Trending now

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើពិភពលោក

15:41 | 13/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឈូងសមុទ្រ Ha Long ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់វៀតណាម ដែលត្រូវបាន ទស្សនាវដ្តីន៍ Insider ដ៏ល្បីឈ្មោះបោះឆ្នោតជ្រើសរើសជាអច្ឆរិយៈធម្មជាតិ កំពូលទាំង ៥០ នៅលើ ពិភពលោក។

ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ស្ថិតនៅភាគភាគឦសាននៃប្រទេស វៀតណាមដែល មានចម្ងាយចំនួន ១៦៥ គីឡូម៉ែត្រពីទីក្រុងហាណូយ។ ឈូងសមុទ្រ Ha Long មានផ្ទៃដី ១.៥៥៣ គីឡូម៉ែត្រក្រឡា រួមមានកោះចំនួន ១.៩៦៩ ផងដែរ។ ឈូងសមុទ្រ Ha Long ត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិ ពិភពលោកចំនួន ២ ដងថែមទៀតហើយ។ តំបន់បេតិកភណ្ឌពិភពលោកត្រូវបាន យូណេស្កូទទួលស្គាល់ លើផ្ទៃដី ៤៣៤ គីឡូម៉ែត្រក្រឡា រួមមានកោះចំនួន ៧៧៥ ដែលក្នុងនោះមានកោះ ចំនួន ៤១១ ត្រូវបាន ដាក់ឈ្មោះរួចហើយ។

ទីនេះគឺជាតំបន់ដែលប្រមូលផ្តុំកោះថ្ម រូងភ្នំ និងឆ្នេរ សមុទ្រដ៏ ល្បីៗដែលបានការកំណត់ដោយ ៣ កន្លែងរួមមានកោះ Dau Go (ខាងលិច) កោះ Dau Be (ខាងត្បូង) កោះ Cong Tay (ខាងកើត)។ នាឆ្នាំ ២០០៣ ឈូងសមុទ្រ Ha Long ត្រូវបានក្លឹបនៃបណ្តាឈូង សមុទ្រដ៏ស្អាតស្អាតបំផុតនៅលើពិភពលោក រៀបចំណាត់ថ្នាក់ និងទទួលស្គាល់ជាសមាជិកផងដែរ។ នាឆ្នាំ ២០១២ អង្គការ New Open World បានប្រគល់ពានរង្វាន់អច្ឆរិយៈធម្មជាតិថ្មីដល់ឈូងសមុ Ha Long។

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 1

ទស្សនាវដ្តីន៍ Insider របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានប្រកាស បញ្ជីនូវអច្ឆរិយៈធម្មជាតិ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០ នៅលើពិភពលោកក្នុងនោះមាន ឈូងសមុទ្រ Ha Long ដែលជាគោលដៅ ទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមរបស់ ប្រទេសវៀតណាម។

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 2

យោងតាម Insider បានឲ្យដឹងថា នៅពេលដែលមកទស្សនាឈូងសមុទ្រ Ha Long ភ្ញៀវទេសចរ នឹងរីករាយជាមួយនឹងសម្រស់ដ៏សុខដុមរមនានៃធម្មជាតិក៏ដូចជាមានបទពិសោធន៍គួរឱ្យចងចាំតាមរយៈសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាការជិះទូក Kayak គយគន់ ទេសភាពមើលពីអាកាស ដោយជិះឧទ្ធម្ភាគចក្រជាដើម។

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 3
ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 4
ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 5

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 6
នៅក្នុងនាទី "ធ្វើដំណើរទេសចរណ៍" នៃគេហទំព័រព័ត៌មាន CNN ក៏បានផ្សាយ អំពីសេវាកម្មនៃ ការគយគន់ឈូងសមុទ្រ Ha Long ដោយក្រុមហ៊ុនឧទ្ធម្ភាគចក្រភាគ ខាងជើងវៀតណាម (ចំណុះអគ្គ ក្រុមហ៊ុនឧទ្ធម្ភាគចក្រវៀតណាម)។ (ប្រភព៖ CNN)

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 7

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 8

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក - ảnh 10

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម