Trending now

ទីក្រុងហាណូយមានសកម្មភាពដ៏រស់រវើកជាច្រើនក្នុងឱកាសទិវាបុណ្យសែនព្រះខែ

18:51 | 13/09/2019 (ហេង វុធ្ធី)

យុគសម័យ - អស់រយៈពេលជាច្រើនថ្ងៃម្ល៉េះ គណៈគ្រប់គ្រងផ្លូវបុរាណហាណូយបានរៀបចំ សកម្មភាពបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ (បុណ្យសែនព្រះខែវៀតណាម) ជាប្រពៃណីយ៉ាងសប្បាយរីករាយនៅឯកេរ្តិ៍ដំណែលនៅជំវិញផ្លូវបុរាណនានា។

បរិយាកាសដ៏រស់រវើកក្នុងបុណ្យសែនព្រះខែនៅទីក្រុងហាណូយ

នៅទីនេះមានការសម្តែងតន្ត្រីប្រពៃណី ល្បែងប្រជាប្រិយសម្រាប់កុមារាកុមារី ក៏ដូចជាសកម្មភាពច្រើនទៀតដែលត្រូវបានរៀបចំឡើងនៅផ្លូវគំនូរ Phung Hung ក្នុងគោលបំណង អភិរក្សនិងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី ព្រមទាំងនាំមកដល់ប្អូនក្មេងៗនូវកន្លែងលេង កំសាន្តដ៏មានប្រយោជន៍មួយដើម្បីអាចយល់ដឹងច្បាស់ថែមទៀតអំពីតំលៃវប្បធម៌ប្រពៃណីនិងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ លើកកម្ពស់មុខមាត់ទីក្រុងហាណូយផងដែរ។

នៅពេលយប់ចង្កៀងគោមត្រូវបានបំភ្លឺឡើងដែលធ្វើឲ្យបរិយាកាសនៅផ្លូវទាំងឡាយពោរពេញទៅដោយពណ៌ចម្រុះជាច្រើន

ចង្កៀងគោមតូចមួយដែលមានរូបសត្វត្រីគួរជាទីឲ្យស្រឡាញ់ផងដែរ

មានផ្លូវមកលេងកំសាន្តយ៉ាងច្រើនកុះករនាពេលយប់់

មានចង្កៀងគោមនិងប្រដាប់ប្រដាក្មេងលេងត្រូវបានតុងតែងនិងកែច្នៃយ៉ាងស្រស់ស្អាត ហើយក្មេងតូចៗនឹងមានជំរើសច្រើនដើម្បីទិញប្រើប្រាស់ផង

ដូចតំបន់ដទៃទៀតដែរ ហាងនេះភាគច្រើនលក់ចង្កៀងគោម ប្រដាប់ប្រដាក្មេងលេងជាប្រពៃណី។

នៅលើផ្លូវ Phung Hung ក៏ជាឱកាសសម្រាប់យុវជនជាច្រើនដើម្បីថតរូបទុកជាអនុស្សាវររីយ៍ដ៏ស្រស់ស្អាតជាច្រើនផងដែរ។

៧. មិនត្រឹមតែមានកុមារ យុវជនប៉ុណ្ណោះទេ ថែមទាំងយុវនារីក៏មានសេរីភាពក្នុងការលេងកំសាន្ត ថតរូបជាមួយមិត្តភក្តិដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។

សរុបដោយ៖ ហេងវុធ្ធី - ប្រភពនិងរូបថត៖ congluan.vn

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់