Trending now

ទីក្រុងហាណូយជិតមានទីលានរត់ប្រណាំងសេះភ្នាល់គ្នានិងត្រៀមរៀបចំផ្លូវប្រណាំងរថយន្ត F1

21:02 | 06/12/2018

ទីក្រុងហាណូយនឹងមានពហុមណ្ឌលលេងសាន្តមួយ ក្នុងនោះមានទីលានរត់ប្រណាំងសេះមួយ (មានដាក់ភ្នាល់ប្រណាំងសេះ) ដែលនឹងដាក់ឲ្យដំណើរការមុនឆ្នាំ ២០២០ ហើយនឹងបន្ថែមគម្រោងការណ៍ប្រណាំងរថយន្ត F1 ដែលដាក់ដំណើរការក្នុងខែមេសា ឆ្នាំ២០១៩ នេះផងដែរ។

ទីលានប្រណាំងសេសនៅឯបរទេស

គម្រោងការណ៍ពហុមណ្ឌលលេងសាន្ត ក្នុងនោះមានទីលានប្រណាំងសេះដែលមានដើមទុនសរុបប្រមាណ ៤២០ លានដុល្លារអាមេរិក ត្រូវបានបញ្ចូលបន្ថែមទៅក្នុងផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៃទីក្រុងហាណូយដល់ឆ្នាំ ២០២០។ គម្រោងការណ៍នេះត្រូវបានអនុវត្តនៅខេត្ត Soc Son ដោយអគ្គក្រុមហ៊ុនទេសចរណ៍ហាណូយនិងក្រុមហ៊ុន Global Consultant Networrk ប្រទេសកូរ៉េខាងត្បូង។ យោងតាមផែនការ គម្រោងការណ៍នេះនឹងដាក់ដំណើរការឲ្យប្រើប្រាស់មុនឆ្នាំ២០២១ ។ គួរបញ្ជាក់ថា ទីក្រុងហាណូយជូនដំណឹងថានឹង ធ្វើជាម្ចាស់ផ្ទះសំរាប់ការរៀបចំផ្លូវប្រណាំងរថយន្ត F1 ក្នុងរយៈពេល ១០ ឆ្នាំហើយពានរង្វាន់នេះនឹងប្រារព្ធឡើងនៅតំបន់ My Dinh ខ័ណ្ឌ Nam Tu Liem ដែលមានចម្ងាយសរុប ៥,៤ គីឡូម៉ែត្រផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស