Trending now

ចុងភៅវៀតណាមសហការជាមួយវិទ្យាស្ថានបារាំងប្រចាំនៅវៀតណាម ផលិតស៊េរីកម្មវិធីអំពីការឧទ្ទេសនាមនូវម្ហូប

17:32 | 27/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - វិទ្យាស្ថានបារាំងប្រចាំនៅប្រទេសវៀតណាម និងក្រុមហ៊ុន BHD សហ ការរួមគ្នាផលិតស៊េរីកម្មវិធីអំពីការឧទ្ទេសនាមនូវម្ហូប BON APPETIT ដែលស្វែងយល់ពី ភាពល្អប្រសើរបំផុតនៃមុខម្ហូបបារាំង ដើម្បីជូនទៅទស្សនិកជននូវមុខម្ហូបរសជាតិបារាំងពិសេស ដែលធ្វើដោយមេចុងភៅផ្កាយ ៥ Alain Nguyen។

លោក Alain Nguyen ​គឺជា​មេចុងភៅមានទេពកោសល្យម្នាក់​ដែលត្រូ​វបា​ន​ប​ណ្តុះ​បណ្តា​ល​នៅ​ប្រ​ទេ​ស​បា​រាំង។

កម្មវិធីនេះនឹងចាក់ផ្សាយនៅម៉ោង ៨ យប់ រៀងរាល់ថ្ងៃសៅរ៍ នៅកញ្ចក់ទូរទស្សអាហារអនឡាញ Mam Nha - Food Club នៅលើ​បណ្តាញហ្វេសប៊ុក យូធ្យូប TikTok ក៏ដូចជាបណ្តាញខ្សែ​ភាពយន្ដតាមតម្រូវការដូចជា​ DANET, FPT Play, VTVCAB ON និងកម្មវិធី Onme ជាដើម។

លោក Alain Nguyen ឈ្មោះពិតគឺ Hieu គាត់កើត នៅឆ្នាំ ១៩៧២ នៅខេត្ត​Tra Vinh។ លោក Alain Nguyen ​គឺជា​មេចុងភៅមានទេពកោសល្យម្នាក់​ដែលត្រូ​វបា​ន​ប​ណ្តុះ​បណ្តា​ល​នៅ​ប្រ​ទេ​ស​បា​រាំង ដោយ​មា​ន​ប​ទពិ​សោ​ធ​ន៍​ច្រើ​ន​ក្នុ​ងកា​រ​ធ្វើ​ម្ហូ​ប​នៅភោ​ជ​នី​យ​ដ្ឋាន និ​ង​ស​ណ្ឋា​គា​រ​លំ​ដាប់​ខ្ពស់ប្រណិត​នៅ ទីក្រុងប៉ារីស ដូចជា Plaza Athenee ផ្កាយ ៣ Michelin ឬភោជនីយដ្ឋាន​ Hotel De Crillon Paris ជាដើ។ នៅ​ឆ្នាំ ២០០៦ គាត់​បាន​សម្រេ​ច​ចិ​ត្តវិ​ល​ត្រ​ឡ​ប់​ទៅប្រ​ទេ​ស​វៀ​តណា​មវិញ ហើ​យ​បាន​កា​ន់​មុខ​តំ​ណែង​សំ​ខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ភោ​ជ​នីយ​ដ្ឋាន និ​ង​រម​ណី​យ​ដ្ឋា​ន​លំ​ដា​ប់ខ្ពស់ប្រណិត។ ជាពិសេសនៅឆ្នាំ ២០១៥ លោក Alain Nguyen ​បាន​បង្ហា​ញ​ខ្លួន​​នៅ​​ក្នុង​កម្មវិធី Masterchef Vietnam ក្នុងនាមជាភ្ញៀវកិត្តិយក ហើយបន្ទាប់​មកគាត់គឺជាមេប្រយោគសំខាន់នៃកម្មវិធី MasterChef Junior Vietnam ២០១៦ ។

លោក Alain Nguyen និងលោក Frederic Alliod បានផ្លាស់ប្តូរទស្សនៈគ្នាអំពីម្ហូបបារាំង។

នៅក្នុងកម្មវិធី លោក Alain Nguyen នឹងមិនដើរតួជាមេប្រយោគ​​ផ្តល់យោបល់នោះទេ​ ដែល​គាត់​​នឹងក្លាយជាអ្នក​ធ្វើមុខម្ហូបតាមស្តង់ដារ​​ផ្កាយ ៥ តែ​វា​តាម​បែប​សាមញ្ញៗ​ដែល​​គ្រួសារ​ណាក៏​អា​ចធ្វើ​វាបាន​ត្រឹ​មត្រូ​វ​នៅ​ក្នុង​ផ្ទះ​បាយ​​របស់ខ្លួន​ដែរ

ចំណែក​​​វិទ្យាស្ថានបារាំង​ដែលជាកន្លែង​ភ្ជាប់វប្បធម៌បារាំង និងវប្បធម៌​វៀតណាម លោក Frederic - អនុព័ន្ធ​សោតទស្សន៍​នៃវិទ្យាស្ថា​នបារាំ​ងមា​ន​ប្រសាសន៍​ថា “ ទោះបីភូមិសាស្ត្រ​ឆ្ងាយ​ពីគ្នា ប៉ុន្តែ​មុ​ខ​ម្ហូ​បបារាំង និ​ងវៀ​តណា​ម​មានចំណុចតែមួយគឺ​សម្បូរបែប និងចម្រុះ។ ការចម្អិនអាហារគឺ​ជាផ្នែ​កសំ​ខា​ន់​មួ​យនៃ​ជី​វិ​តរបស់យើង ហើយ​វាពិ​ត​ជា​អាច​នាំ​មនុ​ស្ស​ម​កជិតស្និទ្ធនឹង​គ្នាបាន./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ