Trending now

ជាលើកដំបូងម្ចាស់មកុដ Miss Earth 2018 បានទៅលើបវរកញ្ញាវៀតណាម

10:21 | 04/11/2018 (សរុបព័ត៌មាន ដោយ មិញ ហុង)

យុគសម័យ - កម្មវិធី​ប្រកួត​សម្រស់ Miss Earth 2018 ​បាន​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ Mall of Asia Arena នៃប្រទេសហ្វីលីពីនដោយមានការចូលរួមពីស្រីស្រស់ស្អាតចំនួន ៩០ នាក់ មកពីបណ្តាប្រទេសនិងតំបន់ជុំវិញពិភពលោក។

បវរកញ្ញា​វៀតណាម ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​ផែនដី ឆ្នាំ ២០១៨ ដោយ​បវរកញ្ញា​ឆ្នាំ​ចាស់​ដែលជា​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន ជាមួយនឹង​ការអបអរសាទរ​យ៉ាង​ច្រើន​ពី​មហាជន​ផងដែរ (រូបថត៖ Missosology)

បន្ទាប់ពីបានឆ្លើយដោយប្រើភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញនិងពោរពេញទៅដោយភាពជឿជាក់ ម្ចាស់​ជ័យលាភី​រាជិនី​គ្រង​មកុដ​ឯក​ បានទៅតំណាងវៀតណាម Nguyen Phuong Khanh ។ លើសពីនេះទៀត Phuong Khanh ក៏បានឈ្នះមេដាយមាស "Evening Dress" និង "Ethnic Costume" មេដាយប្រាក់ "Bikini" ។

បវរកញ្ញាវៀតណាមជាមួយបវរកញ្ញារង (រូបថតៈ Missosology)

នេះគឺជាលើកដំបូងហើយដែលប្រទេសវៀតណាមមានតំណាងគ្រងមកុដឯកក្នុងការប្រកួតប្រជែងផ្នែកសម្ផស្សកំពូលរបស់ពិភពលោកដូចជា Miss Earth នេះតែម្តង។

រូបថតៈ Missosology

រូបថតៈ Missosology

ខណៈ​បវរកញ្ញា​វៀតណាម​បាន​គ្រង​មកុដ Miss Earth ប្រចាំ ២០១៨ នោះ បវរកញ្ញា​តំណាង​ប្រទេស ៣ ផ្សេងទៀត​ក៏ត្រូវ​បាន​រកឃើញ និង ក្លាយជា​ម្ចាស់​ជ័យលាភី​រង​គ្រង​មកុដ​ផ្សេងៗ​គ្នា​ផងដែរ ដោយ​បវរកញ្ញា​មកពី​ប្រទេស Austria គឺជា​ជ័យលាភី​រង​ទី ១ គ្រង​មកុដ Miss Air, បវរកញ្ញា​មកពី​ប្រទេស Colombia គឺជា​ជ័យលាភី​រងទី ២ គ្រង​មកុដ Miss Water, បវរកញ្ញា​មកពី​ប្រទេស Mexico គឺជា​ម្ចាស់​ជ័យលាភី​រងទី ៣ គ្រង​មកុដ Miss Fire ៕


(សរុបព័ត៌មាន ដោយ មិញ ហុង)

(សរុបព័ត៌មាន ដោយ មិញ ហុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់