Trending now

តាំងពិព័រណ៍បង្ហាញវត្ថុនិងឯកសារដ៏មានអត្ថន័យអំពីអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម

10:25 | 03/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - តាមរយៈការតាំងពិព័រណ៍នេះបានបញ្ជាក់ពីគោលជំហរសុចរិតរបស់វៀតណាម លើកកំពស់ស្មារតីសាមគ្គីភាព និងស្មារតីទទួលខុសត្រូវរបស់ប្រជាជនជាពិសេសគឺសម្រាប់ជំនាន់យុវជនវ័យជំទង់ កូនសិស្ស និងនិស្សិត ក្នុងបុព្វហេតុ ការពារអធិបតេយ្យភាពលើដែនកោះសមុទ្ររបស់មាតុភូមិផងដែរ។

តាំងពិព័រណ៍បង្ហាញវត្ថុនិងឯកសារដ៏មានអត្ថន័យអំពីអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម

នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានសហការជាមួយសាកលវិទ្យាល័យ Da Nang ដើម្បីរៀបចំពិព័រណ៍ផែនទីនិងបង្ហាញឯកសារ“ កោះ Hoang Sa – Truong Sa របស់វៀតណាម - ភ័ស្តុតាងជាប្រវត្តិសាស្ត្រនិងគតិយុត្តិ” ។ ការតាំងពិព័រណ៍នេះគឺជាសកម្មភាពនៃការផ្សព្វផ្សាយព័ត៌មាននិងឃោសនាអំពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa តាមរយៈឯកសារ ផែនទី រូបភាព និងវត្ថុ។ ការតាំងពិព័រណ៍នេះបានណែនាំដល់សាធារណៈនូវឯកសារ ឯកសារបោះពុម្ពផ្សាយ និងផែនទីដែល ត្រូវបានប្រមូលពីប្រភពឯកសាររបស់អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេសផងដែរ។ តាមរយៈនោះបានបញ្ជាក់ពីគោលជំហរសុចរិតរបស់វៀត ណាម លើកកំពស់ស្មារតីសាមគ្គីភាព និងស្មារតីទទួលខុសត្រូវរបស់ប្រជាជនជាពិសេសគឺសម្រាប់ជំនាន់យុវជនវ័យជំទង់ កូនសិស្ស និងនិស្សិត ក្នុងបុព្វហេតុ ការពារអធិបតេយ្យភាពលើដែនកោះសមុទ្ររបស់មាតុភូមិផងដែរ។

នៅក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍សាស្រ្តាចារ្យនិងនិស្សិតនៅសាកលវិទ្យាល័យ Da Nang អាចជួបប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកជំនាញផ្នែកសមុទ្រខាងកើត ដើម្បីទទួលបានចម្លើយនិងផ្តល់ព័ត៌មានបន្ថែមទៀតដែលទាក់ទងនឹងបញ្ហាសមុទ្រនិងកោះ ជាពិសេសគឺអធិបតេយ្យភាពរបស់ប្រទេសវៀតណាមចំពោះ ប្រជុំកោះទាំងពីរគឺប្រជុំកោះ Hoang Sa – Truong Sa។ ការតាំងពិព័រណ៍នេះធ្វើឡើងរហូតដល់ដំណាច់ថ្ងៃទី ៤ ខែវិច្ឆិកា។

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VN+)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់