Trending now

ជំងឺរាតត្បាតកូវីដ១៩៖ សមាគមព្រះពុទ្ធសាសនាវៀតណាមបានសំណូមពរថាវត្តនានារៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមប្រព័ន្ធអនឡាញ

14:24 | 17/08/2020

វត្តនានាគួរតែរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមទំរង់ប្រព័ន្ធអនឡាញ ក៏ដូចជាការចុះឈ្មោះធ្វើឧទ្ទិសបួងសួងសំរាប់វិញ្ញាណអ្នកបានស្លាប់ តាមរយៈកម្មវិធីអនឡាញ - Phat Su Online (PSO) និងបណ្តាញសង្គមព្រះពុទ្ធសាសនាប៊ុតតានៃសមាគមព្រះពុទ្ធសាសនា

ប្រជាជនលាងដៃមុនពេលចូលវត្ត (រូបថត៖ Vnanet)

រដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងចាប់ផ្តើមក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនៅក្នុងតំបន់មួយចំនួន។ យោងតាម ព្រះតេជគុណ Thich Duc Thien អនុប្រធាននិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម បានសំណូមពរថាសមាគមព្រះពុទ្ធសាសនាវៀតណាមនៅតាមបណ្តាខេត្ត/ក្រុង រួមទាំងព្រះសង្ឃនិងដូនជីនៃវត្តអារាម បន្តលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩យ៉ាងម៉ឹងម៉ាត់និងមានប្រសិទ្ធភាពនាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ គប្បីអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវទម្រង់បែបបទនៃការរៀបចំព្រមទាំងធានាឱ្យមានសុវត្ថិភាពក្នុងការបង្ការផងនិងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផង ក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃការបម្រើជំនឿខាងវិញ្ញាណដល់ប្រជាជននិងពុទ្ធបរិស័ទក្នុងរដូវនៃការដឹងគុណនិងការគោរពបូជាផងដែរ។ ទន្ទឹមនឹងនេះ វត្តនានាគួរតែរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមទំរង់ប្រព័ន្ធអនឡាញ ក៏ដូចជាការចុះឈ្មោះធ្វើឧទ្ទិសបួងសួងសំរាប់វិញ្ញាណអ្នកបានស្លាប់ តាមរយៈកម្មវិធីអនឡាញ - Phat Su Online (PSO) និងបណ្តាញសង្គមព្រះពុទ្ធសាសនាប៊ុតតានៃសមាគមព្រះពុទ្ធសាសនាផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស