Trending now

ជនវៀតណាមនៅឯបរទេសរៀបចំពិធីសែនខួបស្ដេច Hung

17:13 | 15/04/2019 (ប្រភព៖ vovworld.vn)

សហគមន៍ជនវៀតណាមនៅឯបរទេសបានរៀបចំពីធីសែនខួបស្ដេច Hung ឆ្នាំ ២០១៩។ នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៩ (ត្រូវនឹងថ្ងៃទី ៩ ខែទី ៣ តាមច័ន្ទគតិ) នៅទិលាន Thanh Giong នៅភូមិ Thoi Dai សមាគមជនវៀតណាមនៅខេត្ត Kharkov ប្រទេសអ៊ុយក្រែន បានរៀបចំពីធីសែនខួបស្រេច Hung យ៉ាងមហោឡាវិក។

ពិធីសែនខួបស្ដេច Hung នៅខេត្ត Kharkov ប្រទេសអ៊ុយក្រែន

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Anh Tuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិងសាធារណរដ្ឋ Moldova បានសង្កត់ធ្ងន់ថា ពីធីសែនខួបស្រេច Hung បានក្លាយទៅជាមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់ប្រជាជាតិវៀតណាម ហើយជាមោទនភាពរបស់ប្រជាជនវៀតណាមគ្រប់រូប ចំពោះប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិ ពូនជ្រំស្មារតីសាមគ្គីគ្នាជាធ្លុងមួយ ការពារនិងកសាងប្រទេសជាតិវៀតណាមប្រកដោយបសុខសន្តិភាព វិបុលភាព និងខ្លាំងមាំមួន។ លោក Nguyen Anh Tuan បានអះអាងថាស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែននឹងជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជនកសាងសហគមន៍ជនវៀតណាមឲ្យក្លាយទៅជាសហគមន៍សាមគ្គីគ្នា ស្មោះសរ រឹងមាំ ធ្វើសមាហរណកម្ម និងឆ្ពោះទៅរកអនាគត់។

នាថ្ងៃទី ១៤ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅ Bern (ស្វ៊ីស) ក៏បានរៀបចំពិធីជួបជុំសហគមន៍ជនវៀតណាមប្រចាំនៅ ស្វ៊ីស ក្នុងឱកាសទិវាសែនខួបស្រេចHung ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស