Trending now

តំបន់មួយចំនួននៃប្រទេសវៀតណាមបង្កើតចំណាប់អារម្មណ៍ នៅឯការជ្រើសរើសទីកន្លែងទេសចរណ៍ ២០២០ Travelers' Choice Adwards 2020

21:08 | 02/08/2020 (បកប្រែដោយឌីណា)

យុគសម័យ- រដ្ឋធានី Ha Noi ទីក្រុង Ho Chi Minh ទីក្រុង Da Nang កោះ Phu Quoc ទីក្រុងបុរាណ Hoi An ទើបតែមានឈ្មោះក្នុងបញ្ជីពានរង្វាន់របស់ Travelers' Choice Adwards 2020 (ពានរង្វាន់ដែលអ្នកទេសចរជ្រើសរើស) ពីគេហទំព័រល្បី ៗ អំពីការវាយតំលៃនូវទេសចរនិងកក់បន្ទប់របស់សហរដ្ឋអាមេរិកជ្រើសរើស។

ឆ្នាំនេះកោះ Phu Quoc ខេត្ត Kien Giang នៃប្រទេសវៀតណាមត្រូវបានភ្ញៀវទេសចរនៅជុំវិញពិភពលោកពេញចិត្តនិងជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីចំណាត់ថ្នាក់“ តំបន់កំពុងរីកចម្រើន” ។ គេហទំព័រ TripAdvisor បាន​វាយតំលៃថា កោះ Phu Quoc ជាកន្លែងដែលមានឆ្នេរខ្សាច់ពណ៌សនិងទឹកសមុទ្រជាថ្លា ដែលទាក់ទាញភ្ញៀវចូលចិត្តធ្វើដំណើរតាមឆ្នេរទូទាំងពិភពលោក។


កោះ Phu Quoc ខេត្ត Kien Giang ត្រូវបានភ្ញៀវទេសចរនៅលើពិភពលោកពេញចិត្តនិងជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងបញ្ជីចំណាត់ថ្នាក់“ តំបន់កំពុងរីកចម្រើន” ។

នៅក្នុងបញ្ជីនៃ ២៥ “ទិសដៅដែលពេញនិយមបំផុតនៅលើពិភពលោក”ទីក្រុង Da Nang និង​ទីក្រុង Ho Chi Minh បានជាប់ចំណាត់ថ្នាក់ទី ៧ និងទី ១២។ ទីក្រុង Da Nang គឺជាទីក្រុងប្រកបដោយផាសុខភាពនិងរួសរាយរាក់ទាក់។ ពិសារម្ហូបក្នុងទីក្រុងនេះ ស្វែងយល់ពីល្អាងថ្មកំបោរនិងរូងភ្នំព្រះពុទ្ធសាសនានៅ Ngu Hanh Son គឺជាសកម្មភាពទេសចរណ៍ដែលអ្នកចូលចិត្តបំផុត។

ទីក្រុង Da Nang គឺជាទីក្រុងប្រកបដោយផាសុខភាពនិងរួសរាយរាក់ទាក់។

ឆ្នេរសមុទ្រ Non Nuoc Da Nang ក៏ជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជី“ ឆ្នេរស្អាតបំផុតនៅអាស៊ីទាំង ២៥” ដែលបានបោះឆ្នោតនិង​ជ្រើសរើសដោយ TripAdvisor ។

ទីក្រុង Ho Chi Minh គឺជាទីក្រុងដែលមានសភាពអ៊ូអរបំផុតនៅប្រទេសវៀតណាម។

ទីក្រុង Ho Chi Minh គឺជាទីក្រុងដែលមានសភាពអ៊ូអរបំផុតនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការវាយតម្លៃរបស់អ្នកចូលចិត្តធ្វើដំណើរលើពិភពលោក។ ទីក្រុងតែងតែដឹកនាំនិន្នាការទាំងផ្នែកវប្បធម៌និងសេដ្ឋកិច្ចនៅក្នុងប្រទេស។ ចំណាត់ថ្នាក់ទី ១៥ និងទី ១៧ ក្នុងបញ្ជី“ ទិសដៅទេសចរណ៍ពិភពលោកល្បី ៗ ទាំង ២៥” គឺរដ្ឋធានី Ha Noi និងទីក្រុង Hoi Anh។

រដ្ឋធានី Ha Noi មានឈ្មោះក្នុងបញ្ជី “ការស្វែងយល់គួរឱ្យចាប់អារម្មណ៍បំផុតទាំង ១០ នៅអាស៊ី” ។

យោងទៅតាម TripAdvisor រដ្ឋធានីដ៏គួរអោយទាក់ទាញរបស់វៀតណាមមានអាយុកាលមួយពាន់ឆ្នាំ។ ក្រៅពីការអភិរក្សវិថីបុរាណ វិមានចាស់ និងស្ថាបត្យកម្មសម័យអាណានិគម រដ្ឋធានី Ha Noi នៅតែមានការអភិវឌ្ឍកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ វប្បធម៌ពិសេសរបស់ Ha Noi ក៏បានធ្វើឲ្យភ្ញៀវទេសចរនៃ TripAdvisor វាយតំលៃអំពីការមកទស្សនាវិថីបុរាណនិងពិសារអាហារតាមចិញ្ចើមផ្លូវនៅទីនេះដែលជា“ ការស្វែងយល់ដ៏ទាក់ទាញបំផុត ១០ នៅអាស៊ី” ។

Hoi An - ទីក្រុងមួយស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាមដែលគឺជាគំរូមួយត្រូវបានអភិរក្សយ៉ាងល្អនៃកំពង់ផែពាណិជ្ជកម្មអាស៊ីអាគ្នេយ៍ដ៏សំខាន់មួយពីសតវត្សរ៍ទី ១៥ ដល់ទី ១៩ ។

វាយតំលៃនូវទីក្រុងបុរាណ Hoi An ខេត្ត Quang Nam គេហទំព័រTripAdvisor បានអោយដឹងថា៖“ ទីក្រុងនេះស្ថិតនៅក្បែរឆ្នេរសមុទ្រនៅភាគកណ្តាលនៃប្រទេសវៀតណាមដែលគឺជាគំរូអភិរក្សយ៉ាងល្អនៃកំពង់ផែពាណិជ្ជកម្មអាស៊ីអាគ្នេយ៍ដ៏សំខាន់ពីសតវត្សទី ១៥ ដល់ ១៩ ។ ”

លទ្ធផលរបស់ Travelers’ Choice Adwards ​ ២០២០ បង្ហាញថា វិស័យទេសចរណ៍វៀតណាមបាននិងកំពុងបន្សល់ទុកនូវចំណាប់អារម្មណ៍គួរឲ្យចាប់ចិត្តនៅលើផែនទីទេសចរណ៍ពិភពលោក។

ពានរង្វាន់ Travelers’ Choice Adwards គឺជារង្វាន់ថ្លៃថ្នូរបំផុតរបស់គេហទំព័រ TripAdvisor ។ រង្វាន់របស់ Travelers’ Choice Adwards បានលើកតំកើងផ្នែកណាដែល “ ល្អបំផុត” (Best of the best) ដែលផ្អែកលើការបុកសរុបនូវការវាយតំលៃ ផ្តល់ចំណាត់ថ្នាក់និងការចែករំលែករបស់អ្នកដំណើរធ្វើដំណើរជុំវិញអំពី សណ្ឋាគារ ទិសដៅ រមណីយដ្ឋាន​ ម៉ាកនិងផលិតផល./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ