Trending now

ជំនួបពិភាក្សអំពីគំនូម្រ័ក្សណ៍ខ្មុក៖ វត្ថុធាតុនិងសិល្បៈ

22:22 | 14/06/2018 (យោងតាម chinhphu.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - ម្រ័ក្សណ៍ខ្មុកមានប្រវត្តិតាំងពីយូរយារណាស់មកហើយ ដែលបានស្រាវជ្រាវនិងបង្កើតពីវត្ថុធាតុដើមដែលបានប្រើប្រាស់ក្នុងរបរសិប្បកម្មប្រពៃណីទៅជារបរសិប្បកម្មវិចិត្រសិល្បៈនិងខ្ពស់ជាងនេះទៅទៀតគឺសិល្បៈបង្កើតរូបទំនើប ដោយមានតម្លៃដ៏វិសេវិសាលអំពីវប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រ។

ម្រ័ក្សណ៍ខ្មុកមានប្រវត្តិសាស្ត្រតាំងពីយូរយារណាស់មកហើយ

សូមជម្រាបជូនថា ម្រ័ក្សណ៍ខ្មុកនិយាយរួមនិងរូបគំនូរខ្មុកមរក្សនិយាយដោយឡែកដែលជានិច្ចកាលជាប្រធានបទទាក់ ទាញការយកចិត្តទុកដាក់របស់សិល្បករ ក៏ដូចជាអ្នកស្រាវជ្រាវអំពីវិចិត្រសិល្បៈ។ ដើម្បីស្វែងយល់អំពីសិល្បៈម្រ័ក្សណ៍ខ្មុកវិទ្យាស្ថាន Goethe ហាណូយនិងសារមន្ទីវិចិត្រសិល្បៈវៀតណាម រួមសហការរៀបចំកិច្ចពិភាក្សាអំពីគំនូម្រ័ក្សណ៍ខ្មុកវត្ថុធាតុដើមនិងសិល្បៈនាថ្ងៃទី១៣មិថុនា។

អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Vuong Duy Bien បានអះអាងថា ម្រ័ក្សណ៍ខ្មុករបស់វិចិត្រករវៀតណាមមានសារៈសំខាន់ក្នុងកម្រងស្រាវជ្រាវនៃបណ្តាវណ្ណកម្មវិចិត្រសិល្បៈទំនើបរបស់សារៈមន្ទីរវិចិត្រសិល្បៈវៀតណាម។

ការរៀ​បចំពិធីពិភាក្សាអំពីម្រ័ក្សណ៍ខ្មុកមានអត្ថន័យជាក់ស្តែងនិងទ្រឹស្តី រួមចំណែកទៅក្នុងកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្ររបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាមនិយាយរួមនិងកិច្ចការជួសជុល បង្ហាញនិងឧទ្ទេសនាមអំពីវត្ថុតាង វណ្ណកម្មម្រ័ក្សណ៍ខ្មុករបស់សារមន្ទីនិយាយដោយឡែក។

អនុរដ្ឋមន្ត្រី លោក Vuong Duy Bien បានលើកសរសើរនិងទទួលយករាល់សំណើរនិងការខិតខំប្រឹងប្រែងរបស់សារមន្ទីវិចិត្រសិល្បៈវៀតណាមនិងវិទ្យាស្ថាន Goethe ហាណូយ ដែលបានរៀបចំប្រកបដោយជោគជ័យ​នូវកិច្ចពិភាក្សានេះ។ នេះជាកិច្ចការពោរពេញទៅអត្ថន័យជម្រុញឲ្យសារមន្ទីវិចិត្រសិល្បៈឲ្យក្លាយទៅជាអាសយដ្ឋានគួរឲ្យចាប់អារម្មណ៍ កន្លែងបង្កើតកម្លាំងចលករនិងគំនិតច្នៃប្រឌិត ដំដៅបង្កើតឡើងការទាក់ទាញខ្លាំងសម្រាប់ទស្សនិកជន៕

(យោងតាម chinhphu.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម chinhphu.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន