Trending now

ទីក្រុង Da Nang បំផុសព្រឹត្តិការណ៍“ សប្តាហ៍អាវផាយ” នៅឆ្នាំ ២០២១

19:27 | 02/03/2021

យុគសម័យ - នេះជាឆ្នាំទី ២ ហើយដែលសម្ព័ន្ធសមាគមនារីទីក្រុងបានបំផុសព្រឹត្តិការណ៍ “ សប្តាហ៍អាវផាយ” សំដៅជំរុញសកម្មភាពនានា ដើម្បីផ្សព្វផ្សាយនិងលើកស្ទួយរូបភាពអាវផាយវៀតណាម។

ដើម្បីបង្ហាញនូវមោទនភាពនិងការទទួលខុសត្រូវ ក្នុងការថែរក្សា​និងលើកស្ទួយបេតិកភណ្ឌវប្បធម៌របស់ប្រទេសវៀតណាម ហើយ ចូលរួមចំណែក​ក្នុង​ការលើកកម្ពស់តម្លៃនិងសោភ័ណភាពនៃអាវផាយ​របស់​នារី​វៀតណាម ​អបអរសាទរខួបលើកទី ១១១ ឆ្នាំនៃទិវាសិទ្ធិនារីអន្តរជាតិ (ថ្ងៃទី៨ ខែមីនា ២០១០ - ថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២១) និង ១៨៩១ ឆ្នាំទិវាកុបកម្ម Hai Trung ថ្ងៃទី ១ ខែ មីនា សម្ព័ន្ធសមាគមន៍នារី​ទីក្រុង​បានរៀបចំ​ពិធី​បំផុសព្រឹត្តិការណ៍ “ សប្តាហ៍អាវផាយ” ឆ្នាំ ២០២១ ។

“ សប្តាហ៍អាវផាយ” ក្នុងឆ្នាំ ២០២១ ចាប់ផ្តើមពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមីនា​ឆ្នាំ ២០២១ ។

ថ្លែងមតិក្នុងពិធីនេះ លោកស្រី ប្រធាន​សម្ព័ន្ធសមាគមនារី​ទីក្រុង Da Nang Hoang Thi Thu Huong បានអំពាវនាវ​សមាគមនារីគ្រប់ជាន់ថ្នាក់ត្រូវ​ឆ្លើយតប​យ៉ាងសកម្ម ដោយមានសកម្មភាជាក់ស្តែង ដូចជា៖ រៀបចំសកម្មភាពនានា​ដើម្បីលើកកម្ពស់តំលៃអាវផាយ ផ្សព្វផ្សាយភាពសម្រស់​នៃអាវផាយ​ ដើម្បី ឆ្លើយតបនឹងព្រឹត្តិការណ៍“ សប្តាហ៍អាវផាយ” ដែលបំផុសដោយ​មជ្ឈិម​សម្ព័ន្ធ​សមាគមន៍​នារីវៀតណាម;

លោកស្រី ប្រធាន​សម្ព័ន្ធសមាគមនារី​ទីក្រុង Da Nang Hoang Thi Thu Huong ​ថ្លែងក្នុងពិធីបំផុសព្រឹត្តិការណ៍ “ សប្តាហ៍​អាវផាយ” ។

នេះជាឆ្នាំទី ២ ហើយដែលសម្ព័ន្ធសមាគមន៍នារីទីក្រុងបានបំផុស“ សប្តាហ៍អាវផាយ” ដោយហេតុនេះសកម្មភាពផ្សព្វផ្សាយ​រូបភាពអាវផាយ​របស់វៀតណាមបន្តអះអាងអធិបតេយ្យភាពនិងលើកកម្ពស់តម្លៃរបស់អាវផាយរបស់វៀតណាមក្នុងជីវិតសង្គម បំផុសមោទនភាព​និង​ទំនួលខុសត្រូវ ថែមទាំងលើកកម្ពស់បេតិកភណ្ឌវប្បធម៌របស់វៀតណាម ផងដែរ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់