Trending now

ដំណើរកម្សាន្តទស្សនាទីក្រុងហាណូយដោយឡានក្រុងគ្មានដំបូល

23:25 | 30/05/2018

យុគសម័យ - នាព្រឹកថ្ងៃទី៣០ឧសភា ឡានក្រុងពីរជាន់ គ្មានដំបូល ពណ៌ក្រហមសម្រាប់បម្រើសេវាកម្មទេសចរណ៍ បានបើកឲ្យដំណើរការជាផ្លូវការក្នុងការទន្ទឹងរងចាំរបស់អ្នករដ្ឋធានីច្រើននាក់។

នាព្រឹកថ្ងៃទី៣០ឧសភា ឡានក្រុងពីរជាន់ គ្មានដំបូល ពណ៌ក្រហមសម្រាប់បម្រើសេវាកម្មទេសចរណ៍ បានបើកឲ្យដំណើរការជាផ្លូវការក្នុងការទន្ទឹងរងចាំរបស់អ្នករដ្ឋធានីច្រើននាក់។

ឡានក្រុងនេះផ្ទុកបានអ្នកដំណើរ៨០នាក់ (ទាំងពីរជាន់)ប្រើ ច្ចេកវិទ្យារុករកផ្លូវ GPS។ ឡាននេះទទួល បានស្តង់ដាបញ្ចេញឧស្ម័ន Euro 4 ជិតស្និទ្ធិជាមួយបរិស្ថាន។

ឡានក្រុងនេះនឹងឆ្លងកាត់វិថីចំនួន២៥។ ប្រជាជននឹងមានឱកាសទស្សនាទីតាំងទេសចរណ៍ចំនួន ៣០របស់ទីក្រុងហាណូយ។

ក្រុមអ្នកបើកបរត្រៀមជាស្រេចសម្រាប់ការបើកសម្ពោធជាផ្លូវការ Hanoi City Tour។

Hanoi City tour Hop on – Hop off ជាប្រភេទទេសចរងាយស្រួល ដោយរួមបញ្ចូលទាំងការដឹកជញ្ចូន និងដឹកអ្នកទស្សនានូវរមណីដ្ឋានល្បីឈ្មោះនៅទីក្រុងហាណូយតាមរយៈឡានក្រុងពីរជាន់គ្មានដំបូល។

នេះជាប្រភេទរថយន្តពីរជាន់និងមានកៅអី៨០

ឡានក្រុងនេះបានបើកដំបូលដើម្បីឲ្យអ្នកដំណើរគយគន់ទស្សនីយភាពរបស់ទីក្រុងហាណូយពីខាងលើ។ ហើយពណ៌ឆើតឆាយសម្រាប់ស្រួលសម្គាល់។

លើរថយន្តបានបំពាក់ដោយប្រដាប់ប្រដាច្រើនដូចជា ទូរទឹកកក ទូរទស្សន៍ Wifi ថែមទាំងកៅអី សម្រាប់ជនពិការ។

អ្នកដំណើរអាចជ្រើនរើសសំបុត្រក្នុងថ្ងៃ ដូចជាសំបុត្រក្នុងរយៈពេល៤ម៉ោង ២៤ម៉ោង និង៤៨ម៉ោងជាដើម ក្នុងតម្លៃពី៣០ម៉ឺនដុងដល់៦០ម៉ឺនដុង។

ឡាននេះបានបំពាក់ប្រព័ន្ធបកប្រែអេឡិចត្រូនិកពហុភាសា ដូចជា វៀតណាម អង់គ្លេស ចិន​បារាំង កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី អាល្លឺម៉ង់ អេស្ប៉ាញនិងភាសាដទៃជាច្រើនទៀត។

ឡាននឹងឆ្លងកាត់រមណីដ្ឋានជាច្រើនរបស់រដ្ឋធានី។

ទីតាំងទស្សនាពិសេស កេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ត្រូវបានជ្រើសរើសជាស្រាប់ សម្រាប់ភ្ញៀវទេសចរ។

ឡានប្រើប្រាស់បច្ចេកវិទ្យារុករកផ្លូវ GPS។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស