Trending now

ទស្សនាវប្បធម៌ម្ហូបអាហាររបស់ជប៉ុននៅទីក្រុងហាណូយ

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កម្មវិធីឧទ្ទេសនាមអំពីម្ហូបអាហាររបស់ជប៉ុន Test Kitchen វៀតណាម នឹងបានរៀបចំពីថ្ងៃទី ១០ ដល់ ២០0 ខែមករា។

ស្តង់ទិញឧទ្ទេសនាមអំពីម្ហូបអាហារជប៉ុន នៅ TEST KITCHEN VIETNAM 2019

ក្នុងគោលបំណងជួយដល់ការផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារជប៉ុន អង្គការ Jetro របស់ជប៉ុន បានរៀបចំកម្មវិធីឧទ្ទេសនាមអំពីវប្បធម៌ម្ហូបអាហារជប៉ុន Test Kitchen វៀតណាម ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ នៅផ្សារទំនើប AEON Mall Long Bien, Ha Noi។

នេះគឺជាលើកទី ៣ ហើយដែល JETRO បានរៀបចំព្រឹត្តិការណ៍នេះនៅប្រទេសវៀតណាម (ទីតាំង: ផ្សារទំនើប AEON Mall Long Bien) ដើម្បីជួយដល់ការផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារជប៉ុន។

ពេលមកកាន់ TEST KITCHEN VIETNAM 2019 អតិថិជនវៀតណាមអាចទិញនិងរីករាយជាមួយអាហារបែបប្រពៃណីរបស់ជប៉ុន ដូចជាមី Ramen រស់ជាតិ Miso, មី Tanmen គ្មានស៊ុប Hiroshima ស៊ុបសាច់សណ្តែក សាច់អាំងជប៉ុនជាដើម។

តាមរយៈបទពិសោធន៍រយៈពេល ១១ ថ្ងៃនេះ សហគ្រាសរបស់ជប៉ុននឹងមានឱកាសដើម្បីស្វែងរកនិងស្រាវជ្រាវលទ្ធភាពនៅទីផ្សារវៀត ណាមពីគ្រប់ជ្រុងជ្រោយ ដូចជាការទិញវត្ថុធាតុដើមនិងឧបករណ៍ផ្ទះបាយនិងការកែច្នៃម្ហូបអាហារ; ការបរិភោគ ថ្លៃទីផ្សារ ការជ្រើស រើសបុគ្គលិក ចំណង់ចំណូលចិត្តនិងទម្លាប់ទទួលទានរបស់ប្រជាជនវៀតណាម។ល។

ក្រៅពីការត្រៀមរៀបចំនិងការណែនាំអាហារដែលសមនឹងរសជាតិរបស់ប្រជជនទីក្រុងហាណូយមក សហគ្រាសជប៉ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះក៏ព្យាយាមចម្អិនម្ហូបមានរសជាតិសមស្របសម្រាប់មនុស្សគ្រប់រូបនិងកែសម្រួលតម្លៃសមរម្យទៀតផង។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតស្ថានភាពនៃការអនុវត្តសកម្មភាពអាជីវកម្មនៅក្រៅប្រទេសរបស់ JETRO គឺវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងបញ្ជី “បណ្តាប្រទេសដែលត្រូវបានសហគ្រាសជប៉ុនផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត នៅពេលដែលកំពុងពង្រីកសកម្មភាពអាជីវកម្មនៅឯបរទេស “ប្រការនេះបង្ហាញពីកម្រិតនៃការចាប់អារម្មណ៍របស់អាជីវកម្មជប៉ុននៅក្នុងទីផ្សារ វៀតណាមតែម្តង៕



(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន