Trending now

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនពរឆ្នាំថ្មីប្រពៃណីជនរួមជាតិនៅតាមតំបន់

00:54 | 13/05/2019

នាព្រឹកថ្ងៃទី២៤ ខែមករា ក្រុមការងារនៃរដ្ឋសភា វៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិង ប្រគល់អំណោយបុណ្យតេតជូនចំពោះបណ្ដាគ្រួសារគោលនយោបាយ ជនមាន គុណូបការៈចំពោះបដិវត្តន៍ កុមារដែលមានស្ថានភាពរស់នៅលំបាក គ្រួសារក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅខេត្ត Hau Giang ភាគខាង ត្បូងវៀតណាម។

ក្រុមការងារនៃរដ្ឋសភា វៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិង ប្រគល់អំណោយបុណ្យតេតជូនចំពោះគ្រួសារមានគុណូបការៈ នៅខេត្ត Hau Giang

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសាកសួរសុខទុក្ខបណ្ដាអតីតយុទ្ធជន គ្រួសារយុទ្ធជនពិការនិងយុទ្ធ ជនពលី ព្រមទាំងអះអាងថា បក្សនិងរដ្ឋចងចាំជានិច្ចចំពោះពលីកម្មដ៏ខ្ពង់ខ្ពស់ របស់យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះ បដិវត្តន៍ ក៏ដូចជា ជានិច្ចកាលយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតីរបស់ប្រជាជនគ្រប់រូបផងដែរ។

អញ្ជើញចូលរួមកម្មវិធីប្រគល់អំណោយបុណ្យតេតនៅមជ្ឈមណ្ឌលសន្និសីទខេត្ត Hau Giang លោកស្រីប្រធានរដ្ឋសភាបានប្រគល់អំណោយចំនួន១៧០ចំណែក ជូនចំពោះគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ កុមារ ដែលមានស្ថានភាពរស់នៅលំបាក គ្រួសារក្រីក្រនិងជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ។

នាព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong រួមជាមួយតំណាងមជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាម និងតំណាងខេត្ត Lang Son បានទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយបុណ្យ តេតជូនចំពោះគ្រួសារគោលនយោបាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រនៅស្រុកព្រំដែន Van Lang ខេត្ត Lang Son។

អនុប្រធានរដ្ឋសភាលោក Do Ba Ty និងគណៈប្រតិភូសមាជិកសភា មណ្ឌលខេត្ត Lao Cai ក៏បានទៅជូនពរឆ្នាំថ្មីប្រពៃណី ២០១៩ ចំពោះ កងកម្លាំង ប្រដាប់អាវុធនិងគ្រួសារក្រីក្រ គ្រួសារគោលនយោបាយនានានៅខេត្ត Lao Cai ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់