Trending now

ទីក្រុងហាណូយជំរុញយ៉ាងខ្លាំងនូវកម្មវិធី OCOP ដំណាក់កាលឆ្នាំ២០១៩-២០២០

07:13 | 16/03/2020

កម្មវិធី “ឃុំមួយផលិតផលមួយ” (ហៅកាត់ថា OCOP) ត្រូវបានរដ្ឋាភិបាលវៀតណាម អនុម័តកាលពីខែឧសភាឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដែលរួមចំណែកអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី។ ទន្ទឹមជាមួយគ្នានោះ ទីក្រុង ហាណូយកំពុងជំរុញយ៉ាងខ្លាំងនូវកម្មវិធី OCOP ដំណាក់កាលឆ្នាំ២០១៩-២០២០ ដោយចំណាយថវិកាសរុបជាង១១លានដុល្លាអាមេរិក សំដៅរួមចំណែកពន្លឿនការកសាង ជនបទថ្មីនៅរដ្ឋធានី។

លិតផល OCOP នៃភូមិខ្មុកម្រ័ក្សណ៍ Ha Thai (រូបថត៖ VOV5)

កម្មវិធី OCOP បានផ្ដោតសំខាន់ទលើការអភិវឌ្ឍផលិតផលកសិកម្ម មិន មែនកសិកម្ម និងសេវាកម្ម ដែលជាឧត្តមភាពនៃតំបន់នីមួយៗ តាមខ្សែសង្វាក់ តម្លៃ ដែលត្រូវបានអនុវត្តដោយទាំងសមាសភាគសេដ្ឋកិច្ចឯកជននិងសេដ្ឋកិច្ច សមូហភាពផង។ កម្មវិធីបានកំណត់ក្រុមមុខទំនិញ សេវាកម្មស្នូលៗចំនួន៦ក្រុមរួម មាន៖ ម្ហូបអាហារ ភេសជ្ជៈ ឱសថរុក្ខជាតិ វត្ថុអនុស្សាវរីយ៍-គ្រឿងសង្ហារឹម-គ្រឿងតុបតែង ក្រណាត់-វាយនភ័ណ្ឌ និងសេវាកម្មទេសចរណ៍នៅជនបទ។ ផលិតផល OCOP ត្រូវបានរៀបចំណាត់ថ្នាក់ជា៥លំដាប់ ក្នុងនោះលំដាប់ផ្កាយ៥គឺខ្ពស់បំផុត ដោយ ធានាបាននូវស្ដង់ដារគុណភាពអន្តរជាតិ។

កម្មវិធី OCOP របស់ទីក្រុងហាណូយជាកម្មវិធី OCOP មានទ្រង់ទ្រាយធំ បំផុតក្នុងចំណោមខេត្ត ក្រុងទាំង៦៣ទូទាំងប្រទេស។ លោក Nguyen Van Chi អនុប្រធានប្រចាំការនៃការិយាល័យសម្របសម្រួលជនបទថ្មីនៃទីក្រុងហាណូយ បានឲ្យដឹងថា៖

“ក្នុងដំណាក់កាលឆ្នាំ២០១៩-២០២០ យើងខ្ញុំផ្ដោតសំខាន់ទៅលើការ សុក្រិត លើកកម្រិត និងវាយតម្លៃចំពោះគុណភាពនៃផលិតផល OCOP។ គោល ដៅដែលមជ្ឈឹមបានដាក់ចេញសម្រាប់ដំណាក់កាលឆ្នាំ២០១៩-២០២០នេះគឺមាន ផលិតផល OCOP ប្រមាណ ២៥០០ ក្នុងនោះ ទីក្រុងហាណូយនឹងស្រូបយក សមាមាត្រច្រើន ពោលគឺសម្រេចបានផលិតផល OCOP ចំនួន១០០០តែម្ដង។ តាមនោះ ទីក្រុងហាណូយនឹងកសាងមជ្ឈមណ្ឌលច្នៃប្រឌិត រចនានិង ឧទ្ទេសនាមផលិតផល OCOP ដោយផ្សាភ្ជាប់នឹងការផ្សព្វផ្សាយទេសចរណ៍និង សេវាកម្ម។ យើងខ្ញុំគ្រោងនឹងកសាងមជ្ឈមណ្ឌលនេះនៅស្រុក Dong Anh ដោយ សារស្រុកនេះមានទីតាំងជិតនឹងព្រលានយន្តហោះអន្តរជាតិ Noi Bai”។

ទីក្រុងហាណូយជាតំបន់ដែលមានបរិមាណភូមិរបរច្រើនបំផុតដោយមាន ប្រមាណ១៣៥០ កន្លែង ស្រូបយក១/៣បរិមាណភូមិរបរសរុបទូទាំងប្រទេស។ លើសពីនេះទៅទៀត ទីក្រុងក៏កំពុងនាំមុខគេក្នុងទូទាំងប្រទេសក្នុងការអនុវត្ត ប្រព័ន្ធតាមដានរកឃើញប្រភពដើមនៃកសិផល រុក្ខផល ជលផល តាមរយៈ កូដអេឡិចត្រូនិក QRcode ដោយមានផលិតផលជាង៥០០០ត្រូវបានបិទកូដ។ នេះជាសក្ដានុពលផងនិងជាមូលដ្ឋានគ្រឹះទៀតផងដើម្បីឲ្យហាណូយបន្តអភិវឌ្ឍកម្មវិធី OCOP។ ទន្ទឹមនឹងនោះ ទីក្រុងហាណូយ នឹងបន្តជួយឧបត្ថម្ភដល់បណ្ដា សមូហភាព បុគ្គលក្នុងការចុះបញ្ជីម៉ាកយីហោ ក៏ដូចជាតភ្ជាប់លក់ផលិតផល OCOP សម្រាប់ប្រជាកសិករផងដែរ។ លោក Ta Van Tuong នាយករងមន្ទីរ កសិកម្មនិងអភិវឌ្ឍជនបទទីក្រុងហាណូយ បានឲ្យដឹងថា៖

“ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទរួមជាមួយគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយបានសហការរៀបចំកម្មវិធីតភ្ជាប់ខ្សែសង្វាក់កសិផលប្រកប ដោយសុវត្ថិភាពដើម្បីលក់នៅទីផ្សារហាណូយ។ នាបច្ចុប្បន្ន ទីក្រុងហាណូយនិងខេត្ត ក្រុងចំនួន២១ផ្សេងទៀតមានខ្សែសង្វាក់ចំនួន៧២៧ ក្នុងចំណោមខ្សែសង្វាក់ សរុបនៅទូទាំងប្រទេសចំនួន១២៦៣។ ក្រៅពីនោះ ទីក្រុងហាណូយបាននិង កំពុងក្លាយទៅជាមជ្ឈមណ្ឌលផលិតកូនពូជប្រកបដោយគុណភាពខ្ពស់ដើម្បី បម្រើប្រទេសទាំងមូល។ ឧទាហរណ៍ថា ទា Dai Xuyen មាន់ Luong My ជ្រូក Thuy Phuong ជាដើម”។

ផលិតផល OCOP នៃភូមិកុលាលភាជន៍ Bat Trang

នាបច្ចុប្បន្ន ទីក្រុងហាណូយកំពុងវិនិយោគសម្រាប់ភូមិរបរចំនួន៣នោះគឺ ភូមិ Bat Trang ភូមិ Van Phuc និងភូមិ Duong Lam ដើម្បីអភិវឌ្ឍផលិតផល OCOP ដោយផ្សាភ្ជាប់នឹងសេវាកម្មទេសចរណ៍។ ទីក្រុងក៏កំពុងទាក់ទាញសហគ្រាស ចូលរួមបោះទុនក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់និងបច្ចេកវិទ្យាជីវសាស្ត្រផងដែរ។ លោក Dam Tien Thang នាយករងមន្ទីរឧស្សាហ-ពាណិជ្ជកម្មហាណូយ បានអះអាងថា៖

“ទីក្រុងហាណូយយកចិត្តទុកដាក់ដល់គោលនយោបាយអភិវឌ្ឍភូមិរបរ យ៉ាងខ្លាំងណាស់។ ភូមិរបរនីមួយៗសុទ្ធតែមានសហគ្រាសនាំមុខគេមួយចំនួន ប្រចាំនៅភូមិរបរនោះផង។ មុខរបរនីមួយៗក៏មានសហគ្រាសនាំមុខគេមួយចំនួន ក្នុងវិស័យនោះ ហើយទីផ្សារបរទេសនីមួយៗក៏មានអញ្ចឹងដែរ។ សហ គ្រាសនាំមុខគេទាំងនោះ នឹងជួយឧបត្ថម្ភដល់មូលដ្ឋានផលិតកម្មតូចៗក្នុងបញ្ហា ធនធានមនុស្ស បច្ចេកទេសនិងបទពិសោធន៍នាំចេញទំនិញ។ នេះជាសមិទ្ធ ផលដែលទីក្រុងហាណូយសម្រេចបាននាពេលកន្លងទៅ”។

តាមផែនការឆ្នាំ២០២០ ទីក្រុងហាណូយនឹងពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិ កម្មវិធី OCOP ទាំងស្រុងចាប់ពីថ្នាក់ទីក្រុង ចុះដល់ថ្នាក់ស្រុកនិងឃុំ។ ទីក្រុងខិតខំ ប្រឹងប្រែងរៀបចំការបណ្ដុះបណ្ដាលដល់សហគ្រាស សហករណ៍ និងគ្រួសារ ធ្វើផលិតកម្ម អាជីវកម្មទាំង១០០%ដែលចូលរួមកម្មវិធី OCOP ព្រមទាំងមានផលិត ផល OCOP ចំនួន១០០មានលំដាប់ផ្កាយ៥។ ទោះបីជាដំណើរការកម្មវិធី OCOP យឺតជាងខេត្ត ក្រុងមួយចំនួនផ្សេងទៀតក្ដី ប៉ុន្តែដោយមានរបៀបធ្វើដ៏សមស្រប និងការដកបទពិសោធន៍ពីកន្លែងផ្សេងៗ ទីក្រុងហាណូយបានអនុវត្តកម្មវិធី OCOP ប្រកបដោយប្រសិទ្ធភាព៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ