Trending now

ចំពោះមុខដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាបក្ស៖ សិក្ខាសាលាស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាម-រុស្ស៊ី

15:15 | 31/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សិក្ខាសាលានេះមានសារៈសំខាន់ពីព្រោះវាប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រជាច្រើនដែលកំពុងសិក្សាអំពីវៀតណាមរួមទាំងគ្រប់ទិដ្ឋភាពទាំងអស់នៃទំនាក់ទំនងជាមួយវៀតណាម។

ទិដ្ឋភាពនៃសិក្ខាសាលា “ទំនាក់ទំនងវៀតណាម - រុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍” (រូបថតៈ Thành Phương/VOV- Moscow )

ចំពោះមុខដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៨នោះ នាថ្ងៃទី៣០ សីហា នៅវិទ្យាស្ថានស្រាវជ្រាវចុងបូព៌ា (វិទ្យាស្ថាន​Far East) នៃបណ្ឌិតសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ី បានបើកសន្និសីទសារព័ត៌មាន ដោយប្រធានបទ “ទំនាក់ទំនងវៀតណាម - រុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍” ក្រោមការដឹកនាំរបស់លោក Sergei Luzyani នាយកវិទ្យាស្ថាន Far East ; លោក Andrei Ostrovski អនុប្រធាន និងលោក Vladimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវសំរាប់វៀតណាមនិងអាស៊ាននៃវិទ្យាស្ថាន Far East ។

ថ្លែងមតិក្នុងពិធីបើកសន្និសីទកាសែតនេះ លោក Sergei Luzyanin នាយកវិទ្យាសា្ថនវិទ្យាសាស្ត្រ Far East បានចាត់ទុកថា ព្រឹត្តិការណ៍ទាំងពីរនេះ ដែលបានរៀបចំឡើងមុន ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់វិទ្យាស្ថាននេះ។

តំណាងចូលរួមក្នុងសិក្ខាសាលា (រូបថតៈ Thành Phương/VOV- Moscow)

លោក Sergei Luzyanin បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយបានអះអាងថាតួនាទីរបស់វៀតណាមជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងរុស្ស៊ីនិងអាស៊ានក៏ដូចជាជាដៃគូអាស៊ានដំបូងដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)។

លោក Sergei Luzyanin និងលោក Vladimir Mazyrin បានផ្តល់ព័ត៌មានស្តីពីគោលបំណងនៃដំណើរទស្សនកិច្ចនិងឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងវៀតណាមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាដើម។ លោក Sergei Luzyanin (នាយកវិទ្យាស្ថាន Far East Institute) បានអះអាងថា ដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះរបស់អគ្គបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ីនិងវៀតណាមលើគ្រប់វិស័យ ព្រមទាំង បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ីនិងវៀតណាមផងដែរ។

តំណាងពិភាក្សាអំពីស្ថានភាពជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីរុស្ស៊ី-វៀតណាម (រូបថតៈ Thành Phương/VOV- Moscow)

បន្ទាប់ពីសន្និសីទកាសែតគឺសិក្ខាសាលាតុមូល ស្តីពី “ទំនាក់ទំនងវៀតណាម - រុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍”។ បទអន្តរាគមចំនួន១២ដែលបានបង្ហាញ ក្នុងសិក្ខាសាលានេះផ្តោតលើប្រធានបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរុស្ស៊ី - វៀតណាមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការវិនិយោគ វប្បធម៌និងវិស័យយោធា។ គោលនយោបាយផ្លាស់ប្តូថ្មីនិងគោលនយោបាយកិច្ចការបរទេសពហុភាគីរបស់វៀតណាម។ បញ្ហានៃការជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ។ តួនាទីជាស្ពានរបស់វៀតណាមក្នុងទំនាក់ទំនងអាស៊ាន - រុស្ស៊ី។ ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបជាមួយវៀតណាមដល់ពាណិជ្ជកម្មទ្វេភាគីល។ល។ គឺសុទ្ធតែជាកត្តានៃទំនាក់ទំនងរុស្ស៊ី-វៀតណាម។

នៅក្នុងសិក្ខាសាលានោះអ្នកចូលរួមបានពិភាគ្សាពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីរុស្ស៊ី - វៀតណាម ដោយអះអាងថារុស្ស៊ីចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ព្រមទាំងចាត់ទុកថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរជានិច្ចកាលស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការដោះដូរពាណិជ្ជកម្មមិនសមស្របនឹងសក្តានុពលនៃភាគីទាំងពីរ។

តំណាងចូលរួមក្នុងសិក្ខាសាលានេះក៏បានវិភាគនិងវាយតម្លៃយ៉ាងជ្រាលជ្រៅនៃ ទំនាក់ទំនងទ្វេភាគីតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ជាមួយវៀតណាមក៏ដូចជានិន្នាការនៃការបើកទូលាយការវិនិយោគរបស់សហគ្រាសវៀតណាមចូលក្នុងរុស្ស៊ី។

Ảnh minh họaទិដ្ឋភាពនៃសិក្ខាសាលា “ទំនាក់ទំនងវៀតណាម - រុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍” (រូបថតៈ Thành Phương/VOV- Moscow )

ក្នុងនាមជាអ្នកឯកទេសឈានមុខនៃសហព័ន្ធរុស្ស៊ី ដែលស្រាវជ្រាវអំពីវៀតណាមនោះ នាយកវិទ្យាស្ថានស្រាវជ្រាវអំពីវៀតណាមនិងអាស៊ានលោក Vladimir Mazyrin បាន ជូនដក់អ្នកសារព័ត៌មានរុស្ស៊ីនូវលក្ខណៈពិសេស នៃប្រព័ន្ធនយោបាយនៅវៀតណាមជាមួយនឹងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្ត។ លើវិស័យស្រាវជ្រាវសេដ្ឋកិច្ចបស់ខ្លួន លោកវេជ្ជបណ្ឌិត Mazyrin បានលើកឡើងថា ថ្វីបើមានលេចឡើងគម្រោងវិនិយោគថ្មីជាច្រើន ទ្រង់ទ្រាយដូចជាការអភិវឌ្ឍន៍ផ្នែកចិញ្ជឹមសត្វនិងផលិតកម្មម្ហូបអាហា របស់ក្រុមហ៊ុន True MLK Group បានអនុវត្តនៅក្នុងខេត្តចំនួនបួននៃសហព័ន្ធ រុស្ស៊ីក៏ដោយ ប៉ុន្តែ ភារកិច្ចបង្កើនប្រាក់ចំណូលទ្វេភាគីដល់ ១០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ មិនមែនជាកិច្ចការងាយស្រួលទេ ហើយត្រូវទាមទារឲ្យមានគម្រោងការយុទ្ធសាស្ត្រ ប្រសិនបើចង់សម្រេចបានទួរលេខពោលខាងលើ។

លោកក៏បាននិយាយផងដែរថា ដើម្បីសក្តិសមជាមួយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនោះ រុស្ស៊ីត្រូវមានការទាក់ទងផ្ទាល់ជាមួយវិស័យយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងនោះមានវិស័យ ថាមពលនុយក្លេអ៊ែរក៏ដូចជាគម្រោងធំៗមានអត្ថន័យសង្គមដូចជាចរាចរណ៍ផ្លូវក្រោមដីជាដើម។

គួរតែត្រូវបានបញ្ជក់ថា រាល់ឯកសារ មតិយោបល់ដែលទទួលបានគឺមានលក្ខណៈទូលំទូលាយនិងជាក់ស្តែង។ ដូច្នេះសិក្ខាសាលានេះគឺមានប្រសិទ្ធភាពខ្ពស់មិនត្រឹមតែវិភាគអំពីស្ថានភាពទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេថែមទាំងរួមចំណែកដាក់ចេញនូវអនុសាសន៍ដែលត្រូវគ្នាផងដែរ។

សិក្ខាសាលាតុមូលស្តីពី “ទំនាក់ទំនងវៀតណាមនិងរុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍” គឺជាមធ្យោបាយជាក់ស្តែងមួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនៅចំពោះមុខដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong នៅរុស្ស៊ី៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់