Trending now

ទីភ្នាក់ងារសារព័ត៌មាន RIA Novosti៖ ជ័យជំនះ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បើកយុគសម័យថ្មីសម្រាប់វៀតណាម

12:39 | 01/05/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

ជ័យជំនះ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ចងចាំមិនអាចបំភ្លេចបានសម្រាប់ប្រជាជនដែលស្រឡាញ់សន្តិភាពនៅលើពិភពលោកទៀតផង។ ក្នុងរយៈពេលជាង ៤៥ ឆ្នាំក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ឋានៈនិងកិត្យានុភាពរបស់វៀតណាមត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។

ជ័យជំនះ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បើកយុគសម័យថ្មីសម្រាប់វៀតណាម។

ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបានហៅថា ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា) គឺជាពិធីបុណ្យដ៏ធំមួយសម្រាប់ប្រជាជាតិវៀតណាម។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានកោតសរសើរចំពោះយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាមថា៖ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម កងទ័ពនិងប្រជាជនវៀតណាមបានធ្វើការវាយលុកជាទូទៅ និងការបះបោរនិទាឃរដូវ ឆ្នាំ ១៩៧៥ ជាពិសេសគឺយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ ដែលបានរំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ។

យោងតាមកាសែត Segodnya របស់បេឡារុស្សបានអោយដឹងថា មហាជ័យជំនះនានិទាឃរដូវឆ្នាំ ១៩៧៥ របស់វៀតណាមមានសារសំខាន់ណាស់សម្រាប់ពិភពលោកទាំងមូល។ ជ័យជំនះរបស់វៀតណាមក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក ដើម្បីការសង្គ្រោះជាតិបានរួមចំណែកជំរុញយ៉ាងខ្លាំងក្លាការតស៊ូរបស់ប្រជាជននៅលើពិភពលោកដើម្បីឯករាជ្យជាតិ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ កាសែត Segodnya បានបញ្ជាក់ថា ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បានបើកយុគសម័យថ្មីសំរាប់ប្រទេសនិងប្រជាជនវៀតណាម។

លោកសាស្រ្តាចារ្យបណ្ឌិតផ្នែកប្រវត្តិសាស្រ្ត Vladimir Kolotov (សាកលវិទ្យាល័យ Saint Petersburg នៃប្រទេសរុស្ស៊ី) បានចាត់ទុកថា ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របស់ប្រជាជនវៀតណាម គឺជាជ័យជំនះជាប្រវត្តិសាស្ត្រ ដោយសារវាជាការតស៊ូយូរអង្វែងប្រឆាំងនឹងសត្រូវយ៉ាងខ្លាំង ដើម្បីសេរីភាព និងការបង្រួបបង្រួមជាតិ។ តម្លៃនៃជ័យជំនះនេះត្រូវបានបង្ហាញនិងលើកស្ទួយលើគ្រប់វិស័យនៃជីវភាពរស់នៅរបស់វៀតណាម។ ជោគជ័យនាបច្ចុប្បន្នរបស់វៀតណាមគឺអាស្រ័យដោយការសម្រេចចិត្តរបស់បក្សកុម្មុយនិស្តវៀតណាម។

លោកស្រី Elizabeth McIninch នាយិកាក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាម បានសំដែងនូវការសប្បាយរីករាយនៅពេលដែលបន្ទាប់ពីរយៈពេល ៤៥ ឆ្នាំនៃការបង្រួបបង្រួមជាតិ វៀតណាមបានក្លាយជា “ផ្កាយកំពុងរះ” នៅអាស៊ីអាគ្នេយ៍។

នាបច្ចុប្បន្ននេះ អនុវត្តកិច្ចការផ្លាស់ថ្មី ក្រោមការដឹកនាំរបស់បក្ស វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនប្រកបដោយមោទនភាព។ កាសែត Bangkok Post របស់ថៃបានចាត់ទុកថា វៀតណាមគឺជាទិសដៅគួរឲ្យចាប់អារម្មណ៍សម្រាប់វិនិយោគិននៅលើពិភពលោក។

ជាមួយគ្នានេះ កាសែត Kommersant របស់រុស្ស៊ី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០។ យោងតាមកាសែត Kommersant វិធានការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរបស់វៀតណាម គឺគួរឱ្យចាប់អារម្មណ៍ណាស់ ដែលទាក់ទាញការចាប់អារម្មណ៍ពីបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។

៤៥ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅតែជានិមិត្តរូបដ៏រុងរឿង និងមិនអាចបំភ្លេចបាននៅក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម