Trending now

ណែនាំកម្មវិធីបង្រៀនភាសាវៀតណាមនិងឈុតសម្ភារៈសិក្សា “សួស្តីវៀតណាម”

13:52 | 25/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ សមាគមន៍ ទំនាក់ទំនងជាមួយជនជាតិវៀតណាមនៅបរទេស (ALOV) និងដៃគូនានាបានរៀបចំការណែនាំកម្មវិធីសិក្សាភាសាវៀតណាមនិងឈុតសម្ភារៈសិក្សា “សួស្តីវៀតណាម” សម្រាប់អាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសនិងទឹកដី ក៏ដូចជាជនបរទេសដែលមានបំណងចង់រៀនភាសាវៀតណាម។

ឯកអគ្គរដ្ឋទូត Nguyen Phu Binh បានថ្លែងមតិនៅក្នុងពិធីនេះ

ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍ ឯកអគ្គរដ្ឋទូត Nguyen Phu Binh ប្រធានសមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅបរទេសបានមានប្រសាសន៍ថា៖ “រៀនភាសាវៀតណាមនិងបង្រៀនភាសាវៀតណាមឥឡូវនេះគឺជានិន្នាការដែលមិនអាចខ្វះបាន នៅពេលដែលវៀតណាមមានអាណិកជនរហូតដល់ ៤,៥ ទៅ ៥ លាននាក់ កំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសនិងទឹកដីជាង ១០០។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសវៀតណាមកំពុងបើកសមាហរណកម្មយ៉ាងខ្លាំងៗ; ជនបរទេសដែលមានបំណងចង់ស្វែងរកអំពីវប្បធម៌វៀតណាម ស្វែងយល់ពីភាសាវៀតណាម និយាយភាសាវៀតណាមសំដៅសហការនិងផ្លាស់ប្តូរគ្នាកាន់តែច្រើន។ ”

ឯកអគ្គរដ្ឋទូត Nguyen Phu Binh ក៏បានជឿជាក់ផងដែរថា កម្មវិធីស្រដៀងគ្នាជាច្រើននឹងត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងតម្រូវការដែលមិនអាចខ្វះបាន សម្រាប់យុវជនវៀតណាមនៅបរទេសនិងសម្រាប់ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម។

ឈុតសម្ភារៈសិក្សា “សួស្តីវៀតណាម”

បង្ហាញអំពីទិដ្ឋភាពទូទៅនៃការបង្រៀននិងរៀនភាសាវៀតណាមសម្រាប់ប្រជាជនវៀតណាមនៅបរទេស លោក Nguyen Lan Trung អនុប្រធាននិងជាអគ្គលេខាធិការសមាគមទំនាក់ទំនងជាមួយជនជាតិវៀតណាមនៅបរទេសក៏បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្រៀននិងរៀនភាសាវៀតណាមបានក្លាយជាតម្រូវការចាំបាច់មួយនៅក្នុងសហគមន៍ប្រជាជនវៀតណាមដែលរស់នៅឯបរទេស។ ទោះជាយ៉ាងណាក៏ដោយ ដោយសារកាលៈទេសៈនិងស្ថានភាពរស់នៅ ធ្វើការផ្សេងៗគ្នារបស់អាណិកជនវៀតណាមនៅឯបណ្ដាប្រទេស ដូច្នេះសកម្មភាពបង្រៀននិងរៀនភាសាវៀតណាមបានមានច្រើនប្រភេទណាស់ ដោយកំរិតនិងលទ្ធផលខុសៗគ្នា។

នៅក្នុងពិធីនេះ ប្រតិភូក៏បានចែករំលែកនូវគំនិតមួយចំនួនដើម្បីជួយជំរុញកិច្ចការបង្រៀននិងរៀនភាសាវៀតណាមឱ្យកាន់តែមានប្រសិទ្ធិភាពនាពេលខាងមុខ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន