Trending now

ទង់ជាតិវៀតណាមបក់រវិចៗនៅ ASIAD 2018

17:17 | 16/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ពិធីបង្ហូតទង់ជាតិរបស់ក្រុមកីឡាទាំងបីប្រទេស វៀតណាម សិង្ហបុរីនិងអ៊ីរ៉ង់បានប្រារព្ធនាព្រឹកថ្ងៃទី១៦ខែសីហា នៅភូមិអត្តពលិក ASIAD នៅ Pemanyoran (ប្រទេសឥណ្ឌូនេស៊ី)។

ពិធីបង្ហូតទង់ជាតិរបស់ក្រុមកីឡាវៀតណាមនៅអាស៊ីហ្គេម ASIAD 2018 (រូបថតៈ zing.vn)

បន្ទាប់ពីការថ្លែងការអបអរសាទររបស់តំណាងគណៈចាត់តាំង ASIAD ឥណ្ឌូនេស៊ីមក គឺពីធីបង្ហូតទង់ជាតិរបស់ក្រុមកីឡាបីប្រទេស រួមមានវៀតណាម សិង្ហបុរីនិងអ៊ីរ៉ង់។

ថ្នាក់ដឹកនាំក្រុមកីឡាវៀតណាមរួមទាំងអត្តពលិកជាច្រើនបានចូលរួមក្នុងពិធីបង្ហូត

ទង់ជាតិវៀតណាមបានបង្ហូតក្នុងសម្លេងបទចម្រៀងជាតិ

យោងតាមអគ្គនាយកកីឡាគឺ ក្រុមកីឡាវៀតណាមចូលរួម ASIAD 2018 ដោយមានសមាជិក ៥៣២នាក់ ក្នុងនោះមានប្រធានមួយរូប អនុប្រធានពីររូប កម្មាភិបាលចំនួន២០រូប វេជ្ជបណ្ឌិត១២រូប។ គោលដៅរបស់ក្រុមកីឡាវៀតណាមនៅក្នុងមហោស្រពកីឡាលើកនេះនេះដណ្តើមឲ្យបានមេដាយយ៉ាងតិចបំផុត៣គ្រឿង។

ក្រុមកីឡាវៀតណាម (រូបថតៈ zing.vn)

រូបថតៈ zing.vn

*ក៏នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៥ខែសីហា ភ្លើងគុបអាស៊ីហ្គេម ASIAD 2018បានមកដល់រដ្ឋធានី Jakarta បញ្ចប់ការធ្វើដំណើរអស់១៨ម៉ឺនគីឡូម៉ែត្រដែលអូសបន្លាយក្នុងរយៈពេលមួយខែ។

ភ្លើងគុបអាស៊ីហ្គេម ASIAD 2018 បានមកដល់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី (រូបថតៈ baoquocte.vn)

ពិធីបុណ្យមួយមានទ្រង់ទ្រាយធំ ដោយមានការចូលរួមរបស់ក្រុមភ្លេងល្បីឈ្មោះជាច្រើនដែលបានប្រព្រឹត្តឡើងនៅទីក្រុង Jakarta ដើម្បីអបអរសាទរក្រុមដង្ហែភ្លើងគុប។

ភ្លើងគុបត្រូវបានដង្ហែមកដល់ទីក្រុង Jakarta

អណ្តាតភ្លើងអាស៊ីហ្គេមបានបង្កាត់ពីវិមានគុបនៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា ដែលជាកន្លែងរៀបចំអាស៊ីហ្គេម ASIAD ដើមដំបូងកាលពីឆ្នាំ១៩៥១នោះ បានមកដល់ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី៥ខែកក្កសា ហើយដំណើរការដង្ហែភ្លើងគុប ASIAD 2018 នៅឥណ្ឌូនេស៊ីកឺចាប់ផ្តើមពីថ្ងៃទី១៧ខែកក្កដា។

គណៈចាត់តាំង ASIAD 2018 (INASGOC) បានឲ្យដឹងថា ភ្លើងគុបនឹងបានបញ្ចូនដល់កីឡាដ្ឋាន Bung Karno ចំទៅនឹងពិធីប្រារព្ធអាស៊ីហ្គេមគឺថ្ងៃទី១៨ខែសីហាតែម្តង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន