Trending now

ទីក្រុងហាណូយពោរពេញទៅដោយទង់ជាតិនិងផ្កាដើម្បីអបអរសារទរខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានី

15:03 | 10/10/2019 (ហេង វុធ្ធី)

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃនេះកន្លងទៅ ទីក្រុងហាណូយហាក់ដូចជា “ពាក់អាវថ្មី” ដែលត្រូវបានតុបតែងដោយទង់ពណ៌និងបដាអបអរសារទរខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី១០ តុលា ឆ្នាំ១៩៥៤ - ថ្ងៃទី១០ តុលា ឆ្នាំ២០១៩)។

នាដើមរដូវស្លឹកឈើជ្រុះនៃខែតុលា ប្រជាជនទីក្រុងហាណូយរីករាយនឹងអបអរសាទរខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ តុលា ឆ្នាំ ១៩៥៤- ថ្ងៃទី ១០ តុលាឆ្នាំ ២០១៩) ។ ទង់ជាតិបានបក់រវីកៗនអាគារនានានៅតាមផ្លូវបុរាណរបស់ទីក្រុងហាណូយ (រូបថត៖ VNA)

កាលពី ៦៥ ឆ្នាំមុន នាថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤ អង្គភាពនៃកងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន រួមជាមួយសេនាជនចំណុះកងវរសេនាធំរាជធានី ដែលចូលមករដ្ឋធានីដើម្បីដណ្តើមកាន់កាប់ទីក្រុងហាណូយដោយកាន់ទង់ជាតិនិងផ្កាដើម្បីស្វាគមន៍ ប្រជាជនរាប់ពាន់នាក់ (រូបថត៖ VNA)

បរិយាកាសដ៏សប្បាយរីករាយនៃពិធីបុណ្យដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះបានរីកសាយភាយពាសពេញផ្លូវធំៗ និងតំបន់មជ្ឈមណ្ឌល ដោយមានផ្លាកសញ្ញានិងបដាជាច្រើនដែលព្យួរនៅបង្គោលភ្លើង (រូបថត៖ VNA)

រូបភាពថ្ងៃរំដោះទីក្រុងហាណូយនៅតាមដងវិថីនានា (រូបថត៖ VNA)

រូបភាពថ្ងៃរំដោះទីក្រុងហាណូយនៅតាមដងវិថីនានា (រូបថត៖ VNA)


កម្មករកំពុងប្រញាប់ប្រញាល់កែសម្រួលកន្លែងដាក់ផ្កាដើម្បីអបអរសាទរទិវារំដោះរដ្ឋធានី (រូបថត៖ VNA)

មានស្ថាប័ននិងអង្គភាពកំពុងតុបតែងបដានិងពាក្យស្លោកជាច្រើនដើម្បីអបអរសាទរទិវារំដោះរដ្ឋធានី (រូបថត៖ VNA)

ក្នុងឱកាសអបអរសាទរខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានីនេះ ទីក្រុងហាណូយក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន ផ្នែក និងប្រជាជនគ្រប់លំដាប់ថ្នាក់នៅរដ្ឋធានីចូលរួមការប្រឡងស្នេហាជាតិ (រូបថត៖ VNA)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់