Trending now

ទីក្រុងហាណូយអភិវឌ្ឍផលិតផលភូមិសិប្បកម្មប្រពៃណីដើម្បីបំរើភ្ញៀវទេសចរ

14:16 | 03/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទីក្រុងហាណូយមានភូមិសិប្បកម្មប្រហែល ១.៣៥០ ដែលក្នុងនោះមានភូមិសិប្បកម្មប្រពៃណីគួរឲ្យកត់សម្គាល់មានចំនួន ៣០០ ។

អ្នកទេសចរទស្សនាលំហរវប្បធម៌នៃភូមិរបរប្រពៃណី Van Phuc (រូបថត៖ Vnanet)

ការអភិវឌ្ឍផលិតផលភូមិសិប្បកម្មប្រពៃណីសម្រាប់បម្រើភ្ញៀវទេសចរ ក្នុងគោលបំណងឧទ្ទេសនាមអំពីតម្លៃវប្បធម៌របស់ទីក្រុងហាណូយដល់ភ្ញៀវទេសចរ បានរួមចំណែកជំរុញការអភិវឌ្ឍផលិតកម្មភូមិសិប្បកម្មឲ្យកាន់តែរីកចម្រើន និងអះអាងអំពីតួនាទីនៃវត្ថុអនុស្សាវរីយ៍របស់វៀតណាមជាជំហានៗ។

នារសៀលថ្ងៃទី ២ ៣ ទីក្រុងហាណូយ យោងតាមព័ត៌មាននៅក្នុងសិក្ខាសាលារវាងមន្ទីរទេសចរណ៍ហាណូយ និងសិប្បករនិងមូលដ្ឋានផលិតកម្មនៅភូមិរបរហាណូយ បានឲ្យដឹងថាមានភូមិសិប្បកម្មប្រមាណ ១.៣៥០ ដែលក្នុងនោះមានភូមិសិប្បកម្មប្រពៃណីគួរឲ្យកត់សម្គាល់ជាង ៣០០ ។

លោក Tran Duc Hai នាយកមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានមានប្រសាសន៍ថា ចាប់តាំងពីទីក្រុងហាណូយអនុវត្តការអភិវឌ្ឍទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយភូមិរបរនានានោះ ការផលិតផលិផលវត្ថុអនុស្សាវរីយ៍ក៏មានការផ្លាស់ប្តូរជាច្រើនជាងកាលពីមុនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីអភិវឌ្ឍឲ្យបានល្អគឺចាំបាច់ត្រូវការវិនិយោគកាន់តែច្រើនថែមទៀត ហើយផលិតផលត្រូវតែឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ មន្ទីរទេសចរណ៍ហាណូយក្នុងតួនាទីជាស្ថាប័នគ្រប់គ្រងវិស័យទេសចរណ៍ នឹងបង្កលភាពងាយស្រួលយ៉ាងខ្លាំងបំផុតសម្រាប់ការអភិវឌ្ឍន៍ ផលិតផលវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់