Trending now

ចម្រៀងThen របស់វៀតណាមត្រូវបានលើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ

17:49 | 13/12/2019

យុគសម័យ - នាថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០១៩ តាមម៉ោងវៀតណាម ក្នុងសម័យប្រជុំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីយលើកទី ១៤ របស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ ) បានប្រព្រឹត្តទៅនៅទីក្រុងបូហ្គូតា ប្រទេសកូឡុំប៊ី។​


ចម្រៀងThen របស់វៀតណាមត្រូវបានលើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ (vnanet.vn)

ក្នុងឱកាសនេះបេតិកភណ្ឌចម្រៀង Then របស់ជនជាតិភាគតិច Tay Nung និងThai នៅវៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិជាផ្លូវការដោយអង្គការយូណេស្កូផងដែរ។

បេតិកភណ្ឌនៃការអនុវត្តពិធី Then របស់ជនជាតិ Tay - Nung និង Thai នៅ វៀតណាមត្រូវបានអង្គការយូណេស្កូដាក់បណ្ចូលឈ្មោះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិនៅឯសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់យូណេស្កូកាលពីថ្ងៃទី ១២ ខែធ្នូនៅ Bogota ប្រទេសកូឡុំប៊ី។

គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៤ របស់អង្គការ UNESCO នៅបូហ្គូតា (កូឡុំប៊ី) (vnanet.vn)

ការអនុវត្តពិធី Then បានបង្ហាញពីចំណងសាមគ្គីភាពរវាងជនជាតិភាគតិច ព្រមទាំងសំដែងការគោរពទស្សនៈអំពីពិភពលោករបស់ជនជាតិភាគតិចតាមគោលដៅរបស់អង្គការយូណេស្កូ ក៏ដូចជាជួយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបេតិកភ័ណ្ឌរបស់សហគមន៍ជនជាតិភាគតិច ដែលមិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសជាច្រើននៅលើពិភពលោកផងដែរ៕

បកប្រែដោយហេង វុធ្ធី

(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ