Trending now

តំបន់នានានៅវៀតណាមចាប់ផ្តើមសកម្មភាពទេសចរណ៍និងសេវាកម្មឡើងវិញក្រោយពីជំងឺកូវី១៩ត្រូវបានគ្រប់គ្រងជាបណ្តើរ

08:45 | 06/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ខេត្ត Quang Ninh បានអនុញ្ញាតឱ្យធ្វើសកម្មភាពទេសចរណ៍ក្នុងតំបន់ឡើងវិញរួមមានគោលដៅទេសចរណ៍ឈូងសមុទ្រ Ha Long តំបន់កេរិ៍្តដំណែលនិងរមនីយដ្ឋាន Yen Tu សារមន្ទីរ Quang Ninh ជាដើម។

ខេត្ត Quang Ninh បានអនុញ្ញាតឱ្យធ្វើសកម្មភាពទេសចរណ៍ក្នុងតំបន់ឡើងវិញរួមមានគោលដៅទេសចរណ៍ឈូងសមុទ្រ Ha Long តំបន់កេរិ៍្តដំណែលនិងរមនីយដ្ឋាន Yen Tu សារមន្ទីរ Quang Ninh


ចាប់ពីវេលាម៉ោង ១២ ថ្ងៃទី ១ ខែឧសភា ខេត្ត Quang Ninh បានបើកឡើងវិញនូវសកម្មភាពទេសចរណ៍និងសេវាកម្មនានា ។ តាមនោះ ខេត្ត Quang Ninh បានអនុញ្ញាតឱ្យធ្វើសកម្មភាពទេសចរណ៍ក្នុងតំបន់ឡើងវិញរួមមានគោលដៅទេសចរណ៍ឈូងសមុទ្រ Ha Long តំបន់កេរិ៍្តដំណែលនិងរមនីយដ្ឋាន Yen Tu សារមន្ទីរ Quang Ninh ជាដើម។ សកម្មភាពទាំងអស់នេះសុទ្ធតែត្រូវធានាគោររពតាមបទបញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដែលបានកំណត់។

ទន្ទឹមនឹងនេះដែរ សកម្មភាពទេសចរណ៍របស់ខេត្ត Ninh Thuan ក៏បានចាប់ផ្តើមរីកចម្រើនឡើងវិញ ជាពិសេសក្នុងឱកាសថ្ងៃបុណ្យឈប់សម្រាក (ថ្ងៃទី ៣០ខែមេសា និងថ្ងៃទី១ខែឧសភា)។ ចំនួនភ្ញៀវទេសចរជាង ៣ ម៉ឺននាក់ទៅខេត្តនេះដែលមកទស្សនាកំសាន្តក្នុងរយៈពេល៤ ថ្ងៃ បានបង្ហាញសញ្ញាសុទិដ្ឋិនិយម និងបង្កើតកម្លាំងចលករសម្រាប់វិស័យទេសចរណ៍ Ninh Thuan សម្រេចបានជំហានលោតផ្លោះថ្មីបន្ទាប់ពីជំងឺរាតត្បាត Covid-19 ត្រូវបានកំចាត់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់