Trending now

ទស្សនាភ្នំ Thoi Loi លើកោះ Ly Son

10:55 | 10/06/2018

កោះ Ly Son មានទីតាំងនៅប៉ែកឥសាន្តខេត្ត Quang Ngai ភូមិភាគកណ្ដាលវៀតណាមដែលកកើតឡើងដោយសារកំអែរនៃការផ្ទុះភ្នំភ្លើងមុននេះរាប់លានឆ្នាំ។ នៅលើកោះ Ly Son មានទេសភាពធម្មជាតិដ៌ល្អស្អាត ក្នុងនោះមានភ្នំ Thoi Loi ផងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។

កំពូលភ្នំ Thoi Loi

កោះ Ly Son មានទីតាំងនៅប៉ែកឥសាន្តខេត្ត Quang Ngai ភូមិភាគកណ្ដាលវៀតណាមដែលកកើតឡើងដោយសារកំអែរនៃការផ្ទុះភ្នំភ្លើងមុននេះរាប់លានឆ្នាំ។ នៅលើកោះ Ly Son មានទេសភាពធម្មជាតិដ៌ល្អស្អាត ក្នុងនោះមានភ្នំ Thoi Loi ផងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។

មើលពីចំងាយ ភ្នំ Thoi Loi លើកោះ Ly Son លេចឡើងនៅលើផ្ទៃទឹកសមុទ្រខៀវស្រងាត់ដូចជាជញ្ជាំងមួយផ្ទាំងដែលមានថ្មរាប់ពាន់ដុំគងលើគ្នា។ នៅលើកំពូលភ្នំនេះមានសើនមួយនិងទង់អធិបតេយ្យភាពជាតិពណ៌ក្រហមដែលលេចត្រដែតលើផ្ទៃមេឃ។ នៅក្នុងចំណោមទួទេសចរណ៍ទៅទស្សនាកោះ Ly Son គឺភ្ញៀវតែងតែទៅមើលភ្នំ Thoi Loi ជារមណីដ្ឋានដំបូងបង្អស់។ ផ្លូវឡើងភ្នំ Thoi Loi បត់បែន រដឹបរដុប ហេតុនេះហើយភ្ញៀវទេសចរតែងតែធ្វើដំណើរតាមក្រុមឬជិះកង់៣ដើម្បីឡើងកំពូលភ្នំ។ មានភ្ញៀវខ្លះជួលម៉ូតូជិះឡើងភ្នំក្នុងគោលបំណងគយគន់ទេសភាពធម្មជាតិតាមចិត្តខ្លួន។

មឹនត្រឹមតែមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ នៅភ្នំ Thoi Loi មានទាំងកេរដំណែលមួយចំនួនទៀតដូចជាវត្ត Hang (វត្តក្នុងរូងភ្នំ) ដងទង់អធិបតេយ្យភាពជាតិ សើន និងបឹងទឹកសាបនៅលើភ្នំដែលកកើតឡើងដោយការផ្ទុះភ្នំភ្លើង។ សំណង់ដងទង់ជាតិមានកំពស់ជាង២០ម៉ែត្រដែលបានសាងសាង់លើច្រាំងថ្មចោត បែរមុខទៅសមុទ្រតាមទិសប្រជុំកោះ Hoang Sa។ នៅលើដងទង់ជាតិនេះមានចារឹកនូវទីតាំងរយៈបណ្ដោយនិងរយៈទទឹងនៃកោះ Ly Son។ ហើយដងទង់ជាតិក៏ត្រូវបានលាបពណ៌ក្រហមនៃទង់ជាតិដើម្បីអះអាងនូវអធិបតេយ្យភាពលើកោះសមុទ្ររបស់វៀតណាមផងដែរ។ តាមលោក Nguyen Quoc Phong ជាភ្ញៀវទេសចរមួយរូបមកពីខេត្ត Phu Yen ភាគកណ្ដាលវៀតណាមបានថ្លែងថា៖ “តាំងពីយូរមកហើយ ខ្ញុំជានិច្ចកាលមានបំណងប្រាថ្នាបានមកទស្សនាកោះLy Son ដែលមានទីតាំងទល់ដែននៃប្រទេសជាតិ។ ម្យ៉ាងទៀតមិត្តភ័កិ្ដប្រាប់ថាកោះនេះមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរឲ្យទាក់ទាញដែលកាន់តែធ្វើឲ្យខ្ញុំចង់ធ្វើដំណើរមកទស្សនា ”។

នៅតាមផ្លូវឡើងកំពូលភ្នំ Thoi Loi មានស្លាកស្នាមកំអែរនៃការផ្ទុះភ្នំភ្លើងដែលបង្កើតឡើងរមណីយដ្ឋាននានាមានជាអាទិ៍ វត្ត Hang ច្រាំងថ្ម Hang Cau និងបឹងទឹកសាបនៅលើកំពូលភ្នំ។ នាឆ្នាំ២០១២ ខេត្ត Quang Ngai បានឲ្យកសាងទំនប់ដ៏ធំមួយដើម្បីបង្កើតឡើងបឹងទឹកសាបដែលមានផ្ទៃ១០ហិកតា និងចំណុះ២៧ហ្មឺនម៉ែត្រគូប។ បឹងទឹកសាបនេះបានជួយផ្គត់ផ្គង់ប្រភពទឹកស្រោចស្រង់ដ៏សំខាន់សំរាប់ដំណាំខ្ទឹមនិងខ្ទឹមស រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនលើកោះ។ លោក Tran Dinh Truoc ជាមគ្គទេសទេសចរណ៍លើកោះ Ly Son បានឲ្យដឹងថា៖ “ខ្ញុំកើតឡើងនិងធំដឹងក្ដីនៅកោះ Ly Son នេះ។ ខ្ញុំសង្កេតឃើញថាភ្ញៀវទេសចរណ៍មកទស្សនាទីកន្លែងនេះគឺគេសប្បាយចិត្តណាស់។ គយគន់ទេសភាពធម្មជាតិកោះសមុទ្ររបស់មាតុភូមិ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងអំពីស្រុកកំណើតរបស់ខ្លួន”។

ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរួមជាមួយកសិផលល្បីឈ្មោះគឺខ្ទឹមនិងខ្ទឹមសរបស់ប្រជាពលរដ្ឋនៅទីនេះបានបង្កើតឡើងការទាក់ទាញរបស់កោះ Ly Son ចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕


(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់