Trending now

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក

06:33 | 14/10/2019 (ហេង វុធ្ធី)

នៅក្នុង ពិព័រណ៍ ក្រោមប្រធានបទក្ដីនឹករលឹក អ្នកថតរូប Le Bich បានតាំងបង្ហាញស្នាដៃទាំង ៤០ របស់ខ្លួន ដោយបង្ហាញនូវសោភ័ណភាព ព្រលឹង និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ។

អ្នកថតរូប Le Bich

ពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែតុលានៅ អាគារលេខ ៤២-៤៤ វិថី Hang Bac ទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាផ្នែកុំមួយនៃសកម្មភាពជាច្រើនដែលរៀបចំឡើងដោយគណៈគ្រប់គ្រងវិថីបុរាណហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទិវារំដោះទីក្រុងហាណុយ (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩) នឹងរំលឹកខួបលើកទី ២០ នៃទិវាទីក្រុងហាណូយត្រូវបាន យូណេស្កូផ្ដល់កិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព”។

ទីក្រុងហាណូយនារដូវរងារ

ដោយធំដឹងក្ដីនៅទីក្រុងហាណូយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ បានជា អ្នកថតរូប Le Bich បានឆ្លងកាត់ការលំបាកជាច្រើនរបស់ប្រទេសជាតិក្នុងសម័យក្រោយសង្គ្រាម សម័យផ្លាស់ប្ដូរថ្មី និងធ្វើ សមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា។ ហេតុដូច្នេះហើយ អ្នកថតរូប Le Bich មានបទពិសោធន៍ជាច្រើន ដើម្បីបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះទីក្រុងហាណូយតាមរយៈរូបថតរបស់ខ្លួន។

បឹង Hoan Kiem ទីក្រុងហាណូយ

អ្នកថតរូប Le Bich បានចែករំលែកថា៖ “ ហាណូយបានផ្លាស់ប្តូរជាច្រើនប៉ុន្តែខ្ញុំមិនអនុញ្ញាតិអោយខ្លួនបំភ្លេចសម្រស់ចាស់និងភាពរុងរឿងរបស់ទីក្រុងហាណូយឡើយ។ ខ្ញុំមិនអាចភ្លេចនូវក្លឹមផ្កាយីហ៊ុប និងសម្លែងជួងនៅវិហាកាតុលិកនាពេលរសៀលឡើយ។ ខ្ញុំនៅតែមានអារម្មណ៍រំភើបចិត្ត នៅពេលដែលខ្ញុំឆ្លងកាត់ផ្លូវបុរាណនានានៅបឹង Ho Tay ឡើយ។

លាបពណ៌រូបចម្លាក់នៅវត្តមួយ

“អស់រយៈពេលជាយូរមកហើយ ខ្ញុំបានថតរូបអំពីសម្រស់ ព្រលឹង និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ។ ខ្ញុំសង្ឈឹមថា នេះគឺជាអនុស្សាវរីយ៍អំពីទីក្រុងហាណូយ ដើម្បីយើងស្រឡាញ់ទីក្រុងហាណុយ ហើយកាន់តែស្រឡាញ់អ្វីដែលយើងមានសព្វថ្ងៃនេះ” ។

ខ្ញុំឃើញកុមារភាពរបស់ខ្ញុំ


ទីក្រុងហាណូយបានប្រារព្ធធ្វើឡើងពិធិរំលឹកខួបលើកទី ៦០ នៃទីោវារំដោះរដ្ឋធានី

រាត្រីនៅលើស្ពាន Long Bien

រាត្រីហាណូយដ៏ស្ងាត់

ទទួលភ្ញៀវនាពេលព្រឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

វិហារកាតូលិកធំ

(ប្រភពនិងរូបថត៖ VOV5)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម