Trending now

ចម្រៀងភូមិ Oi និងទំនៀមទម្លាប់ប្រគល់វត្ថុបញ្ចាំចិត្តរបស់ជនជាតិ Tay Nung

23:58 | 01/12/2019 (ប្រភព៖ vovworld.vn)

វប្បធម៌ប្រជាប្រិយនៃបណ្តាជនជាតិ Tay-Nung គឺសម្បូរទៅដោយខ្លឹមសារនិងប្រភេទ។ នៅក្នុងឃ្លាំងវប្បធម៌នេះ ចម្រៀងប្រជាប្រិយបង្កប់នូវសេចក្តីស្នេហា គឺជាព្រលឹងដ៏ពិសេស។ ជាពិសេស ទំនុកចំរៀងយ៉ាងទន់ភ្លន់និងពិរោះនៅក្នុងចំរៀងភូមិ Oi បានបណ្តុះនូវសេចក្តីស្រឡាញ់និងភាពពេញវ័យសម្រាប់ជនជាតិ Tay និង Nung ជាច្រើនជំនាន់។

ទំនៀមទម្លាប់ប្រគល់វត្ថុបញ្ចាំចិត្តរបស់ជនជាតិ Nung (រូបថតៈ Dangcongsan.vn)

Bao Lac ជាស្រុកដាច់ស្រយាលមួយនៃខេត្ត Cao Bang។ នេះជាកន្លែងដែលជនជាតិ ភាគតិចភាគច្រើនរស់នៅ ដែលក្នុងនោះជនជាតិ Tay និង Nung គឺមានចំនួនច្រើន។ ចម្រៀងភូមិ Oi គឺជាប្រភេទដ៏ល្អបំផុតនៅក្នុងឃ្លាំងចម្រៀងប្រជាប្រិយរបស់ក្រុមជនជាតិភាគតិចដែលរស់នៅ Bao Lac ផងដែរ។

ចម្រៀងភូមិ Oi ជាប្រភេទចំរៀងឆ្លើយឆ្លងតាមបែបប្រពៃណី ពោលគឺ ជាការច្រៀងឆ្លើយឆ្លងរវាងបុរសនិងនារីឬរវាងម្ចាស់ផ្ទះ និងភ្ញៀវនៅក្នុងជំនួបសំណេះសំណាលណាមួយ។ ការច្រៀងឆ្លើយឆ្លងនេះ តែងតែអូសបន្លាយពីព្រលប់រហូតដល់ព្រឹកព្រលឹមនៅព្រឹកថ្ងៃបន្ទាប់ ហើយអាចអូសបន្លាយរហូតទៅដល់ ២ ទៅ៣ ថ្ងៃ ឬយូរជាងក៏មានដែរ។ តាមរយៈការច្រៀងឆ្លើយឆ្លងបែបនេះ មានអ្នកច្រៀងជាច្រើនបានក្លាយជាមិត្តភក្តិឬប្តីប្រពន្ធនឹងគ្នា។ លោក Ma Van Giau នៅឃុំ Thuong Ha ស្រុក Bao Lac ខេត្ត Cao Bang បានចែករំលែកថា៖ “ចម្រៀងភូមិ Oi របស់ក្រុមជនជាតិ Nung បានប្រព្រឹត្តទៅជាច្រើនលើកក្នុងមួយឆ្នាំ។ ទីមួយគឺនៅខែទី១ តាមច័ន្ទគតិ ដែលបានច្រៀងច្រើនជាងគេ ទី ២ គឺនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ខួបកំណើត ជូនពរចម្រើនជន្មាយុនិងដំឡើងផ្ទះថ្មីក៏តែងតែមានបទចម្រៀងរៀងៗខ្លួនដែរ។ កាលពីមុននេះ មានទាំងបុរសនិងនារីពីភូមិមួយទៅភូមិមួយបានជួបជុំដើម្បីច្រៀងជាពួក ក្រុមខ្លះច្រៀងច្រើន អាចច្រៀងពេញមួយយប់រហូតដល់ព្រឹកតែម្តង”។

ដូចទៅនឹងប្រភេទចម្រៀងប្រជាប្រិយដទៃទៀតនៅក្នុងតំបន់ដែរ ខ្លឹមនៃការច្រៀងភូមិ Oi តែងតែបានដើរតាមលំដាប់លំដោយ ពោលគឺពេលបើកមានការសួរសុខទុក្ខ និង ជូនដំណឹងដល់គូច្រៀងនិងស្នើសុំការអនុញ្ញាតអោយពួគគេបានច្រៀងឆ្លើយឆ្លងគ្នា។ ផ្នែកទី ២ គឺច្រៀងចម្រៀងអំណរសាទរស្រុកកំណើត និងបង្ហាញពីក្តីស្រ ឡាញ់ខណៈពេល ដៃគូមានការយល់ព្រមច្រៀងឆ្លើយឆ្លងជាមួយ។ ផ្នែកចុងក្រោយគឺជាការលាគ្នា ដោយសង្ឃឹមថា នឹងអញ្ជើញគ្នាបន្តច្រៀងនៅរាត្រីទី ២ សូម្បីតែនៅ យប់ទី ៣ ដែរ។ លោកស្រី Le Thi Tam កម្មាភិបាលខាងវប្បធម៌នៃស្រុក Bao Lac បានអោយដឹងថា៖ “បុរសនិងនារីគ្រាន់តែបានជួបគ្នានៅឯផ្សារតែប៉ុណ្ណោះ។ ដោយ សារមិនចេះអក្សរ បានជា ពួកគេបានច្រៀងដើម្បីសម្តែងឡើងនូវអារម្មណ៍របស់ខ្លួន ទៅវិញទៅមក។ ប្រសិនបើគ្នាចង់ជួបគ្នាម្តងទៀត សូមរង់ចាំរហូតដល់ផ្សារណាត់ឆ្នាំក្រោយ ដើម្បីជួបគ្នាម្តងទៀត។ ពួកគេបានស្គាល់គ្នាដោយការច្រៀង។ ទំនុកចម្រៀងនោះ ពិតជារំជួលចិត្តណាស់ ពេលពួកគេច្រៀងចប់ពួកគេមិនអាចទ្រាំបានហើយត្រូវបង្ខំចិត្តរៀបការជាមួយគ្នាក៏មានដែរ”។

ជាពិសេសក្នុងអំឡុងពេលទៅលេងពិធីបុណ្យនានា បុរសនិងនារីបានជួបគ្នានិងឆ្លើយឆ្លងតាមរយៈទំនុកច្រៀងមួយចំនួន ហើយពួកគេក៏បានផ្តល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ដោយចាត់ទុកថាជាមធ្យោបាយដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះគូស្នេហ៍។ ជារឿយៗ កូនកំលោះនឹងទិញជូនកូនក្រមុំ ដែលគេចាប់អារម្មណ៍នៅផ្សារណាត់មុននោះ នូវនំដុតឬកន្សែងការ៉េទូទូរក្បាល។ ហើយចំណែកកូនក្រមុំវិញ នាងនឹងជូនឱ្យកូនកំលោះដែលពួកគេចូលចិត្តដូចជាស្បែកជើង ក្រណាត់ឬអាវ ដែលដេរដោយខ្លួនឯង។ លោកស្រី Hua Thi Quynh នៅឃុំ Coc Pang ស្រុក Bao Lac បានចែករំលែកថា៖ “ខ្ញុំស្គាល់គ្នានឹងមិត្តបុរសម្នាក់នោះ ហើយបានសម្រេចចិត្តប្រគល់កាបូបមួយនៅរដូវបុណ្យនាឆ្នាំក្រោយ។ ការបូបនោះ ខ្ញុំត្រូវធ្វើដោយខ្លួនឯង។ បន្ទាប់ពីនោះ ខ្ញុំបានសំរេចចិត្តពាក់វាហើយអោយវាទៅបុរសដែលយើងពេញចិត្ត ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍។ មិត្តនឹងមិនអាចភ្លេចគ្នាបាន និងរក្សាកាបូបនេះបានយូរ ដើម្បីរំលឹកដល់អតីតកាល ជាពិសេស គឺមិនអាចបំភ្លេចបាននូវប្រពៃណីរបស់ជាតិយើងទេ”។

ទន្ទឹមនឹងវត្ថុអនុស្សាវរីយ៍នៃក្តីស្រឡាញ់ បទចំរៀងរបស់ភូមិ Oi បានបង្កាត់ភ្លើងស្នេហ៍និងភាពចាស់ទុំសំរាប់ជនជាតិភាគតិច Tay និង Nung ជាច្រើនជំនាន់នៅខេត្ត Cao Bang ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់