Trending now

ជំរុញការធ្វើដំណើរទេសចរណ៍ក្នុងស្រុកតាមរយៈកម្មវិធី “ទេសចរណ៍វៀតណាមប្រកបដោយសុវត្ថិភាពគួរឲ្យទាក់ទាញ”

13:35 | 29/03/2021

សហគ្រាសទេសចរណ៍ជាច្រើនបានប្រតិបត្តិឡើងវិញ ហើយបង្ហាញ ផលិតផលគួរឲ្យទាក់ទាញដូចជាកញ្ចប់អនុគ្រោះ បញ្ចុះថ្លៃ ឬសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍។

ភ្ញៀវទេសចរមកទស្សនាវត្ត Linh Ung ទីក្រុងដាណាំង។ (រូបថត៖ TTXVN)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំត្រីមាសទី៣ឆ្នាំ២០២០ដែលបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៤ តុលា នៅទីក្រុងហាណូយ ក្រសួងវប្ប ធម៌ កីឡានិងទេសចរណ៍វៀតណាមបានជូនដំណឹងថា ក្រោយរយៈពេល៣ សប្ដាហ៍ដាក់ឲ្យដំណើរការនូវកម្មវិធីជំរុញ ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកក្នុងប៉ុន្មានខែចុងឆ្នាំក្រោមមូលបទ “ទេសចរណ៍វៀតណាមប្រកប ដោយសុវត្ថិភាពគួរឲ្យទាក់ទាញ” មក បណ្ដាតំបន់និងសហគ្រាសបានបន្ត រួមសហការគ្នាដើម្បីបង្កើតឡើងសម្ព័ន្ធភាពប្រកបដោយប្រសិទ្ធភាពដូចជា៖ សម្ព័ន្ធជំរុញការធ្វើដំណើរទេសចរណ៍រវាងមន្ទីរទេសចរណ៍និងមន្ទិរវប្បធម៌ កីឡានិងទេសចរណ៍នៅខេត្តក្រុងចំនួន៧ ឬកិច្ចព្រមព្រៀងសហប្រតិ បត្តិការអភិវឌ្ឍរវាងខេត្ត Nghe An ទីក្រុង Hai Phong និងខេត្ត Binh Dinh។

សហគ្រាសទេសចរណ៍ជាច្រើនបានប្រតិបត្តិឡើងវិញ ហើយបង្ហាញ ផលិតផលគួរឲ្យទាក់ទាញដូចជាកញ្ចប់អនុគ្រោះ បញ្ចុះថ្លៃ ឬសហប្រតិបត្តិ ការជាមួយក្រុមហ៊ុនអាកាសចរណ៍។ វិស័យអាកាសចរណ៍និងផ្លូវដែកកំពុង ត្រូវបានស្ដារឡើងវិញ។ ចំនួនអ្នកដំណើរតាមរយៈព្រលានយន្តហោះ Noi Bai កើន ១៥% បើប្រៀបធៀបនឹងខែសីហាឆ្នាំនេះ។

ទន្ទឹមនឹងនោះ អគ្គនាយកដ្ឋានទេសចរណ៍ក៏បានបង្ហាញកម្មវិធីចល័ត “ទេ-សចរណ៍វៀតណាមប្រកបដោយប្រសិទ្ធភាព” នាថ្ងៃទី១០ តុលា កន្លង ទៅ ផងដែរ។ កម្មវិធីនេះមានលក្ខណៈសណ្ឋានដ៏គ្រប់គ្រាន់ដែលអាចឆ្លើយ តបនឹងតម្រូវការរបស់ភ្ញៀវទេសចរផងនិងអង្គភាពផ្ដល់សេវាកម្មទេសចរណ៍ផង./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ