Trending now

ជីវិតនៅតំបន់ទន្លេ Can Tho នៅក្នុងទសវត្សឆ្នាំ ១៩៩០

09:23 | 23/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - ជីវិតសាមញ្ញនិងប្លែកៗ ក្នុងតំបន់ទន្លេ Can Tho នៅក្នុងទស្សវត្ស ឆ្នាំ ១៩៩០ ត្រូវបានថតយ៉ាងស្រស់ស្អាត ដោយអ្នកថតរូបជនជាតិបែលហ្ស៊ិក លោក Harry Gruyaert ។

ក្នុងឆ្នាំ ១៩៩៤ អ្នកថតរូបជនជាតិបែលហ្ស៊ិក លោកHarry Gruyaert បានទៅលេងទីក្រុង Can Tho ហើយលោកបានថតរូបភាពជាក់ស្តែងជាច្រើននៃជីវិតរបស់ប្រជាជននៅទីនេះ។ ដោយរូបថតទាំងនេះ យើងអាច "ត្រលប់ទៅអតីតកាល" និងស្វែងយល់នូវជីវិតជិត 30 ឆ្នាំមុន នៅក្នុងតំបន់មួយនៃដីសណ្ដ Cuu Long។

អស់រយៈពេលជាងពីរទសវត្សមកហើយ ជីវិតនៅក្នុងតំបន់ទន្លេនៅទីនេះមិនបានផ្លាស់ប្តូរជាច្រើនទេ។ បុរស ស្ត្រី និងកុមារទាំងអស់ចំណាយពេលភាគច្រើនរបស់ពួកគេនៅលើទូក។

ក្មេងៗនៅទីនេះក៏ធ្លាប់លេងជាមួយទឹកដែរ។ នៅក្នុងទសវត្ស ឆ្នាំ ១៩៩០ នេះគឺជាទិដ្ឋភាពមួយដែល​ងាយមើលឃើញ នៅខេត្ត Can Tho។

មុខរបរកាត់ដេរសម្លៀកបំពាក់គឺរីកចម្រើនយ៉ាងខ្លាំង នៅពេលនោះ។ ពីព្រោះនៅពេលខោខូវប៊យ អាវយឺតនិងសម្លៀកបំពាក់ដែលកាត់ដេរស្រាប់មិនមានច្រើនទេ ប្រជាជនចូលចិត្តទៅហាងកាត់ដេរសំលៀកបំពាក់។

អ្នករត់តុនៅភោជនីយដ្ឋានមួយ។

ហាងលក់អាហារពេលព្រឹក នៅពេលនោះ។ បាយដាំពីចុងអង្ករដគឺជាមុខម្ហូបដ៏ពេញនិយម តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។

បុរសប្រមូលផ្តុំគ្នានៅហាងលក់កាហ្វេមួយ។

កង់ដែលដឹកពេញទ្រុងបក្សី នៅខាងក្រោយគឺជារូបភាពដែលធ្លាប់ស្គាល់នៅប្រទេសវៀតណាមខាងត្បូង ក្នុងទសវត្សឆ្នាំ ១៩៩០ ។ ការចិញ្ចឹមបក្សីក្នុងទ្រុងជាចំណង់ចំណូលចិត្តរបស់ប្រជាជនវៀតណាមសព្វថ្ងៃ។

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស