហានរបស់ខ្លួនបានវាយបណ្ដេញខ្មាំងសត្រូវឈ្លានពានការពារប្រទេសជាតិ។ វិហារនេះបានសាងសង់តាមស្ថាបត្យកម្មពិសេសដោយបានចែកជា៣ជាន់គឺវិហារក្រោម វិហារកណ្ដាលនិងវិហារលើ។ នៅក្នុងវិហារ Cua Ong នេះមានបដិមាធំតូចចំនួន៣៤ដែលត្រូវបានឆ្លាក់យ៉ាងប្រណិត។ភ្ញៀវមួយរូបឈ្មោះ Bui Van Hung មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំយើងខ្ញុំតែងតែមកកាន់វិហារនេះដើម្បីអុជធូបរំលឹកដល់ Hung Nhuong Dai Vuong Tran Quoc Tang ជាអ្នកដែលមានគុណូបការៈការពារព្រំដែនខាងជើងនៃប្រទេសជាតិ។ តែមុនបង្អស់គឺឧទ្ទិសសុំឲ្យប្រជាជនវៀតណាមទាំងមូលបានសេចក្ដីសុខសេចក្ដីចំរើនប្រទេសជាតិមានសន្តិភាពសុខសាន្តត្រាណ”។

ពិធីបុណ្យវិហារ Cua Ong ត្រូវបានបើកជារៀងរាល់២ឆ្នាំម្ដងដែលបើកនាឆ្នាំគូចាប់ពីថ្ងៃទី១០ដល់១២ខែមិនា។ នៅក្នុងពិធីបុណ្យនេះមានសកម្មភាពជាច្រើនដែលសំខាន់គឺការដង្ហែស្នែងមេទ័ព Hung Nhuong Dai Vuong Tran Quoc Tang។ ការដង្ហែស្នែងមេទ័ពទៅតាមវិថីនានានេះគឺសំដៅបង្ហាញនូវការគោរពពីប្រជាជនចំពោះមេទ័ព Hung Nhuong Dai Vuong Tran Quoc Tang។ ក្នុងពិធីនេះមនុស្សម្នាក្នុងសំលៀកបំពាក់ចំរុះពណ៌ចែកជាក្រុម ខ្លះកាន់ទង់ ខ្លះទៀតសំដែងការរាំនាគ ទូងស្គរ ផ្លុំត្រែ។ ស្ដីពីធីបុណ្យនេះសាស្រ្តាចារ្យ Hoang Giap អតីតប្រធានការិយាល័យស្រាវជ្រាវវិទ្យាស្ថានសិក្សាស្រាវជ្រាវវប្បធម៌ចិនវៀតណាមបានឲ្យដឹងថា៖ “ពិធីបុណ្យវិហារ Cua Ong គឺជាបុណ្យរបស់ប្រជាជនគ្រប់ជនជាតិនៅតំបន់ឦសានដែលការពារព្រំដែនខាងជើងរបស់មាតុភូមិ។ នេះជាឱកាសសំរាប់ប្រជាជនជួបជុំ ធ្វើបុណ្យរំលឹកគុណូបការៈរបស់បុព្វបុរសក្នុងការការពារទឹកដី”។

នៅក្នុងពិធីបុណ្យវិហារ Cua Ong នេះគេតែងតែរៀបចំល្បែងលេងកំសាន្តប្រជាប្រិយដែលទាក់ទាញការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់មានជាអាទិ៍ លេងអុក វាយឆ្នាំងដី ទាញព្រ័ត្រ រុញដំបង ប្រណាំងទូកនិងច្រៀងចំរៀង Quan ho។ តាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Cam Pha លោក Pham Van Kinh ថាពិធីបុណ្យនេះជាកេរដំណែលដ៏មានតំលៃបង្ហាញនូវការអភិវឌ្ឍន៍របស់សហគមន៍ព្រមទាំងអប់រំពីសីលធម៌មនោសញ្ចេតនានិងបំណងប្រាថ្នាខ្ពង់ខ្ពស់។ ម្យ៉ាងទៀតពិធីបុណ្យនេះក៏កាន់តែធ្វើឲ្យប្រជាជនមានមោទនភាពអំពីប្រភពដើមរបស់ជនជាតិខ្លួនផងដែរ។​ “ពិធីបុណ្យវិហារ Cua Ong ត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីជាតិហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ទីក្រុង Cam Pha បានរៀបចំពិធីបុណ្យនេះយ៉ាងល្អ។ នាពេលខាងមុខពិធីបុណ្យវិហារ Cua Ong នឹងត្រូវបានថែរក្សានិងអភិវឌ្ឍន៍ដើម្បីទាក់ទាញភ្ញៀវមកទស្សនាឲ្យកាន់តែច្រើនថែមទៀត”។

អស់រយៈពេលជាង២០ឆ្នាំត្រូវបានស្ដារឡើងវិញពិធីបុណ្យវិហារ Cua Ong បានរួមចំណែកអប់រំយុវជនជំនាន់ក្រោយពីប្រពៃណីតស៊ូប្រឆាំងស្រូវបរទេសឈ្លានពានរបស់ជំនាន់បុព្វបុរស។ ក្រៅពីនោះក៏ជួយពង្រីកអត្តសញ្ញាណវប្បធម៌ជាតិដ៏សំបូរបែបរបស់ប្រជាជាតិវៀតណាមផងដែរ៕



មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់