Trending now

ណែមចៀនបួស Thap Thuyen - ភោជនីយដ្ឋាន Lang Ta នៅទីក្រុងហាណូយ

21:48 | 28/03/2021

យុគសម័យ - «សារដែលយើងចង់ផ្ញើទៅអតិថិជនទាំងអស់គឺការពិសារម្ហូបបួសដើម្បីផ្លាស់ប្តូរពិភពលោកទាក់ទងនឹងទស្សនៈមនុស្សសីលធម៌របស់យើង ហើយមនុស្សគ្រប់ៗ គ្នានឹងឃើញបញ្ហាក្នុងជិវិតតាមលក្ខណៈទន់ភ្លន់និងប្រកបដោយសុជីវធម៌ផងដែរ ។ "

ណែមចៀនបួស Thap Thuyen - ភោជនីយដ្ឋាន Lang Ta នៅទីក្រុងហាណូយ

ភោជនីយដ្ឋានម្ហូបបួស Lang Ta មានអាស័យដ្ឋាននៅផ្ទះលេខ ១១៧ វិថី Hang Bac ទីក្រុងហាណូយ បានប្រសូត្រឡើង ដោយនាំយកតាមនូវបេសកកម្មបង្ហាញពីតម្លៃនៃម្ហូបបួសដល់អ្នកទទួលទាន ។

ការពិសារម្ហូបបួសគឺជាទំនៀមទំលាប់ខាងជំនឿ វប្បធម៌ប្រពៃណីជាយូរមកហើយរបស់បណ្តាប្រទេសអាស៊ីបូព៌ា ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ សព្វថ្ងៃនេះ ការពិសារម្ហូបបួសកំពុងក្លាយជានិន្នាការថ្មីសម្រាប់មនុស្សជាច្រើនដែលជាវិធីសាស្ត្រថែរក្សាសុខភាពនិងធ្វើឲ្យព្រលឹងជ្រះថ្លា។

មកដល់ភោជនីយដ្ឋានអាហារបួស Lang Ta អតិថិជនអាចទទួលទានអាហារបួសដោយមានការជ្រើសរើសកៅអីអង្គុយតាមចំណង់ចំណូលចិត្ត និងតាមតម្រូវការរបស់ខ្លួន។ ទន្ទឹមនឹងនោះដែរ ភាពស្និទ្ធស្នាលរួសរាយរាក់ទាក់របស់បុគ្គលិកនៃភោជនីយដ្ឋានអាហារបួសនេះ ក៏ទាក់ទាញចិត្តអតិថិជនដែរ។

ណែមចៀនបួស Thap Thuyen - ភោជនីយដ្ឋាន Lang Ta នៅទីក្រុងហាណូយ

មានទីតាំងស្ថិតនៅលើវិថី Hang Bac ដែលមានភាពអ៊ូអរនិងមនុស្សច្រើនកុះករ ភោជនីយដ្ឋានម្ហូបបួស Lang Ta មានភាពស្រស់បំព្រងនិងកក់ក្ដៅដែលត្រូវបានគេប្រដូចជាកន្លែងស្ងប់ស្ងាត់មួយនៅក្នុងការរស់នៅដ៏មមាញឹកនិងអ៊ូអរនៃទីក្រុង។ អតិថិជននៅតែមក ពិសារម្ហូបបួសទៅភោជនីយដ្ឋាននេះយ៉ាងច្រើនកុះករដោយមិនគិតពីថ្ងៃពេញបូណ៌មី ឬខែទី ១ តាមច័ន្ទគតិនោះទេ។

មុខម្ហូបបួសនៅក្នុងភោជនីយដ្ឋានត្រូវបានរៀបចំនិងចម្អិនដ៏ប្លែកៗ ច្រើនសម្បូរបែប និងសុវត្ថិភាព។ វត្ថុធាតុដើមនៃគ្រឿងផ្សំទាំងអស់ដែលត្រូវបានប្រើសម្រាប់កែច្នៃម្ហូបបួសគឺមកពីរុក្ខជាតិ ដូចជាបន្លែនិងតៅហ៊ូជាដើម ... ទាំងនេះពិតជា ស្រស់ៗ និងត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់។ លោកស្រី Nguyen Hien - ម្ចាស់ភោជនីយដ្ឋានបានចែករំលែកថា៖

ណែមចៀនបួស Thap Thuyen - ភោជនីយដ្ឋាន Lang Ta នៅទីក្រុងហាណូយ

“អាហារបួសគឺសាមញ្ញណាស់ ហើយមានភាពស្និតស្នាលសម្រាប់ភ្ញៀវទៀតផង។ ហេតុដូច្នេះយើងខ្ញុំតែងតែចម្អិននិងតុបតែងម្ហូបពីវត្ថុធាតុដើមស្រស់ៗផង ដែរ។ បន្លែនិងផ្លែឈើមានលក្ខណៈជិតស្និទ្ធនឹងធម្មជាតិ។ ម្ហូបរបស់ភោជនីយដ្ឋានទាំងអស់ដែលមានមុខម្ហូបរាប់សិប ក៏មាន ៩០% ជាម្ហូបដែលធ្វើដោយភោជនីយដ្ឋានផ្ទាល់ខ្លួនតែម្តង»។

មុខម្ហូបដែលចាត់ទុកជា «ម៉ាក់យីហោ» របស់ភោជនីយដ្ឋានរួមមានណែមចៀនតាមបែបប្រពៃណី ណែម Thap Thuyen ញាំសាឡាត់ផ្លែឈើ និងណែមមូល។ គ្រាន់តែក្រឡេកមើលត្រួសៗមុខម្ហូបទាំងនេះហើយក៏បញ្ជាក់ថាមេចុងភៅឧស្សាហ៍ព្យាយាមយ៉ាងល្អិតល្អន់និងម៉ត់ចត់ប៉ុណ្ណា។ លោកស្រី Nguyen Hien បានបន្ថែមទៀតថា ដើម្បីធ្វើឱ្យម្ហូបបួសឆ្ងាញ់ៗ និងធ្វើឲ្យភ្ញៀវពេញចិត្ត មេចុងភៅត្រូវតែរក្សាចិត្តឱ្យស្ងប់។

ណែមចៀនបួស Thap Thuyen - ភោជនីយដ្ឋាន Lang Ta នៅទីក្រុងហាណូយ

«សារដែលយើងចង់ផ្ញើទៅអតិថិជនទាំងអស់គឺការពិសារម្ហូបបួសដើម្បីផ្លាស់ប្តូរពិភពលោកទាក់ទងនឹងទស្សនៈមនុស្សសីលធម៌របស់យើង ហើយមនុស្សគ្រប់ៗ គ្នានឹងឃើញបញ្ហាក្នុងជិវិតតាមលក្ខណៈទន់ភ្លន់និងប្រកបដោយសុជីវធម៌ផងដែរ ។ "

ពិតណាស់ថា ការទទួលទានម្ហូបបួសនីមួយៗដែលមានរសជាតិសាមញ្ញនិងឈ្ងុយឆ្ងាញ់ រួមជាមួយផឹកទឹកផ្លែឈើមួយកែវ ឬទឹកតែត្រាំជាមួយផ្កានឹងជួយឱ្យអតិថិជនមានអារម្មណ៍ដ៏ល្អឥតខ្ចោះ។ ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍នៅនឹងកន្លែងដែលមានម្ហូបបួសប្លែកៗនិងកក់ក្តៅនៅចំកណ្តាលទីក្រុងហាណូយសូមអញ្ជើញមកដល់ភោជនីយដ្ឋានម្ហូបបួស Lang Ta ហើយនេះក៏ជាកន្លែងដែលអ្នកទទួលទាំងនៅជិតឬឆ្ងាយ ពុំគួរខកខានបានទេ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស